Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឪពុក​តារាចម្រៀង​ អ៊ី​វ៉ា​ វាយ​ម្តាយក្មេក​ផ្អើល​ពេញ​ភូមិ​ព្រោះតែ​មិន​ដណ្តឹងប្រពន្ធ​ឲ្យ​

​ប្រភព​ព័ត៌មាន​ពី​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ នា​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ឪពុក​របស់​កញ្ញា​ អ៊ី​វ៉ា​ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ បាន​យក​ពិល​មាន​ប្រដាប់​ឆក់​វាយ​ទៅ​លើ​ម្តាយក្មេក​ម្តង​ហើយ​មុ្ត​ង​ទៀត​ ដោយសារ​តែ​ខឹងសម្បា​នឹង​ម្តាយក្មេក​មិន​ព្រមទៅ​ដណ្តឹងប្រពន្ធ​ឲ្យ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ជួយ​អន្តរាគមន៍​ និង​ឃាត់ខ្លួន​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វ​ល្លិ៍​ស​ ឋិត​ក្នុងភូមិ​វ​ល្លិ៍​ស​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​បុរស​ចំណាស់​ដែល​វាយ​ទៅ​លើ​ម្តាយក្មេក​ព្រោះតែ​ខឹង​ម្តាយក្មេក​មិន​ដណ្តឹងប្រពន្ធ​ឲ្យ​ និង​ត្រូវជា​ឪពុក​របស់​កញ្ញា​ អ៊ី​វ៉ា​ នោះ​ មានឈ្មោះ​ អ៊ូ​ ច​ន្ថា​ អាយុ​៤៨​ឆ្នាំ​ រីឯ​ម្តាយក្មេក​រង​គ្រោះ​ដែល​ត្រូវ​កូនប្រសា​វាយ​មានឈ្មោះ​ សួង​ តុំ​ អាយុ​៧២​ឆ្នាំ​ រស់នៅ​ភូមិ​វ​ល្លិ៍​ស​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ។​

​តាម​អ្នក​ភូមិ​ជា​សាក្សី​ដឹង​ឮ​បាន​បង្ហើប​ប្រាប់​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ឪពុក​របស់​កញ្ញា​ អ៊ី​វ៉ា​ ជា​ជនសង្ស័យ​បាន​វាយ​ទៅ​លើ​ម្តាយក្មេក​នៅផ្ទះ​របស់​ខ្លួន​រួច​មក​ហើយ​ ដោយសារ​ខឹងសម្បា​នឹង​ម្តាយក្មេក​មិន​ព្រមទៅ​ដណ្តឹងប្រពន្ធ​ឲ្យ​ ជា​ហេតុ​ធ្វើ​ឲ្យ​ម្តាយក្មេក​ជា​ជន​រង​គ្រោះរ​ត់ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​ បែរជា​ត្រូវ​ជនសង្ស័យ​តាម​ទៅ​វាយ​បន្ត​ទៀត​ ។​ លុះដល់​ថ្ងៃ​កើតហេតុ​ ជនសង្ស័យ​មិន​អស់ចិត្ត​បាន​យក​ពិល​មាន​ប្រដាប់​ឆក់​តាម​វាយ​ស្ត្រី​ជា​ម្តាយក្មេក​ម្តងទៀត​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ ក៏​នាំ​គ្នា​ឃាត់​ និង​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វ​ល្លិ៍​ស​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ។

សូមបញ្ជាក់ជូនថា អ្នកស្រី ភួង សុខា ត្រូវជាម្តាយរបស់កញ្ញា អ៊ីវ៉ា ទើបតែបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅប៉ុណ្ណោះ ដូច្នេះមិននឹកស្មានថា លោក អ៊ូ ចន្ថា​ ដែលត្រូវជាឪពុករបស់កញ្ញា អ៊ីវ៉ា ប្រញាប់រូតរះចង់បានប្រពន្ធថ្មីបែបនេះសោះ ៕​

Iva I​va.jpgsssdssd


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item