Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក សំ សុ​ផល ហៅ​​រ៉ែ​ន បិទ​​ភ្នែក​​ឲ្យ​​មាន​​អំ​ពើ​ពុក​រលួយ កេង​ប្រ​វ័ញ្ច​​របប​ហូប​ចុក​​របស់​​អ្នក​ទោស បំ​ពាន​​សេ​ច​ក្តី​ណែ​នាំ របស់​​ក្រ​សួង​ម​ហា​ផ្ទៃ​

​ខេត្ត​ព្រះសីហនុ៖ក្រ​សួង​ម​ហា​ផ្ទៃធ្លាប់​​បាន​ចេញ​​សា​រា​​ចរណ៍​​ណែ​នាំសឹង​​រាប់​​ភ្លេច​​ទៅ​ហើយឲ្យ​​ប្រ​ធាន​​ពន្ធ​នា​គារគ្រប់​​ខេត្ត​​រាជ​ធា​នីយក​ចិត្ត​ទុក​ដាក់​​គ្រប់​គ្រងពន្ធ​នា​គារ​​ឲ្យ​​ស័ក្តិ​សម

​ខេត្ត​ព្រះសីហនុ ៖ ក្រ​សួង​ម​ហា​ផ្ទៃ ធ្លាប់​​បាន​ចេញ​​សា​រា​​ចរណ៍​​ណែ​នាំ សឹង​​រាប់​​ភ្លេច​​ទៅ​ហើយ ឲ្យ​​ប្រ​ធាន​​ពន្ធ​នា​គារ គ្រប់​​ខេត្ត​​រាជ​ធា​នី យក​ចិត្ត​ទុក​ដាក់​​គ្រប់​គ្រង ពន្ធ​នា​គារ​​ឲ្យ​​ស័ក្តិ​សម ជា​​ម​ជ្ឈ​មណ្ឌល​​អ​ប់រំ កែ​ប្រែ និង​​យក​ចិត្ត​ទុក​ដាក់ លុប​បំ​បាត់​អំពើពុករលួយ ឲ្យ​ស្របតាម​កំណែទម្រង់​ស៊ីជម្រៅ ប៉ុន្តែ​រឿង​ពិត​ដែល​កំពុង​កើតមាន ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដែលមាន​លោក សំ សុផល ហៅ​រ៉ែ​ន ជា​ប្រធាន កំពុង​កើតមាន​រឿងអាស្រូវ​ពុករលួយ នៃ​ការ​កិបកេង​របបហូបចុក​អ្នកទោស ការ​កោសរូស​បង្ខំ​ឲ្យ គ្រួសារ​អ្នក​ជាប់ឃុំ បង់លុយ​ពេល​ជួប​សួរសុខទុក្ខ​សាច់ញាតិ ហើយ​ជារឿយៗ​លោក សំ សុផល ហៅ​រ៉ែ​ន បាន​ប្រើប្រាស់​កម្លាំង​អ្នកទោស សម្រាប់​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​យកចិត្តទុកដាក់ គោរព​តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​នោះទេ​។​

​កាលពី​ឆ្នាំមុន ប្រជាពលរដ្ឋ​និង​អ្នកទេសចរ នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​ជួប​ហេតុការណ៍ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​បានឃើញ រថយន្ត​ដឹក​អ្នកទោស​ជា​ច្រើន​​នាក់ បើកបរ​ជុំវិញ​ក្រុងព្រះសីហនុ ដឹក​សម្ភារៈ​មាន​តុទូ​គ្រែ យកទៅដាក់​នៅផ្ទះ របស់លោក សំ សុផល ហៅ​រ៉ែ​ន ជា​ប្រធាន​ពន្ធនាគារ ខេត្ត​ព្រះសីហនុ​។ អ្នក​ដែល​មិនដឹង​រឿង បាន​សម្តែង​ការភ្ញាក់ផ្អើល ចំពោះ ការបញ្ចេញ​កម្លាំង​អ្នក​ជាប់ឃុំ យ៉ាង​ប្រសេចប្រសាច ប៉ុន្តែ​មន្ត្រី​ជាច្រើន​បាន​បញ្ជាក់ថា វា​សឹង​ក្លាយជា​ទម្លាប់​ទៅហើយ ដែល​លោក សំ សុផល ហៅ​រ៉ែ​ន បាន​ប្រើប្រាស់​កម្លាំង​អ្នក​ជាប់ឃុំ ឲ្យ​ធ្វើ​ការងារ​ផ្សេងៗ ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន រហូតដល់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ធ្លាប់​ផ្តល់​រហស្សនាម​ជូន​លោក សំ សុផល ហៅ​រ៉ែ​ន ថា​ជា​ឥស្សរជន​ដែល​ចូលចិត្ត ដឹក​អ្នកទោស​យកមក​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន បង្អួត​ភ្ញៀវទេសចរ​។​

​អ្នក​ខេត្ត​ព្រះសីហនុ បាន​រំលឹក​ឲ្យ​ដឹងផង​ដែរ​ថា លោក សំ សុផល ហៅ​រ៉ែ​ន បាន​បង្កើត​ឲ្យ​មាន​អំពើពុករលួយ តាមរយៈ​ការចាត់តាំង មន្ត្រី​អនុរក្ស​ពន្ធនាគារ ឲ្យ​កោសរូស​សាច់ញាតិ​អ្នក​ជាប់ឃុំ បង់លុយ​ក្នុង​កម្រិត​ខ្ពស់ សម្រាប់​ការចូល​សួរសុខទុក្ខ សាច់ញាតិ​ម្តងៗ ហើយ​រាល់​បញ្ញើ​របស់​អ្នកទោស ជា​ត្រី​សាច់ ម្ហូបអាហារ​លុយកាក់ ត្រូវ​អនុរក្ស​ពន្ធនាគារ កាត់កង​ទៅតាម​ភាគរយ ដូចជា​ត្រីងៀត​មួយ​គីឡូ ត្រូវ​បាត់អស់​កន្លះ​គីឡូ រួចទៅហើយ ទើប​អាច​ទៅ​ដល់ដៃ​អ្នក​ជាប់ឃុំ​។ ទោះ​ជា​មានការ​បង់លុយ បែបណាក៏ដោយ ក៏​សាច់ញាតិ​គ្រួសារ អ្នក​ជាប់ឃុំ​ត្រូវបាន​គេ​កំណត់​ចំនួន​នាទី សម្រាប់​ការជួប​ជាមួយ​សាច់ញាតិ លើស ១​វិនាទី​ក៏​មិនបាន គឺ​គេ​នឹង​ស៊ី​ញូ​ម៉ោង ទាល់តែ​យល់ព្រម​បង់លុយ​បន្ថែម ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ក្រីក្រ ជួប​ផល​លំបាក​យ៉ាងខ្លាំង ក្នុងការ​ចូលជួប​សុខទុក្ខ ក្រុមគ្រួ​សារ​សាច់ញាតិ របស់ខ្លួន​ម្តងៗ​។​

​ចំពោះ​ការគ្រប់គ្រង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ លោក សំ សុផល ហៅ​រ៉ែ​ន បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ដូចជា​ការបញ្ជូន​អ្នក​ជាប់ឃុំ​ក្រីក្រ ឲ្យ​ទៅ​រស់នៅក្នុង​បន្ទប់ ដ៏​តូចចង្អៀត ប៉ុន្តែ​សម្រាប់​អ្នក​ជាប់ឃុំ ដែលមាន​លុយ​បង់​ប្រចាំខែ អាច​ស្នាក់​នៅក្នុង​បន្ទប់​ធំ​ទូលាយ អាច​ប្រើ​ម៉ាស៊ីនត្រជាក់ ប្រើ​ទូរស័ព្ទ​ឆ្លើយឆ្លង​ជាមួយ​សាច់​ញាតិ យ៉ាង​រំភើយ​។ តាម​គោលការណ៍ អ្នក​ជាប់ឃុំ​ទាំងអស់ ត្រូវមាន​សិទ្ធិ​ស្មើៗ​គ្នា ប៉ុន្តែ​ការអនុវត្តន៍​ជាក់ស្តែង របស់លោក សំ សុផល ហៅ​រ៉ែ​ន គឺ​អ្នកទោស​ក្រីក្រ​រង​នូវ ការជិះជាន់​សង្កត់សង្កិន កេងប្រវ័ញ្ច​តាម​គ្រប់​រូបភាព ប៉ុន្តែ​សម្រាប់​អ្នកទោស ដែលមាន​លុយ​វិញ ទទួលបាន​ការយោគយល់ អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ គេ​ចង់ឃើញ​លោក គុយ ប៊ុនសន ពិនិត្យមើល​ភាព​អសកម្ម របស់លោក សំ សុផល ហៅ​រ៉ែ​ន ឡើងវិញ​ផង ឲ្យ​ស្របតាម​គោលនយោបាយ កែទម្រង់​ស៊ីជម្រៅ ក្នុងការ​លុបបំបាត់​អំពើពុករលួយ និង​ចាត់វិធានការ​នាំយក​ម​ន្ត្រី​ខិលខូច​ទៅ​ផ្តន្ទាទោស​តាមច្បាប់​៕

Wat Sam Sophal
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item