បទ «We are One» របស់តារាចម្រៀងអាមេរិក Jennifer Lopez ត្រូវបានដកចេញពីកម្មវិធីបើកការប្រកួត World Cup 2014 នៅប្រេស៊ីល (មានវីដេអូ)
ប្រភពព័ត៌មានពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នៅថ្ងៃចន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា បទចម្រៀង « We are One » ដែលត្រូវបកស្រាយដោយតារាចម្រៀងអាមេរិក Jennifer Lopez ក្នុងឱកាសបើកកម្មវិធីប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ ត្រូវបានសម្រេចលុបចោល ដោយដាក់ជំនួសនូវការសម្តែងរបស់សិល្បករ-សិល្បការិនី ចំនួន៦០០នាក់ រួមទាំងបញ្ចូលជាមួយក្រុមកាយសម្ព័ន្ធអេរ៉ូប៊ិចប្រពៃណីប្រេស៊ីលវិញ ដើម្បីបង្ហាញឲ្យពិភពលោកស្វែងយល់ឃើញថា ប្រទេសប្រេស៊ីលមានទំនៀមទម្លាប់ល្អឥតខ្ចោះក្នុងការរស់នៅ និងការគ្រប់គ្រងប្រទេសប្រកបដោយសន្តិភាព និងសេរីភាព។
មូលហេតុចម្បង ដែលធ្វើឲ្យគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ បែបនេះ ដោយគណៈកម្មាធិការយល់ឃើញថា បទ We are One ជាប្រភេទបទចម្រៀងមានទំនោរទៅរកប្រពៃណីរបស់បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប រួមមានចង្វាក់ភ្លេង និងអត្ថន័យក្នុងបទចម្រៀងជាដើម។
ការសម្តែងសិល្បៈ និងក្រុមកាយសម្ព័ន្ធរបស់ប្រពៃណីប្រេស៊ីល ក្នុងឱកាសបើកកម្មវិធីប្រកួត World Cup 2014 មានរយៈពេល២៥នាទី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ក្នុងពហុកីឡដ្ឋាន Corinthians នៃទីក្រុងសាវប៉ូឡូ « Sao Paulo » មុនការប្រកួតរវាងក្រុមកីឡាករម្ចាស់ផ្ទះប្រេស៊ីល និងកីឡាករក្រូអាស៊ី «Croatia» ចាប់ផ្តើម៕
Source from: www.dtn7.com























Loading...




Post a Comment