Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មេ​បក្ស​ប្រឆាំង​អំពាវនាវ​កុំ​ឲ្យ​មាន​”​វប្បធម៌​សងសឹក​”

​ថ្លែង​ទៅ​កាន់​សមាជិក​ សមាជិកា​អង្គសន្និបាត​ក្នុង​ឱកាស​ប្រារព្ធ​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ បាន​អំពាវនាវ​សូម​ឲ្យ​បញ្ឈប់​វប្បធម៌​"​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​"​ ។​

​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​សង្កត់ធ្ងន់​ដល់​សមាជិក​ សមាជិកា​អង្គសន្និបាត​ថា​ "​សូមកុំ​ប្រើ​វប្បធម៌​នេះ​ ។​ គណបក្ស​សង្គ្រោះ​ជាតិ​អត់​ត្រូវការ​សងសឹក​ជាមួយ​អ្នក​ណា​ទេ​ គឺ​ត្រូវ​រួបរួម​គ្នា​ដើម្បី​សង្គ្រោះ​ជាតិ​"​ ។​

​សូម​បញ្ជាក់​ជូន​ថា​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១​របស់​ខ្លួន​នៅ​មុខ​វត្ត​បទុម​វ​តី​ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៥.០០០​នាក់​ ក្រោម​អធិបតីភាព​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​គណបក្ស​ និង​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​អនុប្រធាន​គណបក្ស​ ដើម្បី​រាយការណ៍​អំពី​លទ្ធផល​ការងារ​រយៈពេល​២​ឆ្នាំ​កន្លង​មក​ និង​លើក​ទិស​ដៅ​ផែនការ​សកម្មភាព​របស់​គណបក្ស​ ព្រមទាំង​រួម​គ្នា​ពិនិត្យ​ និង​សម្រេច​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​ពេល​ខាង​មុខ​ ៕​

Sam-Rainsy-28-07-3 Sam-Rainsy-28-07-2 Sam-Rainsy-28-07-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item