Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​រួម​ដៃ​ជាមួយ​គូកន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ល្បីល្បាញ​

​មន្ត្រីរាជការ​បេ​ម្រើ​ការងារ​នៅ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ គឺ​លោក​ប្រធាន​មន្ទីរ​ សម​ សោ​ភ័​ណ្ឌ​ បាន​រួមដៃគ្នា​ជាមួយ​លោកស្រី​ ច័ន្ទ​ រតនា​ ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​លើ​ការ​កាត់​ប្រាក់ខែ​គ្រូ​ពុទ្ធិកសិក្សា​ជាប់កិច្ចសន្យា​ និង​ថវិកាជាតិ​ជំពូក​៦២​ លើ​ការ​ទូទាត់​សោហ៊ុយ​ក្នុង​ប្រទេស​(​បេសកកម្ម​)​ និង​ថវិកាជាតិ​ជំពូក​៦៤​លើ​ប្រាក់​វិភា​ជន៍​សង្គម​ ដូច​ជា​ មន្ត្រី​មាន​ជំងឺ​ និង​អ្នក​សម្រាលកូន​ ជាដើម​ ។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ​ គ្រូ​ពុទ្ធិកសិក្សា​ជាប់កិច្ចសន្យា​ជាង​១០០​អង្គ​/​នាក់​ ត្រូវ​ទទួល​បាន​ប្រាក់ខែ​ចំនួន​១.៤០០.០០០​រៀល​ក្នុង​១​អង្គ​/​នាក់​ ប៉ុន្តែ​ត្រូវ​បាន​លោកស្រី​ ច័ន្ទ​ រតនា​ តាម​បញ្ជា​របស់​លោក​ សម​ សោ​ភ័​ណ្ឌ​ ជា​ប្រធាន​មន្ទីរ​ ធ្វើការ​កាត់កង​យក​អស់​ចំនួន​យ៉ាងតិច​៦០០.០០០​រៀល​ក្នុង​១​អង្គ​/​នាក់​ ។​

​នៅ​ឆ្នាំ​២០១៣​ មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​ បាន​ចំណាយ​ថវិកាជាតិ​អស់​ចំនួន​៥៧៧.៧៧៥.៩៧២​រៀល​ ក្នុង​នោះ​ចំណាយ​លើ​ជំពូក​៦០​ អស់​ចំនួន​៦៤.៤១៧.៤៤០​រៀល​(​ចំណាយ​លើ​ប្រេងឥន្ធនៈ​និង​ប្រេងរំអិល​ចំនួន​១៩.៦៣៤.៤០០​រៀល​,​ ចំណាយ​លើ​សម្ភារៈ​ផ្គត់ផ្គង់​រដ្ឋបាល​ចំនួន​១៤.២៧០.០០០​រៀល​,​ ចំណាយ​លើ​សម្ភារៈ​និង​បរិក្ខារ​ចំនួន​១៩.៦៣០.០០០​រៀល​ និង​ចំណាយ​លើ​ទឹក​និង​អគ្គិសនី​ចំនួន​១០.៨៨៣.០៤០​រៀល​)​ ។​ ចំណាយ​លើ​ជំពូក​៦១​អស់​ចំនួន​៥៩.០០០.០០០​រៀល​ ដែល​ជា​ការ​ចំណាយ​លើ​ផ្នែក​ថែទាំ​ និង​ជួសជុល​អគារ​ ។​ ចំណាយ​លើ​ជំពូក​៦២​អស់​ចំនួន​២៣.៦៧៨.៣៣៤​រៀល​(​ចំណាយ​លើ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​និង​ផ្សព្វផ្សាយ​ចំនួន​៦.៤៤៥.០០០​រៀល​ និង​ចំណាយ​លើ​បេសកកម្ម​ចំនួន​១៣.៤០០.០០០​រៀល​ ខណៈ​ដែល​មន្ទីរ​មួយ​នេះ​កម្រ​មាន​បេសកកម្ម​ចេញ​ក្រៅ​ខេត្ត​ណាស់​ គឺ​ទឹកប្រាក់​នេះ​ជា​តួលេខ​ដែល​ត្រូវ​បាន​បំប៉ោង​សម្រាប់​យក​មក​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ និង​គូកន​)​ ។​ ចំណាយ​លើ​ជំពូក​៦៤​ អស់​ចំនួន​៤៣០.៦៨០.១៩៨​រៀល​(​ចំណាយ​លើ​ប្រាក់​លាភការ​ និង​ប្រាក់​បំណាច់​បុគ្គលិក​ក្របខ័ណ្ឌ​អចិន្ត្រៃយ៍​ចំនួន​២០៣.៤៩១.១៩៨​រៀល​,​ ចំណាយ​លើ​ប្រាក់​លាភការ​ និង​ប្រាក់​បំណាច់​បុគ្គលិក​ក្រៅ​ក្របខ័ណ្ឌ​ និង​បុគ្គលិក​អណ្តែត​ចំនួន​២០៣.៥៦០.០០០​រៀល​ និង​ចំណាយ​លើ​ប្រាក់​វិភា​ជន៍​សង្គម​ចំនួន​២៣.៦២៩.០០០​រៀល​ ខណៈ​ដែល​ការ​ចំណាយ​លើ​មន្ត្រី​មាន​ជំងឺ​ និង​ឧបត្ថម្ភ​អ្នក​សម្រាលកូន​មាន​ទឹកប្រាក់​ចំនួន​២០.៨០០.០០០​រៀល​ ប៉ុន្តែ​មន្ត្រី​ក្របខ័ណ្ឌ​ក្នុង​មន្ទីរ​មាន​ចំនួន​ជាង​៣០​នាក់​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​១០​នាក់​ ហើយ​ម្នាក់ៗ​ទទួល​បានការ​ឧបត្ថម្ភ​យ៉ាងច្រើន​ត្រឹម​៧០០.០០០​រៀល​ប៉ុណ្ណោះ​ រីឯ​ទឹកប្រាក់​នៅ​សល់​ជាង​១០​លាន​រៀល​ទៀត​ ធ្លាក់​ក្នុង​ហោប៉ៅ​របស់​លោក​ប្រធាន​មន្ទីរ​ និង​លោកស្រី​ប្រធាន​ការិយាល័យ​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​)​ ។​

​ក្រុម​មន្ត្រីរាជការ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​ មិន​ ឃិ​ន​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​ មេត្តា​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​មាន​វិធានការ​ទៅ​លើ​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​ និង​គូកន​នោះ​ផង​ ដើម្បី​លើកទឹកចិត្ត​ដល់​ការ​បំពេញការងារ​របស់​មន្ត្រីរាជការ​ទាំងមូល​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ សម​ សោ​ភ័​ណ្ឌ​ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​ និង​លោកស្រី​ ច័ន្ទ​ រតនា​ ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​របស់​មន្ទីរ​ បាន​នៅឡើយ​ទេ​ ទាក់ទង​នឹង​ការ​ចោទប្រកាន់​របស់​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​នោះ​ គិត​ត្រឹម​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ៕​

Min-Khin-Om-YinTeang


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item