Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
មើលរូបភាពបន្ថែម

ប្រធានាធិបតី​អាមេរិក បា​រ៉ាក់​អូបា​ម៉ា (រូបថតពី៖ AFP)

ប្រធានាធិបតី​អាមេរិក បា​រ៉ាក់​អូបា​ម៉ា បាន​ដាក់​លិខិតស្នើសុំសភាអនុម័តថវិកា ជំនួយមាន​ទឹកប្រាក់៥០០​លាន​ដុល្លារ ដើម្បីជួយហ្វឹកហាត់កងទ័ព​ក្រុមប្រឆាំង ឬ​ហៅថា កងកម្លាំង​រំដោះប្រទេសស៊ី​រី ខណៈការ​វាយ​ប្រយុទ្ធ​ទម្លាក់​របបបា​សា​អាល់​អាសាដ មានរយៈពេល​ជិត៤​ឆ្នាំ​ហើយ។​

​សេចក្ដីប្រកាសព័ត៌មាន របស់​សេត​វិមាន ឲ្យដឹងថា ថវិកា​នេះមាន​គោលដៅជួយក្រុមប្រឆាំង​ស៊ី​រី​ឲ្យមាន​ភាពរឹងមាំ សំដៅ​ពង្រឹង​ការតស៊ូ​ដើម្បី​សេរីភាព ក្នុងការ​រើស​បម្រះ ចេញពី​របបផ្ដាច់ការបា​សា​អាល់​អាសាដ ហើយមួយចំនួន ជួយប្រយុទ្ធប្រឆាំងពួក​សកម្មប្រយុទ្ធនៅ​ប្រទេស​អ៊ីរ៉ាក់។

​​ប្រទេស​ស៊ី​រី​ធ្លាក់​ចូល​ក្នុង​ភ្លក់​ភ្លើង​សង្គ្រាមស៊ីវិល  មាន​រយៈពេល​ជិត៤​ឆ្នាំ​មកហើយ ដែលគោលដៅ​នៃ​សង្គ្រាម គឺ​ដើម្បី​បញ្ចប់​របបផ្ដាច់ការ​របស់​ប្រធានាធិបតី បា​សា​អាល់​អាសាដ ដែល​បានគ្រប់ប្រទេសជាង៣០​ឆ្នាំ​មកនេះ ហើយវិនាសកម្ម​នៃ​សង្គ្រាម បាន​បណ្ដាល​ឲ្យជន​ស៊ីវិល​ជាង១០​ម៉ឺន​នាក់​ស្លាប់ និង​ជាង៣​លាន​នាក់​ក្លាយ​ជា​ជនភៀសសឹក។​

​លោកប្រធានាធិបតី​អាមេរិក ថ្លែង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មានក្រសួងការបរទេស​ទេស របស់លោកថា វា​ជា​ជម្រើស​មួយ ដែលអាមេរិកត្រូវ​គិតដល់​ជន​តស៊ូ​ដើម្បី​សេរីភាពនៅ​ស៊ី​រី​៕


------------

Source from: vodhotnews

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item