Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​លោក ជុន លឹម​​​ហាន ព​ង្រាយ​ប៉ូ​លីស​សេដ្ឋ​កិច្ច​ក្រ​សួង ឲ្យ​ប្រ​មូល​លុយ​ពី​អ្នក​​រក​​ស៊ី​​​ដឹក​​ទំ​​និញ ​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤ យ៉ាង​ប្រ​សេច​ប្រ​សាច

​រាជធានី​ភ្នំពេញ៖លោកជុនលឹម​​ហានមាន​​ឆ្អឹង​​អ​ណ្តែត​​ក្នុង​ការ​​ចាយ​លុយជ្រែ​​យក​​តំ​ណែង​​ជា​​មេ​​ប៉ូ​លិស​​សេដ្ឋ​កិច្ចក្រ​សួង​ម​ហា​ផ្ទៃ

​រាជធានី​ភ្នំពេញ ៖ លោក ជុន លឹម​​ហាន មាន​​ឆ្អឹង​​អ​ណ្តែត​​ក្នុង​ការ​​ចាយ​លុយ ជ្រែ​​យក​​តំ​ណែង​​ជា​​ មេ​​ប៉ូ​លិស​​សេដ្ឋ​កិច្ច ក្រ​សួង​ម​ហា​ផ្ទៃ ប្រ​ចាំ​​ផ្លូវ​ជាតិ​​លេខ​​៤ មាន​ខេត្ត​កំ​ពង់​ស្ពឺ និង​​ខេត្ត​​ព្រះ​សី​ហនុ បង្ក​​ភាព​អ​នា​ធិប​តេយ្យ ក្នុង​​ការ​ដាក់​​ប៉ុស្តិ៍​​ជ​ជុះ​​គាប​ជំរិត បង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់លុយ ទៅ​តាមតែ​ទំនើងចិត្ត​។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​លើកឡើងថា កម្លាំង​នគរបាល​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ ដែល​ចុះ​ឈរជើង ប្រចាំ​ផ្លូវជាតិ​លេខ​៤ ជំនាន់​មុន មិនដែល​កោសរូស បង្ខំ​ឲ្យ​ពួកគាត់​បង់លុយ​នោះទេ គឺ​ឲ្យ​ថ្លៃ​បាយ​ប៉ុន្មាន ពួកគាត់​យក​ប៉ុណ្ណឹង ប៉ុន្តែ​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ក្រុម​ថ្មី របស់លោក ជុន លឹម​ហាន បាន​គាប​ជំរិត​កោសរូស​បង្ខំ ឲ្យ​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​បង់លុយ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​។​

​អ្នករកស៊ី​ដឹកទំនិញ​ជាទូទៅ ត្រូវ​ទំនាក់ទំនង​សុំ​ការយោគយល់ ឬ​សុំ​ស្គាល់​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​ចុះ​ប្រចាំ​ផ្លូវជាតិ​លេខ​៤ ពោលគឺ​ចាប់​តាំងពី​លោក ជុន លឹម​ហាន មាន​ឆ្អឹង​អណ្តែត បាន​ទៅកាន់​ផ្លូវជាតិ​លេខ​៤ គាត់​មានឱកាស​ប្រមូល ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ឲ្យ​តម្រង់​ជួរ ចូល​បង់លុយ ជា​ថ្នូរ​នៃ​ការមិន​រំខាន ការរកស៊ី​ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ​។ រថយន្ត​ដឹកទំនិញ​ទាំង​ខុសច្បាប់ និង​ស្របច្បាប់ មកពី​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ចូល​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៤ រាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់លុយ​ឲ្យ​មន្ត្រី​របស់លោក ជុន លឹម​ហាន ដែល​ដាក់​ប៉ុស្តិ៍​ជជុះ ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ នៅក្បែរ​ផ្លូវបំបែក​ស្រែអំបិល និង​នៅក្បែរ​ផ្លូវបំបែក​វាលរេញ ស្រុក​ព្រៃនប់ ហើយ​ទីតាំង​ប៉ុស្តិ៍​ជជុះ​ដ៏​ធំ​មួយកន្លែង​ទៀត ស្ថិតនៅ​ក្បែរ​ផ្សារ​ឧដុង្គ តាមផ្លូវ​ជាតិ​លេខ​៥ នៃ​ខេត្តកំពង់ស្ពឺ​។​

​ក្រុម​ឈ្មួញ​មួយចំនួន​បានលើកឡើង​ថា ពួកគាត់​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច ក៏ត្រូវ​កូនចៅ​របស់លោក ជុន លឹម​ហាន តម្រូវ​ឲ្យ​បង់លុយ​ប្រចាំខែ​រាប់រយ​ដុ​ល្លារ សុំ​ចុះថ្លៃ​ក៏​គេ​មិន​ព្រម​ដោយ​លើកឡើងថា ត្រូវ​បង់ថ្លៃ​ប៉ុស្តិ៍​អស់​ច្រើនណាស់ និង​ត្រូវ​ឡើង​លុយ​ជូន​មេ ឲ្យ​ទាន់ពេលវេលា បើ​មិន​ដូច្នេះ​ទេ គេ​នឹង​ដក​ចេញពី​ប៉ុស្តិ៍ ដាក់ជំនួស​អ្នកផ្សេង ដែល​ពូកែ​កាប់​ដាវ រកលុយ​បង់​ជូន​មេ​។ មន្ត្រីនគរបាល​សេដ្ឋកិច្ច មួយចំនួន​ដែល​ចុះ​ប្រចាំការ តាមផ្លូវ​ជាតិ​សំខាន់ៗ សុទ្ធតែ​ចំណាយ​លុយ​ទិញ​ប៉ុស្តិ៍ បន្ត​ពី​លោក ជុន លឹម​ហាន ដូច្នេះ​ពួកគេ​ត្រូវ​បង្ក​ព្យុះភ្លៀង តាម​ទំនើងចិត្ត ដើម្បី​មាន​លុយ​គ្រប់​ចំនួន យកទៅ​បង់​ជូន​មេ ថ្លៃ​ទិញ​ប៉ុស្តិ៍​ឲ្យ​បាន​ទាន់​ពេលវេលា  ដែល​តាមពិតទៅ​មន្ត្រី​ថ្នាក់ក្រោម​ទាំងនោះ មិនសូវ​សល់​ប្រាក់​យកទៅ​ផ្ទះ​ប៉ុន្មាន​ទេ​។​

​យ៉ាងណាក៏ដោយ លោក ជុន លឹម​ហាន កំពុង​បង្ក​ព្យុះភ្លៀង ធ្វើ​ឲ្យ​អ្នករកស៊ី​ទាំង​តូច​ទាំង​ធំ ក្តៅក្រហាយ​យ៉ាងខ្លាំង ចំពោះ​អំពើ​កោសរូស បង្ខំ​ឲ្យ​អ្នករកស៊ី ដឹក​ទំនិញ​​បង់លុយ តាមតែ​អំពើ​ចិត្ត ហើយ​គេ​ចង់ឃើញ អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​លក្ខណៈសម្បត្តិ របស់លោក ជុន លឹម​ហាន ឡើងវិញ​ផង ព្រោះ​តាម​ខ្លឹមសារ នៃ​លិខិត​បញ្ជា​បេសកកម្ម នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ទាំងអស់ មាន​តួនាទី​ចុះ​ស្រាវជ្រាវ ស្រង់​ទិន្នន័យ​ពីបទ​ល្មើស​សេដ្ឋកិច្ច រាយការណ៍​ជូន​ថ្នាក់លើ ឬ​សុំ​កម្លាំង​សហការ ដើម្បី​បង្ក្រាប​បទល្មើស​ទាំងនោះ​។ ប៉ុន្តែ​ជាទូទៅ កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បែរជា​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត មិន​ដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​ថ្នាក់លើ​នោះទេ​។​

​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា អតីតកាល​លោក ជុន លឹម​ហាន គឺជា​មន្ត្រី​យោធា ហើយ​បាន​ពឹងផ្អែក​ខ្សែ​ទុយោ​របស់គាត់ រត់ការ​ផ្ទេរ​ក្របខ័ណ្ឌ មក​ធ្វើជា​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ហើយ​ព្យាយាម​ចាយលុយ គ្រប់បែបយ៉ាង រហូត​ឡើង​ធ្វើជា​មេន​គរ​ល​បាល​សេដ្ឋកិច្ច​ក្រសួង ប្រចាំ​ផ្លូវជាតិ​លេខ​៤ ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ និង​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង និង​ជា​ប្រភព​ចំណូល​ច្រើន​សម្បើម ហើយ​លោក ជុន លឹម​ហាន ក៏​ចាប់ផ្តើម​រីកមុខ​រីកថ្លើម មាន​សិទ្ធិអំណាច​បង្ក​ព្យុះភ្លៀង កោសរូស​អ្នករកស៊ី​ដឹកទំនិញ ឲ្យ​បង់លុយ​តាម​អំពើ​ចិត្ត ៕

Wat 070515 SONY DSC

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item