Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មន្ត្រី​យោធា​ស្រវឹងធ្លាក់ភ្នែក បើកឡាន​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ លើ​ស្ពាន​អាកាស ៧​មករា

​រាជធានី​ភ្នំពេញ៖របាំង​​ដែក​​ពុះ​​ចែក​​ទ្រូង​ផ្លូវលើ​​ស្ពាន​​អា​កាស៧​​មក​រាចំនួ​ន១៥​​ផ្ទាំង​ទទួ​ល​រង​​ការ​ខូច​ខាតដោយ​សារ​​បុរស​​ម្នាក់

​រាជធានី​ភ្នំពេញ ៖ របាំង​​ដែក​​ពុះ​​ចែក​​ទ្រូង​ផ្លូវ លើ​​ស្ពាន​​អា​កាស ៧​​មក​រា ចំនួ​ន ១៥​​ផ្ទាំង ​ទទួ​ល​រង​​ការ​ខូច​ខាត ដោយ​សារ​​បុរស​​ម្នាក់ ជា​​ម​ន្ត្រី​​យោ​ធា ស្រវឹ​ង​ស្រា​ជោក​ជាំ ហើយ​​បាន​​បើក​រថ​យន្ត​​កាម​រី​​បា​​ឡែ​ន លឿន​​ដូច​​ហោះ ទៅ​បុក​​យ៉ាង​​ពេញ​ទំហឹង កាលពី​វេលា​ម៉ោង ១១​និង​៤៥ នាទី​យប់ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤ នៅលើ​ស្ពាន​អាកាស ៧​មករា ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

​រថយន្ត​បង្ក​ត្រូវបាន​គេ​ដឹងថា ជា​ប្រភេទ​រថយន្ត កាមរី​បា​ឡែ​ន ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8815 បើកបរ​ដោយ​បុរស​ម្នាក់ ជា​មន្ត្រី​យោធា ក្នុងស្ថានភាព​ស្រវឹងធ្លាក់ភ្នែក​។ មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្ក បើកបរ​យ៉ាង​លឿន តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុច គល់ស្ពាន​អាកាស ៧​មករា រថយន្ត​បាន​បន្ថែម​ល្បឿន លឿន​ដូច​ហោះ សំដៅ​ឡើងលើ ស្ពាន​អាកាស​៧​មករា​។​

​ស្រាប់តែ​មកដល់​លើ​ស្ពាន រថយន្ត​បាន​ជ្រុល​ចង្កូត ទៅបុក​រះ​របាំង​ដែក ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ១៥​ផ្ទាំង តែដោយសារ​រថយន្ត មិនទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន កៀប ជាប់​ទៅមុខ​លែងរួច​។ ក្រោយពេល​កើតហេតុ ទាំង​អ្នកបើកបរ និង​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស បញ្ជូន​ទៅកាន់ ការិយាល័យ​ចរាចរ​ផ្លូវគោក រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​សង​ការខូចខាត ទ្រព្យសម្បត្តិ​រដ្ឋ ទៅតាម​ផ្លូវច្បាប់​៕

Wat 030614 Wat 03069
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item