Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

និស្សិត​ឆ្នាំ​ទី​៣ សាកលវិទ្យាល័យ បញ្ញា​សាស្ដ្រ បើក​ឡិច​ស៊ី​ស​បុក​ម៉ូតូ អូស​ជាង ១០០​ម៉ែត្រ​

​រា​ធានី​ភ្នំពេញ៖នារី​​ម្នាក់​​ជា​​និ​ស្សិត​​ឆ្នាំ​​ទី​​៣នៅ​​សា​ក​ល​វិទ្យា​ល័យប​ញ្ញា​​សាស្ដ្របាន​​បើក​រថ​យន្ដម៉ាក​​ឡិច​​ស៊ី​សRX-​300ជ្រុល​​ទៅ​បុក​​ម៉ូ​តូ​​មួយ​គ្រឿង

​រា​ធានី​ភ្នំពេញ ៖ នារី​​ម្នាក់​​ជា​​និ​ស្សិត​​ឆ្នាំ​​ទី​​៣ នៅ​​សា​ក​ល​វិទ្យា​ល័យ ប​ញ្ញា​​សាស្ដ្រ បាន​​បើក​រថ​យន្ដ ម៉ាក​​ឡិច​​ស៊ី​ស RX-​300 ជ្រុល​​ទៅ​បុក​​ម៉ូ​តូ​​មួយ​គ្រឿង យ៉ាង​ពេញ​ទំ​ហឹង ប​ណ្ដា​ល​ឱ្យ​​ម៉ូ​តូ​​ចូល​ទៅ​​ក្រោម​​រថ​យន្ដ អូស​​ច​ម្ងាយ ១០០​​ម៉ែត្រ ទើប​​រថ​យន្ដ​​បែក​កង់​ទៅមុខ​លែងរួច រីឯ​អ្នកបើកបរ​ម៉ូតូ បាន​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ១​និង ១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ផ្លូវ​១៥ ខ្វែង​ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។​

​រថយន្ដ​បង្ក​ម៉ាង​ឡិច​ស៊ី​ស RX-300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-3735 បើកបរ​ដោយ​នារី​ម្នាក់ ឈ្មោះ សុខ សុភា អាយុ ២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ មាន​ទីលំនៅ​ផ្ទះ​លេខ​២៤ ផ្លូវ​វ៉េងស្រេង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកឯ​បុរសរងគ្រោះ​ឈ្មោះ អោ សំ​ពិ​ឆេ​ត អាយុ ២៧​ឆ្នាំ មុខរបរ​ជាង​ធ្វើ​សោ ស្នាក់​នៅផ្ទះ​លេខ​១១៥ ផ្លូវ​១៤៨ សង្កាត់​ផ្សារ កណ្ដាល​ទី​២ ខណ្ឌដូនពេញ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ា​កយា​ម៉ា​ហា​ស្ពា​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-3122 ត្រូវ ខូចខាត​យ៉ាងដំណំ ។​

​មុនពេល​កើតហេតុ រថយន្ដ​ឡិច​ស៊ី​ស RX-300 ធ្វើដំណើរ​តាមផ្លូវ​លេខ​១៥ ក្នុង​ទិស ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​បើក​មកដល់ ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជ្រុល​​ទៅបុក ម៉ូតូ​របស់​បុរសរងគ្រោះ ដែល​ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវ​លេខ​១៣០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បណ្ដាលឱ្យ​ម៉ូតូ​កៀប ចូល​ក្រោម​រថយន្ដ អូស​ប្រហែល ១០០​ម៉ែត្រ ទើប​រថយន្ដ​បែក​កង់ ទៅមុខ​លែងរួច និង​អ្នកបើកបរ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ដ​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕

Wat 21051
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item