Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ព្យុះ​បោកបក់​លិច​ទូក​ដឹក​ស្បៀង យកទៅ​ផ្គត់ផ្គង់​សា​ឡង់​បូម​ខ្សាច់ ស្លាប់​ជនជាតិ​ចិន​ម្នាក់​

​ខេត្តកោះកុង៖ជន​ជាតិ​​ចិន​​ម្នាក់ជា​​ក​ម្ម​ករ​​បូម​​ខ្សាច់បាន​​លង់​ទឹក​​ស្លាប់ហើយ​​ជន​ជាតិ​​ចិន​​៥​​នាក់​​ទៀតព្រម​ទាំង​​ម្ចាស់​​ទូក៣​​នាក់

​ខេត្តកោះកុង ៖ ជន​ជាតិ​​ចិន​​ម្នាក់ ជា​​ក​ម្ម​ករ​​បូម​​ខ្សាច់ បាន​​លង់​ទឹក​​ស្លាប់ ហើយ​​ជន​ជាតិ​​ចិន​ ​៥​​នាក់​​ទៀត ព្រម​ទាំង​​ម្ចាស់​​ទូក ៣​​នាក់ បាន​​រួច​​ផុត​ពី​​សេ​ច​ក្ដី​ស្លាប់ កាល​ពី​វេ​លា​​ម៉ោង ២​​និង​​១០​ នាទី ថ្ងៃ​ទី​​១៧ ខែ​ឧ​សភា ឆ្នាំ​​២០​១៤ ដោយ​សារ​​មាន​​បា​តុ​ភូត ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ លាយ​ជាមួយ​ខ្យល់ព្យុះ ផ្គរ​រន្ទះ បានធ្វើឱ្យ​ទូក​កន្ទុយ​វែង​មួយគ្រឿង ត្រូវ​រលក​បោក​លិច ចូលក្នុង​សមុទ្រ នៅ​ចំណុច អៅ​វៅ ស្រុក​កោះកុង​។​

​សាកសព​ត្រូវបាន​រកឃើញ នៅវេលា​ម៉ោង ៩​យប់ ថ្ងៃ​ដដែល និង​ត្រូវយក​រក្សាទុក​នៅ វត្ដ​ទេព​និមិត្ត (​ហៅ​វត្ដ​ថ្មី​) ស្ថិតនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ដើម្បី​ធ្វើ​កោសល្យវិច័យ​។ ជនជាតិ​ចិន​ដែល​ស្លាប់ ដោយសារ​លិច​ទូក មានឈ្មោះ ជុរ ប៉ៅ ស៊ី​ង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ កាន់​លិខិតឆ្លងដែន អ​-២៧៣២៧៥៨៨ មានមុខរ​បរជា​កម្ម​ករ បូម​ខ្សាច់​ប​ញ្ជូ​ល​សា​ឡង់ ហើយ​ទូក​ដែល​បាន​លិច​នោះ មាន​ដឹក​គ្រឿង​បរិភោគ​ជាច្រើន ដើម្បី​យកទៅ​លើ​សា​ឡង់ ។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ទូក​ដែល​ជួប​បញ្ហា​នេះ គឺ​បានធ្វើ​ដំណើរ​ចេញពី ទីរួមខេត្ដ​ឆ្ពោះទៅ​សា​ឡង់​បូម​ខ្យា​ច់ ពេលទៅដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ភ្លៀង ធ្លាក់​យ៉ាងខ្លាំង មាន​ខ្យល់​មាន​រន្ទះ បង្កើតជា​ទឹករលក​ធំៗ ហើយ​បោក​លិច​ទូក​តែម្ដង​។ សមត្ថកិច្ច​បានធ្វើការ​រុករក ជួយសង្គ្រោះ​ជនរងគ្រោះ បាន​ចំនួន ៨​នាក់ ហើយ​ជនជាតិ​ចិន​ម្នាក់ បាន​លង់ទឹក ស្លាប់​បាត់ទៅហើយ​៕

Wat 19056
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item