Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់​បុរស ២​នាក់ ពេល​កំពុង​ឆក់​ត្រី ក្នុង​សហគមន៍​នេសាទ អូរ​រន្ទះបាញ់​

​ខេត្តបន្ទាយមានជ័យ៖ស​មត្ថ​កិច្ច​​នគរ​បាលស្រុក​​ព្រះ​នេត្រ​ព្រះបាន​​ប​ញ្ជូន​​ខ្លួន​​ជន​ស​ង្ស័យ២​​នាក់ក្នុង​ចំ​ណោម​​បក្ខ​ពួក៧​​នាក់ដែល​​លួច​​ឆ្លង​ដែន​

​ខេត្តបន្ទាយមានជ័យ ៖ ស​មត្ថ​កិច្ច​​នគរ​បាល ស្រុក​​ព្រះ​នេត្រ​ព្រះ បាន​​ប​ញ្ជូន​​ខ្លួន​​ជន​ស​ង្ស័យ ២​​នាក់ ក្នុង​ចំ​ណោម​​បក្ខ​ពួក ៧​​នាក់ ដែល​​លួច​​ឆ្លង​ដែន​ ​ពី​​ស្រុក​​ម​ង្គល​​បូរី មក​​ឆក់​​ត្រី​​ក្នុង​ភូមិ​​សាស្ត្រ ស្រុក​​ព្រះ​នេត្រ​ព្រះ ហើយ​​ត្រូវ​បាន​​ស​មត្ថ​កិច្ច​​ចំ​រុះ រួមមាន​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ភ្នំ​លៀប សហការ​ជាមួយ កម្លាំង​ជំនាញ​ជលផល​ព្រះនេត្រព្រះ សហគមន៍​នេសាទ​កំបោរ និង​សហគមន៍​នេសាទ​អូរ​រន្ទះបាញ់ ក្របួច​ជាប់​និង​បញ្ជូន​ខ្លួន ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៤​។​

​លោក​វរសេនិយ៍​ត្រី កែវ ប៊ុន​យឿន អធិការ​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា មាន​ជន​ខិល​ខួច​មួយក្រុម កំពុងតែ​ធ្វើ​សកម្ម​ភាព​ឆក់​ត្រី ក្នុងភូមិ​សាស្ត្រ​ខាងលើ លោក​ក៏បាន​បញ្ជា​ឲ្យ កម្លាំង​នគរបាល​ស្រុក ចុះទៅ​បង្ក្រាប នៅវេលា​ម៉ោង ៥​និង​៣០ នាទី​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤ សមត្ថកិច្ច​បាន​ដេញ យ៉ាង​ប្រផិត​ប្រ​ភីង ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន ២​នាក់ ក្នុងចំណោម​បក្ខពួក ៧​នាក់  រួមទាំង​ឧបករណ៍​ឆក់ និង​ម៉ូតូ​ចំនួន ២​គ្រឿង បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក​ព្រះនេត្រព្រះ ដើម្បី​ធ្វើការ​សាកសួរ​។​

​ជនសង្ស័យ​រួមមាន​ឈ្មោះ ឆុន  វី ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ និង​ឈ្មោះ ឡុង  រឿន ភេទ​ប្រុស​អាយុ ៥០​ឆ្នាំ ទាំង ២​នាក់ រស់នៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ រួមទាំង​វត្ថុតាង​ដូចជា ម៉ូតូ​២​គ្រឿង អាគុយ ៣ គ្រឿង ប្រដាប់ប្រដា​សំរាប់​ឆក់​ត្រី មួយចំនួន​ផងដែរ​។ ជនសង្ស័យ​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ចំណែក​បក្ខពួក​សេសសល់ សមត្ថកិច្ច​ស្រាវជ្រាវ នាំមក​ផ្តន្ទាទោស​តាមច្បាប់ ៕ ដោយ ចិន្តា​

Wat 030634 Wat 030637
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item