ប៉ូលីសសេដ្ឋកិច្ចខេត្ត បង្ក្រាបឡានដឹកឈើប្រណិតពេញណែន ប្រុងលោតឆត្រទៅវៀតណាម
ខេត្តរតនគិរី ៖ រថយន្តម៉ាកឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2E-2709 ដឹកបទល្មើសឈើប្រណិត ពេញណែនប្រភេទធ្នង់ មានចំនួន ៣៧ដុំ ដោយនាំចេញពីក្រុងបានលុង តាមបណ្តោយផ្លូវជាតិលេខ៧៨ បម្រុងនាំឈើទាំងនេះ ទៅកាន់ប្រទេសវៀតណាម តែយីអ៊ុនដាក់ត្រូវកម្លាំង ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រងចាំពួនស្ទាក់ចាប់បាន។
តាមការចង្អុលបង្ហាញ ពីលោក វ៉ាន់ សង្វាត ស្នងការរង ទទួលបន្ទុកបង្ក្រាប បទល្មើសព្រៃឈើខេត្ត ឈានទៅធ្វើការឃាត់ រថយន្តដឹកបទល្មើសខាងលើ នៅវេលាម៉ោង ៤និង៣០ នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ នៅត្រង់ចំណុចភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ដោយម្ចាស់រថយន្តបានបើកទ្វាររត់គេខ្លួន បាត់ស្រមោល បន្សល់ទុករថយន្ត និងវត្ថុតាង នៅកន្លែងកើតហេតុ។
ប្រភពបានបន្តទៀតថា ក្រោយពេលឃាត់ រថយន្តដឹកបទល្មើសខាងលើ បានសម្រេច សមត្ថកិច្ចបាននាំយក រថយន្តមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត នៅល្ងាចថ្ងៃខែឆ្នាំដដែល។ លុះព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ ប៉ូលិសសេដ្ឋកិច្ចខេត្ត បានបំពេញសំណុំបែបបទ ប្រគល់អោយទៅ ជំនាញរដ្ឋបាលព្រៃឈើ ស្រុកបរកែវ ចាត់ការបន្តតាមនីតិវិធី ហើយជំនាញរដ្ឋបាលព្រៃឈើ ស្រុកបរកែវ នៅពុំទាន់បញ្ជាក់ពីតួលេខ ចំនួនឈើ និងម៉ែត្រគូប អោយពិតប្រាកដនៅឡើយទេ៕ ដោយ បានលុង
Source from: watphnom-news.com























Loading...




Post a Comment