Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ខែកក្កដា​ ឆ្នាំ​២០១៤​ គឺជា​ខែ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​លើ​ពិភពលោក​ច្រើន​សន្ធឹក​រហូត​ដល់​ជិត​១០​ករណី​

​សោកនាដកម្ម​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​ និង​រង​របួស​មាន​ចំនួន​រាប់រយ​នាក់​ ត្រឹមតែ​ក្នុង​រយៈពេល​ខ្លី​មិន​ដល់​មួយ​ខែ​ផង​ក្នុង​ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ បណ្តាល​មក​ពី​គ្រោះថ្នាក់​យន្តហោះ​នៅ​លើ​ពិភពលោក​ មាន​រហូត​ដល់​ទៅ​៩​ករណី​ បាន​បង្ក​នូវ​ភាព​តក់ស្លុត​យ៉ាង​ខ្លាំង​ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​ដែនអាកាស​ ។​ គ្រោះថ្នាក់​នៃ​ការ​ធ្លាក់​យន្តហោះ​ទាំង​៩​ករណី​ដែល​កើតឡើង​ក្នុង​ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ដែល​អាច​ចាត់​ទុក​ថា​ ជា​ខែ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​លើ​ពិភពលោក​ក្នុង​ចំនួន​តួលេខ​ច្រើន​ មាន​ដូច​តទៅ​ ៖

១-​ថ្ងៃ​ទី​០៧-០៧-២០១៤​ ៖​ ឧទ្ធម្ភាគចក្រ​យោធា​របស់​វៀតណាម​ប្រភេទ​ MI-171​ មួយ​គ្រឿង​ធ្លាក់​សម្លាប់​មនុស្ស​ចំនួន​១៨​នាក់​ សុទ្ធ​សឹង​ជា​យោធា​ ។​

២-​ថ្ងៃ​ទី​១៤-០៧-២០១៤​ ៖​ ឧទ្ធម្ភាគចក្រ​យោធា​របស់​កម្ពុជា​ ប្រភេទ​ Harbin​ Z-9​ មួយ​គ្រឿង​ផលិត​នៅ​ប្រទេស​ចិន​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​រណ្តៅ​ដី​ មាន​ជម្រៅ​យ៉ាង​ជ្រៅ​ សម្លាប់​មនុស្ស​ចំនួន​៤​នាក់​ និង​រង​របួសធ្ងន់​ម្នាក់​ ដែល​ជា​នាយ​ទាហានជើងអាកាស​កម្ពុជា​ និង​ជា​សិក្ខាកាម​ហ្វឹកហ្វឺន​ ។​

៣-​ថ្ងៃ​ទី​១៧-០៧-២០១៤​ ៖​ ឧទ្ធម្ភាគចក្រ​ពន្លត់​អគ្គិភ័យ​របស់​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង​បាន​ធ្លាក់​ សម្លាប់​មនុស្ស​ចំនួន​៥​នាក់​ ។​

៤-​ថ្ងៃ​ទី​១៧-០៧-២០១៤​ ៖​ យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing777-200​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ មាន​ជើងហោះហើរ​ MH17​ បាន​ធ្លាក់​ ដោយសារ​ត្រូវ​គ្រាប់​មី​ស៊ី​លបាញ់​ចំ​ចេញពី​ដី​ សម្លាប់​មនុស្ស​ចំនួន​២៩៨​នាក់​ យ៉ាង​អាណោចអាធ័ម​ ។​ នេះ​គឺជា​ករណី​គ្រោះថ្នាក់​យន្តហោះ​ប្រភេទ​ Boeing777​ លើក​ទី​២​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ ក្នុង​ឆ្នាំ​២០១៤​នេះ​ (​លើក​ទី​១​ យន្តហោះ​ដឹក​អ្នកដំណើរ​មាន​ជើងហោះហើរ​ MH370​ ជាមួយនឹង​មនុស្ស​ក្នុង​យន្តហោះ​ចំនួន​២៣៩​នាក់​បាន​បាត់​ខ្លួន​ កាលពី​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៤​ រហូត​មក​ទល់​សព្វថ្ងៃ​នៅ​តែ​រក​មិន​ទាន់​ឃើញ​នៅឡើយ​ ទាំង​មនុស្ស​ ទាំង​យន្តហោះ​ តែ​គេ​សន្និដ្ឋាន​ថា​ មនុស្ស​ក្នុង​យន្តហោះ​បាន​ស្លាប់​បាត់បង់​ជីវិត​អស់​ទៅ​ហើយ​)​ ។​

៥-​ថ្ងៃ​ទី​២១-០៧-២០១៤​ ៖​ ឧទ្ធម្ភាគចក្រ​យោធា​របស់​ចិន​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​កណ្តាល​វាលស្រែ​ ខណៈ​ដែល​មន្ត្រី​ទទួលខុសត្រូវ​មិន​ទាន់​ប្រកាស​អំពី​ចំនួន​អ្នក​ស្លាប់​ និង​រង​របួស​ក៏​ដោយ​ ក៏​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ មាន​មនុស្ស​ចំនួន​៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ។​

៦-​ថ្ងៃ​ទី​២៣-០៧-២០១៤​ ៖​ យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ ATR72​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Trans​ Asia​ Airway​ មួយ​គ្រឿង​ បាន​ធ្លាក់​នៅ​តៃវ៉ាន់​ សម្លាប់​មនុស្ស​ចំនួន​៤៨​នាក់​ និង​រង​របួស​ចំនួន​១០​នាក់​ ។​ នេះ​គឺជា​គ្រោះថ្នាក់​លើក​ទី​១៣​សម្រាប់​ប្រភេទ​យន្តហោះ​ ATR72​ ។​

៧-​ថ្ងៃ​ទី​២៤-០៧-២០១៤​ ៖​ យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ MD-83​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល់​ហ្សេ​រី​ មាន​ជើងហោះហើរ​ AH5017​ បាន​ធ្លាក់​ និង​សម្លាប់​មនុស្ស​ចំនួន​១១៦​នាក់​ ។​

៨-​ថ្ងៃ​ទី​២៥-០៧-២០១៤​ ៖​ ឧទ្ធម្ភាគចក្រ​យោធា​របស់​ឥណ្ឌា​បាន​ធ្លាក់​ផ្ទុះ​ឆេះ​ សម្លាប់​មនុស្ស​ក្នុង​យន្តហោះ​ចំនួន​៧​នាក់​ ។​

៩-​ថ្ងៃ​ទី​២៧-០៧-២០១៤​ ៖​ ឧទ្ធម្ភាគចក្រ​ពន្លត់​អគ្គិភ័យ​របស់​អ៊ី​តា​លី​មួយ​គ្រឿង​ប្រភេទ​ AS350​ ផលិត​ដោយ​ក្រុមហ៊ុន​ Airbus​ របស់​បារាំង​ បាន​ធ្លាក់​ផ្ទុះ​ឆេះ​ សម្លាប់​អាកាសយានិក​ចំនួន​២​នាក់​ និង​អ្នកឯកទេស​ហោះហើរ​ម្នាក់​ទៀត​រង​របួស​ ៕​

Plane-Cras2Plane-Crash-07-9Plane-CrashPlace-Crash-8 Plane-Crash-07-1 Plane-Crash-07-4


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item