Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប៉េ​អឹ​ម​បង្ក្រាប​យោធា​ដឹកឈើ​គ្រញូង​ក្នុង​មណ្ឌល​បុរស​ខ្លាំង​ធ្វើ​ជា​អ្នកតំណាង​រាស្ត្រ​

​វេលា​ម៉ោង​០៣​និង​២០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​ ឋិត​ក្នុងភូមិ​តាំង​ឫស្សី​ ឃុំ​រកា​ជ​ន្លឹ​ង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ដែល​ជា​មណ្ឌល​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ធ្វើ​ជា​អ្នកតំណាង​រាស្ត្រ​ផង​នោះ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល​ ស្ទាក់​ចាប់​បាន​រថយន្ត​របស់​មន្ត្រី​យោធា​ដឹកឈើ​គ្រញូង​មួយ​គ្រឿង​ម៉ា​កវី​ស្តូ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2N-7930​ ជាមួយនឹង​ឈើ​គ្រញូង​ចំនួន​៤៦​ដុំ​ ទម្ងន់​១៨៩​គីឡូក្រាម​ ។​

​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​លួច​ដឹកឈើ​គ្រញូង​ដែល​បង្ក្រាប​បាន​នោះ​ បើកបរ​ដោយ​ឈ្មោះ​ កែវ​ ថុ​ន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជា​មន្ត្រី​យោធា​នៃ​កងអនុសេនាតូច​លេខ​១​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សំរោង​ ឃុំ​លង្វែក​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ខណៈ​ដែល​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​ ។​

​ជនសង្ស័យ​ជា​មន្ត្រី​យោធា​ឈ្មោះ​ កែវ​ ថុ​ន​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ រថយន្ត​និង​ឈើ​គ្រញូង​នោះ​ គឺជា​កម្មសិទ្ធិ​របស់​ខ្លួន​ ហើយ​នៅ​រាត្រី​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៤​ ខ្លួន​និង​បក្ខពួក​ចំនួន​២​នាក់​ទៀត​បាន​ដឹកឈើ​គ្រញូង​នេះ​ចេញពី​ខេត្តឧត្តរមានជ័យ​ ឆ្លងកាត់​តាម​ខេត្តព្រៃវែង​ បំណង​យក​ទៅ​លក់​នៅ​ស្រុក​មេមត់​ ខេត្តកំពង់ចាម​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​ មក​ដល់​ចំណុច​កើតហេតុ​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​ទាំង​ខ្លួន​ ទាំង​រថយន្ត​ ទាំង​ឈើ​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ វត្ថុ​តាង​មាន​រថយន្ត​ និង​ឈើ​គ្រញូង​ ព្រមទាំង​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល​ ប្រគល់​ឲ្យ​ទៅ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ មាន​ទីតាំង​ឋិត​នៅ​ព្រែក​ព្នៅ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ រថយន្ត​ដឹកឈើ​គ្រញូង​របស់​មន្ត្រី​យោធា​ឈ្មោះ​ កែវ​ ថុ​ន​ ធ្វើ​ដំណើរ​ចេញ​តាំងពី​ខេត្តឧត្តរមានជ័យ​ រហូត​មក​ដល់​ភូមិសាស្ត្រ​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ គឺ​ឆ្លងកាត់​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ និង​មន្ត្រី​មេព្រៃ​ច្រើន​គោលដៅ​ណាស់​ ដូច្នេះ​ តើ​ហេតុ​អ្វី​បានជា​សមត្ថកិច្ច​បាន​គោលដៅ​ទាំងនោះ​មើល​មិនឃើញ​ ឬ​ធ្វើ​ជា​មើល​រំលង​ប្រមូល​យក​លុយ​ដាក់​ហោប៉ៅ​អស់​បាត់​ទៅ​ហើយ​ ?​ ៕​

ffe2ia01 hdb8svv7


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item