Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តារា ​Facebook​ ធី​ សុវណ្ណ​ថា​ មាន​គម្រោង​បង្កើត​ក្រុម​យុវជន​មួយ​ដើម្បី​ជួយ​កិច្ចការ​សង្គម​

​តារា​បណ្តាញ​ព័ត៌មាន​សង្គម​Facebook​ ដ៏​ល្បីល្បាញ​និង​ជា​ស្ត្រី​វ័យក្មេង​មួយ​រូប​ដែល​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​សង្គម​ដ៏​សកម្ម​នោះ​ គឺ​កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ផ្តើមគំនិត​ចង់​បង្កើត​ក្រុម​យុវជន​មួយ​ដើម្បី​ជួយ​កិច្ចការ​សង្គម​ដោយ​កញ្ញា​ កំពុង​តែ​ពិចារណា​ទៅ​លើ​ការ​ដាក់​ឈ្មោះ​របស់​ក្រុម​យុវជន​ដែល​គ្រោង​បង្កើត​ឡើង​នេះ​ ។​

​កាលពី​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ ម្សិលមិញ​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ (Thy​ Sovantha)​ បាន​Post​ នៅ​ក្នុង​Page​ របស់​នាង​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​Facebook​ ដែល​មាន​អ្នក​Likes​ Page​ ចំនួន​416,142Accounts​នោះ​ បាន​សំណូមពរ​ឲ្យ​Fans​ របស់​នាង​ជួយ​រក​ឈ្មោះ​ដាក់​ឲ្យ​ក្រុម​យុវជន​ដែល​នាង​គ្រោង​បង្កើត​ផង​ ។​

​ក្នុង​ចំណោម​Comments​ ចំនួន​ជាង​1,000​ Accounts​ នោះ​ គឺ​មាន​ចំនួន​ភាគច្រើន​លើសលប់​បាន​គាំទ្រ​ទៅ​លើ​គំនិត​ផ្តួចផ្តើម​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​គ្រោង​បង្កើត​ក្រុម​យុវជន​មួយ​ដើម្បី​ជួយ​កិច្ចការ​សង្គម​ ដោយ​ពួក​គេ​បាន​ផ្តល់​នូវ​ឈ្មោះ​ របស់​ក្រុម​យុវជន​នោះ​ ផ្សេងៗ​ពី​គ្នា​ ប៉ុន្តែ​មិន​ទាន់​បានដឹង​ថា​ កញ្ញា​ ធី​ សុវណ្ណ​ថា​ សម្រេច​ទទួលយក​និង​ដាក់​ឈ្មោះ​ ក្រុម​យុវជន​ដែល​នាង​គ្រោង​បង្កើត​ជា​អ្វី​នៅឡើយ​ ។​

​នា​រយៈពេល​កន្លង​មករ​ហូត​ទល់​បច្ចុប្បន្ន​ តាម​ការ​កត់សម្គាល់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​អ្នកលេង​Facebook​ ជា​ពិសេស​ស្រទាប់​យុវជន​ដែល​មាន​ឆន្ទៈ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​នយោបាយ​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ បាន​ធ្វើការ​កោត​សរសេ​ើ​រយ៉ា​ង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​បាន​ចំណាយ​ពេលវេលា​និង​ស្មារតី​ ដើម្បី​ជួយ​បម្រើ​កិច្ចការ​សង្គម​កម្ពុជា​តាម​លទ្ធភាព​ដែល​នាង​មាន​និង​អាច​ធ្វើ​បាន​ ៕​

Thy-31 Thy-30


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item