Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប៉ៃលិន៖ ​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន ដែល​ទទួលមរណៈភាព​ចំនួន​២៤​នាក់ តាំងពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤​នេះ នៅ​ពុំទាន់​ទទួលបាន​នៅឡើយ​ទេ​។ លោក​សាក់ សាមឿន​ ប្រធាន​មន្ទីរ​សង្គមកិច្ច​អ​តី​យុទ្ធ និង​យុវនីតិសម្បទា ខេត្ត​ប៉ៃលិន​បាន​ប្រាប់ ឲ្យ​ដឹង​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧​ទិវារ​អតីតយុទ្ធជន​កម្ពុជា​២១​មិថុនា គឺ​ដោយសារ​គណៈកម្មាធិការ​ថ្នាក់ ជាតិ​ពុំទាន់​អនុម័ត​ប្រគល់​ឲ្យ​មក​នៅមាន​អ្នក​មុន អ្នក​ក្រោយ​នៅ​ទូទាំងប្រទេស​មិនមែន​តែ ខេត្ត​ប៉ៃលិន​នោះទេ​។​

 ការ​ប្រារព្ធ​ខួប​លើក​ទី​៧​ទិវារ​អតីតយុទ្ធជន​កម្ពុជា ២១​មិថុនា​នេះ បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៤ នៅ​បរិវេណ​មន្ទីរ​សង្គមកិច្ច​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន និង​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ប៉ៃលិន ព្រមទាំង​មន្ត្រីរាជការ​ស្ថាប័ន​មន្ទី​ក្នុង​ខេត្ត​ជាច្រើន​នាក់​ចូលរួម​ផងដែរ​។​

លោក​សាក់ សាមឿន ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ប៉ៃលិន បាន​ឲ្យ​ដឹងថា​ខេត្ត​ប៉ៃលិន មាន​សមាជិក​អតីតយុទ្ធជន​ចំនួន​១៤១៤​នាក់ និង​មាន​សមាជិក​នៅក្នុង​បន្ទុក ចំនួន​២៩០៦​នាក់ កំពុង​មិនទាន់​បានទទួល​ប្រាក់​របប​គោលនយោបាយ​ដែល​កំពុង​បាន​កែរ​សម្រួល​ជា​បន្តបន្ទាប់​ស្របតាម​ការដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ដែល​គិត​មក ដល់​ឆ្នាំ​២០១៤​នេះ សរុប​ស្មើរ​នឹង​២៣៥​ភាគរយ​លើ​ប្រាក់បៀវត្ស​មូលដ្ឋាន​។​

​លោក​បាន​បន្តថា​សមាជិក​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន ដែល​បានទទួល មរណៈភាព ចំនួន​២៤​នាក់​នៅ​ពុំទាន់​បានទទួល​ប្រាក់​មរណៈ​សង្គ្រោះ​នៅឡើយ គិត​តាំងពី​ឆ្នាំ​២០១២ មកដល់ ឆ្នាំ ២០១៣​នេះ​។​

​លោក​បាន​បញ្ជាក់ថា​នៅ​ឆ្នាំ​២០១២​មាន​សមាជិក​ទទួលរ​មណៈ​ភាព​ចំនួន​១៥​នាក់​ហើយ​ទទួលបាន​ប្រាក់​មរណៈ​សង្គ្រោះ​តែ​៧​នាក់​ប៉ុណ្ណោះ នៅសល់​៨​នាក់​ទៀត​។ នៅ​ឆ្នាំ​២០១៣ សមាជិក​បានទទួល មរណៈភាព​ចំនួន​២៥​នាក់​ហើយ​ទទួលបាន​ប្រាក់​មរណៈ​សង្គ្រោះ​តែ​១២​នាក់​ទេ​នៅសល់​១៣​នាក់​ទៀត​។​នៅ​ឆ្នាំ​២០១៤​សមាជិក​បានទទួល​មរណៈភាព​ចំនួន​១១​នាក់​ហើយ​ទទួលបាន​ប្រាក់​មរណៈ​សង្គ្រោះ​ចំនួន​៨​នាក់​នៅសល់​៣​នាក់​ទៀត​។​សមាជិកសមាគម​ខេត្ត​ប៉ៃលិន​ត្រូវ​បង់ប្រាក់​ចំនួន​៦៥០០​រៀល​ក្នុង​មួយខែ​(​ក្នុងនោះ​៦០០០​រៀល​បង់​ចូល​សមាគម និង​៥០០​រៀល​សម្រាប់​ចំណាយ​ក្នុង​កិច្ចការរដ្ឋបាល​)​។ 

​លោក​ប្រធាន​បាន​ប្រាប់ថា​សមាជិក​ម្នាក់​ដែល​បានទទួល​មរណៈភាព​គឺ​សមាគម ត្រូវ​ផ្ដល់ ថវិការ មរណៈ​សង្គ្រោះ​ចំនួន​៤​លាន​រៀល​។​ប៉ុន្តែ​សមាជិកសមាគម​ដែល​បានទទួល​មរណៈភាព​តាំងពី​ឆ្នាំ​២០១២ មកដល់​ឆ្នាំ​២០១៤ ដែល​នៅសល់​២៤ នាក់​នៅ​ពុំទាន់​បានទទួល​ប្រាក់ មរណៈ​សង្គ្រោះ នោះ​គឺ ដោយសារ​គណៈកម្មាធិកា​រ​ថ្នាក់ជាតិ​ពុំទាន់​អនុម័ត​ប្រគល់​ប្រាក់​ឲ្យ​មក​មន្ទី​ខេត្ត​ប៉ៃលិន​ទេ​។​ប្រាក់​មរណៈ​សង្គ្រោះ​ដែ​នៅ​សេសសល់​មិនទាន់​បានទទួល មាន​អ្នក មុន មាន​អ្នក​ក្រោយ នៅ​ទូទាំងប្រទេស​មិនមែន​តែ ខេត្ត​ប៉ៃលិន​នោះទេ​។​

 លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធានកិត្តិយស សមាគម​អតីត​យុទ្ធ​កម្ពុជា ខេត្ត ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ថា​ការ​ប្រារព្ធ​ខួប​លើក​ទី​៧ ទិវារ​អតីតយុទ្ធជន កម្ពុជា​នាឱកាស​នេះ គឺ សំដៅ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ចងចាំ​នូវ​ការ​ពលី​កម្ម​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ​ទាំងអស់ ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ ជាតិ​មាតុ ភូមិ កម្ពុជា​យើង ៕​29c4 29c5 29c6


------------

Source from: ve-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item