Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ឡាន​ដឹក​កុងតឺន័រ​បើក​បុក​ម៉ូតូ​ពីក្រោយ កិន​ស្លាប់​ឪពុក​និង​កូនស្រី ហើយ​ប្រពន្ធ​រងរបួស​ធ្ងន់​

​ខេត្ត​ព្រះសីហនុ៖យ៉ាង​ហោច​ណាស់បុ​រស​​ម្នាក់​​និង​​កុ​មា​រី​ម្នាក់ដែល​​ត្រូវ​ជា​​ឪ​ពុក​​និង​​កូនបាន​​ស្លាប់​​យ៉ា​ង​​អា​ណោ​ច​អា​ធ័មហើយ​​ស្ត្រី​​ជា​​ប្រ​ពន្ធបាន​​របួ​ស​​ធ្ងន់​ធ្ងរដោយ​សារ​​រថ​យន្ត​​កុង​​តឺ​​ន​រ័

​ខេត្ត​ព្រះសីហនុ ៖ យ៉ាង​ហោច​ណាស់ បុ​រស​​ម្នាក់​​និង​​កុ​មា​រី​ម្នាក់ ដែល​​ត្រូវ​ជា​​ឪ​ពុក​​និង​​កូន បាន​​ស្លាប់​​យ៉ា​ង​​អា​ណោ​ច​អា​ធ័ម ហើយ​​ស្ត្រី​​ជា​​ប្រ​ពន្ធ បាន​​របួ​ស​​ធ្ងន់​ធ្ងរ ដោយ​សារ​​រថ​យន្ត​​កុង​​តឺ​​ន​រ័ បើក​​បុក​​ពី​ក្រោយ ត្រូវ​​ប​ញ្ជូន​ទៅ​​ស​ង្គ្រោះ នៅ​​មន្ទីរ​ពេទ្យ​​ឯកជន នៅ​ផ្សារ​វាលរេញ ខណៈដែល​ជនរងគ្រោះ បាន​ជិះ​ម៉ូតូឌុប​គ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៦៨-១៦៩ ស្ថិតក្នុង​ភូមិ​តា​ពៅ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី​ព្រឹក ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៤ ។​

​រថយន្ត​បង្ក​ជា​ប្រភេទ​កុង​តឺ​ន​រ័ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4101 ធ្វើដំណើរ​ក្នុងទិសដៅ ស្របគ្នា​ជាមួយ​ម៉ូតូ ចេញពី​ក្រុងព្រះសីហនុ ដល់​កន្លែងកើតហេតុ ក៏បាន​បុក​ម៉ូតូ​ម៉ាកវ៉េវ​អេស មួយគ្រឿង ដែល​ជិះ​ឌុប​គ្នា ៣​នាក់ ឪពុកម្តាយ​និង​កូនស្រី បណ្តាល​ឲ្យ​ឪពុក​និង​កូនស្រី ស្លាប់​នៅ​នឹក​ន្លែ​ង​ក្នុង​ថ្លុកឈាម រីឯ​ស្ត្រី​ជា​ម្តាយ​និង​ជា​ប្រពន្ធ រងរបួស​ធ្ងន់ធ្ងរ កំពុង​សង្គ្រោះបន្ទាន់ ផងដែរ ។ ជនរងគ្រោះ​រួមមាន​ឈ្មោះ ហេង ម៉េង ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជា​ឪពុក បាន​ស្លាប់​, ឈ្មោះ ហេង ម៉ី ភេទ​ស្រី អាយុ ៥​ឆ្នាំ​ជា​កូន បាន​ស្លាប់ និង ឈ្មោះ​គង់ ប៊ុន​បេន អាយុ ៣៥​ឆ្នាំ ជា​ម្តាយ​បាន​របួសធ្ងន់​៕

Wat 210520 Wat 210516 Wat 210518
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item