Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អ្នកគ្រប់គ្រង​សាលារៀន​វេ​ស្ទើ​ន​អន្តរជាតិ​សាខា​បឹង​ត្របែក​ស្ពឹក​មុខ​ក្នុង​ Facebook​ ព្រោះ​រឿង​អំពើ​ហិង្សា​ក្នុង​សាលា​បង្ក​ឲ្យ​សិស្ស​ម្នាក់​របួស​ភ្នែក​(​មាន​វី​ដេ​អូ​)

​សាលារៀន​ឯកជន​មួយ​ឈ្មោះ​ វេ​ស្ទើ​ន​អន្តរជាតិ​(Western​ International​ School)​ សាខា​បឹង​ត្របែក​ ឋិត​នៅ​អគារ​លេខ​៧២​ ផ្លូវ​លេខ​៩៩​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ បាន​បែកធ្លាយ​នូវ​រឿងអាស្រូវ​​ពាសពេញ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ដោយសារ​មាន​អំពើ​ហិង្សា​​នៅ​ក្នុង​សាលារៀន​ បណ្តាល​ឲ្យ​កុមា​រាជា​សិស្ស​ថ្នាក់​ទី​៣​ម្នាក់​ទទួល​រង​របួស​ភ្នែក​ ខណៈ​ដែល​អ្នកគ្រប់គ្រង​សាលា​បាន​ដាក់​ពិន័យ​ទៅ​លើ​សិស្ស​បង្ក​ត្រឹម​ធ្វើការ​ណែនាំ​ និង​ឲ្យ​ឈរ​នៅ​ដងទង់​ជាតិ​ចំនួន​១៥​នាទី​ប៉ុណ្ណោះ​ ។​

​បន្ទាប់​ពី​បាន​ទស្សនា​វី​ដេ​អូ​ឃ្លី​ប​(Video​ Clip)​ របស់​កុមា​រា​ម្នាក់​ជា​សិស្ស​ថ្នាក់​ទី​៣​នៅ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​សាខា​បឹង​ត្របែក​ ដែល​បង្ហោះ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ គឺ​បាន​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ជា​ច្រើន​ធ្វើការ​រិះគន់​ទៅ​លើ​អ្នកគ្រប់គ្រង​សាលា​មានការ​ទទួលខុសត្រូវ​ក្នុង​កម្រិត​ទាប​បំផុត​ ខណៈ​ដែល​សិស្ស​របស់​ខ្លួន​ឈ្មោះ​ ហឿ​ន​ រតនរង្សី​ បាន​ទទួល​រង​របួសធ្ងន់​នៅ​ត្រង់​ភ្នែក​ បង្ក​ឡើង​ដោយ​សិស្សសាលា​ដូច​គ្នា​ ដែល​កុមា​រា​រង​គ្រោះ​និយាយ​ថា​ ជា​ប្រភេទ​សិស្ស​ទំនើង​ឈ្មោះ​ បូ​រណា​ ជា​អ្នក​វាយ​ធ្វើបាប​រូបគេ​ស្ទើរ​ធ្វើ​ឲ្យ​ខ្វាក់​ភ្នែក​ ។​

​ទោះបី​មានការ​ Comments​ បកស្រាយ​ពី​ Account​ មួយ​ចំនួន​នៅ​ក្នុង​ Facebook​ ដែល​គេ​អាច​សន្និដ្ឋាន​ថា​ជា​ភាគី​ខាង​សាលារៀន​ ឬ​ជា​អ្នកគាំទ្រ​ភាគី​សាលារៀន​យ៉ាងណា​ក៏​ដោយ​ ក៏​អ្នកលេង​ Facebook​ ជា​ច្រើន​បាន​ធ្វើការ​រិះគន់​ទៅ​លើ​កម្រិត​នៃ​ការ​ទទួលខុសត្រូវ​របស់​អ្នកគ្រប់គ្រង​សាលា​ឯកជន​ឈ្មោះ​វេ​ស្ទើ​ន​អន្តរជាតិ​សាខា​បឹង​ត្របែក​ នៅ​ពេល​ដែល​សិស្ស​របស់​ខ្លួន​ទទួល​រង​របួស​ធ្ងន់ធ្ងរ​ត្រង់​ភ្នែក​ ដោយសារ​តែ​សិស្ស​រួម​ថ្នាក់​ ។​ លើស​ពី​នេះ​ ក្រុម​អ្នកលេង​ Facebook​ ក៏​បាន​អំពាវនាវ​ឲ្យ​ឪពុក​ម្តាយ​ និង​អាណាព្យាបាល​សិស្ស​ទាំងឡាយ​មេត្តា​ពិចារណា​ និង​មានការ​ប្រុង​ប្រយ័ត្ន​ផង​ក្នុង​ការ​បញ្ជូន​កូនចៅ​ឲ្យ​ទៅ​សិក្សា​រៀនសូត្រ​នៅ​សាលា​ឯកជន​នានា​ ជា​ពិសេស​សាលា​ឯកជន​ឈ្មោះ​វេ​ស្ទើ​ន​អន្តរជាតិ​ សាខាបឹង​ត្របែក​នេះ​តែ​ម្តង​ ៕​

Western Western-1

 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item