Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អ្នក​ឆ្លុះ​សត្វ​បាញ់​អ្នករកស៊ី​កាប់​ឈើ​ស្លាប់​ម្នាក់ នៅ​កណ្តាល​ព្រៃ​ជ្រៅ ដោយសារ​ព្រាយ​បន្លំ​ភ្នែក​

​ខេត្តមណ្ឌលគិរី៖ក្នុង​ក​រណី​​ព្រាយ​​ប​ន្លំ​​ភ្នែកបាន​​ប​ណ្តាល​​ឲ្យ​​យុវ​ជន​​ម្នាក់ក្នុង​ចំ​ណោ​ម៣​​នាក់ ដែល​​រក​ស៊ី​​កាប់​​ឈើ​​ក្នុង​ព្រៃស្លាប់​បាត់​​បង់​ជី​វិតដោយ​សារ​​អ្នក​​ឆ្លុះ​សត្វ​​បាញ់​ប្រ​ហារ

​ខេត្តមណ្ឌលគិរី ៖ ក្នុង​ក​រណី​​ព្រាយ​​ប​ន្លំ​​ភ្នែក បាន​​ប​ណ្តាល​​ឲ្យ​​យុវ​ជន​​ម្នាក់ ក្នុង​ចំ​ណោ​ម ៣​​នាក់  ដែល​​រក​ស៊ី​​កាប់​​ឈើ​​ក្នុង​ព្រៃ ស្លាប់​បាត់​​បង់​ជី​វិត ដោយ​សារ​​អ្នក​​ឆ្លុះ​សត្វ​​បាញ់​ប្រ​ហារ កាល​ពី​​វេ​លា​​ម៉ោង ៣​​និង​​៣០ នា​ទី​​ទៀប​ភ្លឺ ថ្ងៃ​ទី​​០១ ខែ​មិ​ថុ​នាឆ្នាំ​២០១៤ នៅ​ចំណុច​ភ្នំ​ណា​ម​រ៉ា​ម ភូមិ​អរ​បួន ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ក្រោយមក​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​ឃាតក​ម្នាក់ បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​មុនពេល​កើតហេតុ អ្នក​ឆ្លុះ​សត្វ​មាន​គ្នា ២​នាក់ បាន​ចូល​បរបាញ់​សត្វព្រៃ នៅ​យប់​ថ្ងៃទី​៣១ ខែឧសភា នៅ​ជើងភ្នំ​ណា​ម​រ៉ា​ម ស្រុក​កោះ​ញែក ពេល​ចូលដល់​ក្នុងព្រៃ​ជ្រៅ ក៏​ស្រាប់តែ​បញ្ចាំង​ពិល ឃើញ​កែវភ្នែក ស្រាប់តែ​អ្នក​ឆ្លុះ​សត្វ​ទាំង ២​នាក់ បាញ់​តម្រង់​ភ្នែក​នោះ ស្រាប់តែ​ឮសូរ​សំឡេង មនុស្ស​ស្រែក​អូយៗ ហើយ​អ្នក​ឆ្លុះ​បាន​រត់គេចខ្លួន​ពី​ទីនោះ បន្ទាប់ពី​ដឹងថា ខ្លួន​បាន​បាញ់​ត្រូវ មនុស្ស មិនមែន​សត្វ​នោះទេ​។ បន្តិចក្រោយមក គេ​ឃើញ​មនុស្ស​ម្នាក់ រត់​មកប្តឹង​សមត្ថកិច្ច ពី​ហេតុការណ៍​ដែល​អ្នក​ឆ្លុះ​សត្វ បាញ់​ត្រូវ​គ្នា​គេ​ម្នាក់ ក្នុងចំណោម ៣​នាក់ បណ្តាល​ឲ្យ​រងគ្រោះ​ធ្ងន់ធ្ងរ កណ្តាល​ព្រៃ ដែល​ពួកគាត់​កំពុង​ដេក​សម្រាក បន្ទាប់ពី​ពួកគេ​រកស៊ី​អារ​.​ឈើ​ក្នុងព្រៃ​។​

​ជនរងគ្រោះ​ដែល​ស្លាប់ ដោយសារ​គ្រាប់កាំភ្លើង មានឈ្មោះ ផា ណុ​ច ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ស្រុក​កោះ​ញែក ស្លាប់​ពេល​បញ្ជូន​មកដល់ មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ម្នាក់​កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៤ ជា​អ្នកប្រើប្រាស់​កាំភ្លើង​ខុសច្បាប់ ម៉ាក់​អាកា ឈ្មោះ យាន យ៉យ មាន​ស្រុកកំណើត នៅ​ស្រុក​កោះ​ញែក ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​មកកាន់​ស្នង​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ និង​បញ្ជូន​ខ្លួន​ជនល្មើស ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​៕

Wat 03068
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item