Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ទីបំផុត​គណបក្សប្រឆាំង​ព្រមយក​តំណែង​ក្នុង​រដ្ឋសភា​ជាមួយ​គណបក្សកាន់អំណាច​ ក្រោយ​មានការ​ចាប់​និង​ឃុំខ្លួន​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ជិត​១០​នាក់​

​ទីបំផុត​ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ រដ្ឋសភា​នីតិកាល​ទី​៥​លែង​មានឈ្មោះ​ជា​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​ជា​សភា​មិន​គ្រប់ទឹក​ទៀត​ហើយ​ ដោយសារ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចំនួន​៥៥​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ បាន​យល់ព្រម​ធ្វើ​សច្ចាប្រណិធាន​ចូល​ធ្វើការ​ជាមួយ​អ្នកតំណាង​រាស្ត្រ​ចំនួន​៦៨​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ និង​លើស​ពី​នេះ​ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ឯកភាព​ទទួល​យកមុខ​តំណែង​នៅ​ក្នុង​រដ្ឋសភា​ តាម​ការ​ចែករំលែក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​ ដូច​មាន​ចែង​នៅ​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ដំណោះស្រាយ​នយោ​ បាយ​កើត​ចេញពី​ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ។​

​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​លក្ខណៈ​ជា​បន្ទាន់​រហូត​ទទួល​បាន​កិច្ចព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​ចុះ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ ចាត់​ទុក​ថា​ ជា​"​លទ្ធផល​ជោគជ័យ​"​នោះ​ គឺ​បាន​កើតឡើង​ភ្លាមៗ​ បន្ទាប់​ពី​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ និង​តុលាការ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បន្តបន្ទាប់​ ហើយ​ដែល​"​ល្បែង​នយោបាយ​"​មួយ​នេះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង​បាន​រួមដៃគ្នា​រៀបចំ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ ក្រោម​ប្រធានបទ​ទាមទារ​បើក​ទីលាន​ប្រជាធិបតេយ្យ​មក​ម្ល៉េះ​ ។​

​ដំណោះស្រាយ​នយោបាយ​រួម​រវាង​គណបក្សកាន់អំណាច​ និង​គណបក្សប្រឆាំង​ ដែល​លទ្ធផល​សឹងតែ​គេ​អាច​ដឹង​ជា​មុន​នោះ​ បាន​បើកផ្លូវ​ឲ្យ​មានការ​ដោះ​លែង​ក្រុម​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្សប្រឆាំង​ភ្លាមៗ​នៅ​រសៀល​ថ្ងៃនេះ​ ទោះបី​ជន​ត្រូវ​ចោទ​រង​ការ​ចោទប្រកាន់​ដោយ​តុលាការ​ក្នុង​បទល្មើស​ឧក្រិដ្ឋ​ក្តី​ ។​ ហេតុផល​ស្ទួន​គ្នា​នេះ​ធ្វើ​ឲ្យ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ ការ​ចាប់​និង​ឃុំខ្លួន​ក្រុម​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្សប្រឆាំង​ពី​សំណាក់​អាជ្ញាធរ​គណបក្សកាន់អំណាច​របស់​បុរស​ខ្លាំង​ គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ​ និង​ការ​ដោះ​លែង​វិញ​ ក៏​ឋិត​នៅ​ក្រោម​រូបភាព​នយោបាយ​ដែរ​ គ្រាន់តែ​យក​ស្ថាប័ន​តុលាការ​ធ្វើ​ជា​ឧបករណ៍​បំពេញ​នីតិវិធី​ប៉ុណ្ណោះ​ ។​

​មុខ​តំណែង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ទទួល​បាន​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ គឺ​អនុប្រធាន​ទី​១​រដ្ឋសភា​,​ ប្រធាន​គណៈកម្មការ​ទី​១(​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យបណ្តឹង​ អង្កេត​ និង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​)​ ប្រធាន​គណៈកម្មការ​ទី​៣(​គណៈកម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍ជនបទ​ បរិស្ថាន​ និង​ធនធានទឹក​)​ ប្រធាន​គណៈកម្មការ​ទី​៧(​គណៈកម្មការ​អប់រំ​ យុវជន​ កីឡា​ ធម្មការ​ កិច្ចការ​សាសនា​ វប្បធម៌​ និង​ទេសចរណ៍​)​ ប្រធាន​គណៈកម្មការ​ទី​៨(​គណៈកម្មការ​សុខាភិបាល​ សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ យុវ​នីតិសម្បទា​ ការងារ​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​កិច្ចការ​នារី​)​ និង​ប្រធាន​គណៈកម្មការ​ទី​១០​ដែល​ទើប​បង្កើត​ថ្មី​ ឈ្មោះ​ គណៈកម្មការ​អង្កេត​ បោសសម្អាត​ និង​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​

​អនុលោម​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​ គឺ​ចាប់ពី​ពេល​នេះ​តទៅ​លែង​ឮ​សួរ​ទៀត​ហើយ​នូវ​ពាក្យ​ថា​ "​បោះ​ឆ្នោត​សា​ជា​ថ្មី​,​ ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​…​។​ល​។​"​ ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​មិន​ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​ក្នុង​សំឡេង​២​ភាគ​៣​ ឬ​ឯកច្ឆន្ទ​តាម​ការ​ស្នើ​របស់​មេដឹកនាំ​គណបក្សប្រឆាំង​នោះ​ឡើយ​ គឺ​ត្រូវ​ជ្រើសតាំង​ដោយ​សំឡេង​មតិ​ភាគច្រើន​ដាច់ខាត​(៥០%+១)​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ដូច​ការ​ចង់បាន​របស់​គណបក្សកាន់អំណាច​ ៕​  CNRP-CPP-22-07CNRP-CPP-22-07-4CNRP-CPP-22-07-1CNRP-CPP-22-07-2CNRP-CPP-22-07-3


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item