Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ភាគី​ម្ខាង​ក្នុង​រឿង​ក្តី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នៅ​ភូមិ​ក្រសាំង​រលើង​ សង្កាត់​-​ក្រុង​-​ខេត្តសៀមរាប​ស្នើ​សុំ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​

​ដីធ្លី​មួយ​កន្លែង​ទំហំ​១៧២.៤៩០​ម៉ែត្រក្រឡា​ ឋិត​នៅ​ភូមិ​ក្រសាំង​រលើង​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បាន​ធ្លាក់​ក្នុង​ស្ថានភាព​មាន​ទំនាស់​រ៉ាំរ៉ៃ​រវាង​ប្រជាជន​ចំនួន​៧​គ្រួសារ​ និង​៩​គ្រួសារ​ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០២-២០០៣​មក​ម្ល៉េះ​ ដែល​ក្រុម​ប្រជាជន​៩​គ្រួសារ​មាន​ឯកសារ​បញ្ជាក់​អំពី​ការ​កាន់កាប់​ប្រើប្រាស់​ដី​ទំនាស់​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ (​បង្កាន់ដៃ​ទទួល​ពាក្យ​ស្នើ​សុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​)​ រីឯ​ប្រជាជន​៧​គ្រួសារ​វិញ​គ្មាន​ឯកសារ​បញ្ជាក់​អំពី​ការ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ឡើយ​ ។​ ប៉ុន្តែ​តាម​ការ​បំផុសបំផុល​របស់​មេខ្យល់​ ធ្វើ​ឲ្យ​ក្រុម​ប្រជាជន​៧​គ្រួសារ​ក៏​បាន​បែងភាគ​ក្លាយជា​១១១​គ្រួសារ​ ដើម្បី​ប្តឹង​យក​ប្រៀប​ឈ្មះ​ទៅ​លើ​ភាគី​ប្រជាជន​៩​គ្រួសារ​តាម​វិធី​ដណ្តើម​ចូល​កាន់កាប់​ដី​ជា​មុន​ ដាក់​ពាក្យបណ្តឹង​ជា​ក្រោយ​ ។​

​ខណៈ​ដែល​គណៈកម្មការ​សុរិយោដី​ខេត្តសៀមរាប​ កំពុង​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​តាម​ស្មារតី​លិខិត​លេខ​១១៩៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​មិន​ទាន់​បាន​ចប់​សព្វគ្រប់​នោះ​ ស្រាប់តែ​លេច​ចេញ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​(​ហៅ​កាត់​ក្រសួង​អធិការកិច្ច​)​ ដោះស្រាយ​ជា​សមត្ថកិច្ច​ទៅ​វិញ​(​របាយការណ៍​របស់​ក្រុម​ប្រតិភូ​អធិការកិច្ច​ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០០៦)​ ។​ តម​ក​ ដោយ​យោង​តាម​របាយការណ៍​ចុះ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០០៦​ របស់​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ អតីត​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ និង​ទទួល​បាន​ចំណារ​ឯកភាព​យល់ព្រម​ចុះ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០០៦​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ នាំ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជាជន​១១១​គ្រួ​សារបាន​កាន់កាប់​ស្របច្បាប់​ តាម​ស្មារតី​លិខិត​លេខ​១០៤៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០០៦​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នេះ​ គឺ​នៅ​ត្រង់​ថា​ នៅ​មុន​ពេល​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជាជន​១១១​គ្រួសារ​នោះ​ នៅ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០៦​ លោក​ យូ​ សិរី​វុ​ឌ្ឍ​ (​បច្ចុប្បន្ន​គេ​ស្គាល់​ថា​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០១៩៧០៣​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ ធ្លាប់​កាន់កាប់​មុខ​តំណែង​ជា​ជំនួយការ​បុរស​ខ្លាំង​នា​អាណត្តិ​ទី​៤​ ជា​នាយករង​ទីចាត់ការ​កល​យុទ្ធ​នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​កូនប្រុស​បុរស​ខ្លាំង​)​ បាន​ចុះ​កិច្ចសន្យា​ទិញ​ដី​ទំនាស់​ពី​ក្រុម​ប្រជាជន​១១១​គ្រួសារ​ (​មាន​តំណាង​ចំនួន​៦​នាក់​)​ ក្នុង​តម្លៃ​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ករួច​បាត់​ទៅ​ហើយ​ ។​

​ទោះបី​ប្រជាជន​១១១​គ្រួ​សារបាន​ចុះ​កិច្ចសន្យាលក់​ដី​ទំនាស់​ឲ្យ​ទៅ​ឈ្មោះ​ យូ​ សិរី​វុ​ឌ្ឍ​ ក៏​ដោយ​ ក៏​ការ​ពិត​ជាក់ស្តែង​ក្រុម​ប្រជាជន​១១១​គ្រួសារ​នេះ​ តាម​រយៈ​តំណាង​របស់​ខ្លួន​បាន​លក់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​"​ត្រកូល​សេង​"​ រួម​មានឈ្មោះ​ សេង​ ចាយ​,​ សេង​ ញ៉​ក់​ និង​ឈ្មោះ​ សេង​ លាង​ (​ឈ្មោះ​ សេង​ ញ៉​ក់​ និង​ឈ្មោះ​ សេង​ លាង​ ត្រូវជា​កូន​របស់​ឈ្មោះ​ សេង​ ចាយ​ ហើយ​ឈ្មោះ​ សេង​ ញ៉​ក់​ បាន​ក្លាយជា​កូនប្រសា​ប្រុស​របស់​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ LYP​ Group)​ ដោយ​អ្នកទិញ​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ​១៧១០០៩០៥-០៥៤០,​ លេខ​១៧១០០៩០៥-០៥៤១​ និង​លេខ​១៧១០០៩០៥-០៥៤២​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០០៦​ ។​ មាន​ន័យ​ថា​ ឈ្មោះ​ យូ​ សិរី​វុ​ឌ្ឍ​ និង​គូកន​ គឺជា​"​ឈ្មួញកណ្តាល​"​ បាន​ចំណេញ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ដ្បិត​ចុះ​កិច្ចសន្យា​ទិញ​ដី​ទំនាស់​ពី​ប្រជាជន​ក្នុង​តម្លៃ​តែ​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ប៉ុន្តែ​ជាក់ស្តែង​យក​ដី​ដដែល​លក់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ត្រកូល​សេង​ បាន​ទឹកប្រាក់​ខ្ទង់លាន​ដុល្លារ​ ។​

​សំណុំរឿង​ទំនាស់​ដីធ្លី​ខាងលើ​មិន​ទាន់​ចប់​នៅឡើយ​ទេ​ គឺ​កំពុង​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​ (​សំណុំរឿង​រដ្ឋប្បវេណី​លេខ​០១​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០០៩)​ផង​ និង​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ផង​ ។​

​កាលពី​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ ក្រុម​ប្រជាជន​៩​គ្រួសារ​ជាដើម​ចោទ​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ ស្នើ​សុំ​ឲ្យ​តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ហាមឃាត់​ក្រុម​គ្រួសារ​(​ត្រកូល​សេង​)​ជា​សហ​ចុង​ចម្លើយ​មិន​ឲ្យ​លក់​ ដូរ​ ផ្ទេរសិទ្ធិ​ ជួល​ បញ្ចាំ​ ធ្វើ​អំណោយ​ឲ្យ​អ្នក​ដទៃ​ និង​ឈូស​ឆាយ​ សាងសង់​សំណង់​ការ្យ​ផ្សេងៗ​លើ​ទីតាំង​ដី​ទំនាស់​ជា​បណ្តោះអាសន្ន​ រង់ចាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​សម្រេច​លើ​បណ្តឹង​អង្គសេចក្តី​បាន​ចប់​សព្វគ្រប់​ជា​ស្ថាពរ​ បង្កើត​បានជា​សំណុំរឿង​រក្សា​ការពារ​លេខ​៤២​ ចុះ​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៤​ របស់​សាលាដំបូង​ខេត្តសៀមរាប​ ដែល​មាន​លោក​ ចែ​ សុង​ ជា​ចៅក្រម​ទទួល​បន្ទុក​ ។​

​បច្ចុប្បន្ន​ សាលាដំបូង​ខេត្តសៀមរាប​កំពុង​ដំណើរការ​នីតិវិធី​ដោះស្រាយ​លើ​ពាក្យ​បណ្តឹងសុំ​ដីកា​សម្រេច​រក្សា​ការពារ​របស់​តំណាង​ក្រុម​ប្រជាជន​៩​គ្រួសារ​នោះ​ហើយ​ ប៉ុន្តែ​គេ​មិន​ទាន់​អាច​ដឹង​បាន​ថា​ តើ​លោក​ចៅក្រម​ ចែ​ សុង​ ហ៊ាន​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​លើ​ទីតាំង​ដី​ទំនាស់​ ពាក់ព័ន្ធ​នឹង​មនុស្ស​មាន​ប្រាក់​ និង​មាន​អំណាច​ ឬ​យ៉ាងណា​នោះ​ទេ​ ដ្បិត​លោក​មេធាវី​ ហែម​ វុន​ អត្តលេខ​១៩៩​ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ក្រុម​គ្រួសារ​"​ត្រកូល​សេង​"​បាន​ជំទាស់​ក្នុង​រឿង​នេះ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​បាន​លើក​ឡើង​ថា​ ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ដើម្បី​ធានា​ផលប្រយោជន៍​ច្បាប់​ និង​ការពារ​ដល់​ផលប្រយោជន៍​ស្របច្បាប់​របស់​គូភាគី​ក្នុង​រឿង​ក្តី​ដែល​មិន​មានការ​ប៉ះពាល់​ដល់​សំណុំរឿង​អង្គសេចក្តី​នោះ​ គឺ​តុលាការ​អាច​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​បណ្តោះអាសន្ន​បាន​ ៕​

Kheang-Chantha-Land11Kheang-Chantha-Land10


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item