Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រេ​ស៊ី​ល និង​កូ​ឡុំ​ប៊ី បន្ត​ជួបគ្នា​នៅ​វគ្គ​៨​ក្រុម ក្នុង World Cup 2014 ខណៈ​ឈី​លី និង​អ៊ុយ​រ៉ា​ហ្កា​យ ហាលអាវ​ដឹក​ដៃ​គ្នា​ទៅផ្ទះ​វិញ​

ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៩០​នាទី រហូតដល់​ថែម​ម៉ោង​១៥ នាទី ២​ដង បានបញ្ចប់​រវាង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ និង​ក្រុម​ជម្រើសជាតិ​ឈី​លូ​សម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង World Cup 2014 នៅតែ​ទទួលបាន​លទ្ធផល​ស្មើគ្នា (១-១) ហើយ​នាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​ទាំង​២​ត្រូវ​ទាត់​ប៉េ​ណា​ល់​ទី (Penalties) ដើម្បី​ដណ្តើមយក​លទ្ធផល​ឈ្នះ​-​ចាញ់​។ ទីបំផុត​ប្រេ​ស៊ី​ល​បានឈ្នះ​ឈី​លី​ក្នុង​លទ្ធផល​ដោយ​ប៉េ​ណា​ល់​ទី (៣-២)​។​

​ដោយឡែក​ក្រឡេក​ទៅ​មើល​ការប្រកួត​សម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ​រវាង​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី និង​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្កា​យ​ឯណោះ​វិញ គឺ​ក្នុង​រយៈពេល​៩០​នាទី​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្កា​យ ក្នុង​លទ្ធផល (២-0)​។

​ដូច្នេះ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល (Brazil) ជា​ម្ចាស់ផ្ទះ និង​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី (Colombia) ត្រូវ​បន្ត​ប្រកួត​ជាមួយគ្នា​នៅ​វគ្គ​៨​ក្រុម​តទៅទៀត ដែល​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៤​ខាងមុខ ខណៈដែល​ក្រុម​ជម្រើសជាតិ​ឈី​លី (Chile) និង​ក្រុម​ជ​ម្រើ​ជាតិ​អ៊ុយ​រ៉ា​ហ្កា​យ (Uruguay) ហាលអាវ​ដឹក​ដៃ​គ្នា​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​សោកស្តាយ​។​

​សូមបញ្ជាក់​ជូន​ថា រហូតមកដល់​ទទួល​បាន​ជ័យជម្នះ​ក្នុង​វគ្គ​១៦​ក្រុម និង​ត្រៀម​ទៅ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ទៀត​នោះ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ីទ​ទួលបាន​ទឹកប្រាក់​ចំនួន​២៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ក្រុម​នីមួយៗ​ហើយៗ​បើ​ក្រុម​ណាមួយ​ក្នុង​ក្រុម​ជម្រើសជាតិ​ទាំង​២​នេះ​ទទួលបាន​ជ័យជម្នះ​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ​នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)៕​

 341783_heroa

Brazil-v-Chile-penalties

70brazil_vs_chile_Penalties_harianjambi

201406281529557450611-p5


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item