Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កំពុង​មើល​បា​ដាង​គោយន្ត ត្រូវ​ឡាន​សណ្តោង​កុងតឺន័រ​បុក​ស្លាប់ ក្នុង​ថ្លុកឈាម​ទាំង ២​នាក់​

​ខេត្តបាត់ដំបង៖រថ​យន្ត​​ដឹក​​កុង​តឺ​ន័រមាន​​ស​ណ្តោង​​ក​ន្ទុយបាន​​បើ​ក​​បុក​​បុរ​ស២​​នាក់ពេល​​កំ​ពុង​​ឈប់​​មើលបា​​ដាង​​គោ​យន្តប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ក្នុង​​ថ្លុក​ឈាម

​ខេត្តបាត់ដំបង ៖ រថ​យន្ត​​ដឹក​​កុង​តឺ​ន័រ មាន​​ស​ណ្តោង​​ក​ន្ទុយ បាន​​បើ​ក​​បុក​​បុរ​ស ២​​នាក់ ពេល​​កំ​ពុង​​ឈប់​​មើល បា​​ដាង​​គោ​យន្ត ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ក្នុង​​ថ្លុក​ឈាម រី​ឯ​អ្នក​បើក​បរ​​រថ​យន្ត​​ប​ង្ក គេច​ខ្លួន​​បាត់​ស្រ​មោល កាល​ពី​​វេ​លា​ម៉ោង​​៤ ព្រឹក​​ថ្ងៃ​ទី​​០៣ខែមិថុនា ឆ្នាំ​២០១៤ នៅលើ​លំ​ណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​រាម​គន្ធ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​

​ជនរងគ្រោះ​ដែល​ត្រូវ​រថយន្តបុក​ស្លាប់ មានឈ្មោះ លត រតនៈ ភេទ​ប្រុស អាយុ ១១​ឆ្នាំ និង​ឈ្មោះ ទោម វេន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជា​អ្នកបើកបរ​គោយន្ត អ្នក​ទាំង​២ មាន​ទីលំនៅ ក្រុមទី​១៥ ភូមិ​អូរ​គ្រា​ត ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​តាម គោយន្ត​កន្ត្រៃ​មួយគ្រឿង​។ ចំណែក​រថយន្ត​កុងតឺន័រ ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 3A1712 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​រត់​គេចខ្លួនបាត់​។​

​មុនពេល​កើតហេតុ គោយន្ត​មាន​មនុស្ស​ជិះ ៣​នាក់ ធ្វើដំណើរ​ពី​កើ​តទៅ​លិច ពេលមកដល់​ចំណុចកើតហេតុ បាន​ឈប់​ហើយ​មនុស្ស ២​នាក់ បាន​ចុះ​ពិនិត្យមើល​កង់​ក្រោយ ពេលនោះ​រថយន្ត​ប្រភេទ​កុងតឺន័រ ២​គ្រឿង បើក​បន្តកន្ទុយ​គ្នា ពី​កើ​តទៅ​លិច គឺ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ក្នុងទិសដៅ​ស្រប​ទិស​គ្នា​។ ពេល​ជនរងគ្រោះ ២​នាក់ កំពុង​ឈ​ចំ​ទិ​ត​គូថ មើល​កង់​គោយន្ត ឬ​ដុំ​បា​ដាង​កង់​ក្រោយ​នោះ រថយន្ត​មួយគ្រឿង​ខាងមុខ បាន​បើក​ទៅ​ផុត ចំណែក​រថយន្ត​មួយគ្រឿង​ទៀត បាន​បើក​បុក​បុរស ២​នាក់ ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​រុល​ទៅបុក​ដើមឈើ នៅមុខ​ផ្ទះ​អ្នកស្រុក រហូត​ទៅមុខ​លែងរួច​៕

Wat 03064 Wat 03065 Wat 0306 Wat 03061 Wat 03062 Wat 03063
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item