Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បែកធ្លាយ​រឿងអាស្រូវ​ទំនាស់​ផ្ទៃក្នុង​របស់​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ CNC​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ក្នុង​ Facebook

​រយៈពេល​កន្លង​ផុត​ទៅ​ជិត​មួយ​សបា្ត​ហ៍​ហើយ​ ដែល​រឿងអាស្រូវ​ទំនាស់​ផ្ទៃក្នុង​របស់​ស្ថានីយ៍ទូរទស្សន៍​ដ៏​ល្បីឈ្មោះ​ គឺ​ CTN​ និង​ CNC​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ វិនិយោគ​ជាមួយ​ក្រុមហ៊ុន​បរទេស​ ត្រូវ​បាន​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​មិន​ចាញ់​ទូរទស្សន៍​នោះ​ យក​មក​លាតត្រដាង​ជា​សាធារណៈ​តាម​រយៈ​ការ​ Share​ ចែកចាយ​បន្តៗ​គ្នា​ ពាក់ព័ន្ធ​នឹង​តួអង្គ​លោក​ ហ៊ុយ​ វណ្ណៈ​ អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ យក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល​លោក​ រស់​ ឌី​ណា​ ព្រោះតែ​រឿង​កំហឹង​ទាស់​ពាក្យ​សម្តី​ ធ្វើ​ឲ្យ​ផ្អើល​ដល់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ចេញ​មុខ​សម្របសម្រួល​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ រឿងរ៉ាវ​ទំនាស់​ផ្ទៃក្នុង​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​មក​ ខណៈ​បុគ្គលិក​ម្នាក់​នៅ​ការិយាល័យ​ CTN​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ នូវ​ សម្ផស្ស​ បាន​ទៅ​ទំនាក់ទំនង​យក​សម្ភារៈ​មួយ​នៅ​ការិយាល័យ​ CNC​ គ្រប់គ្រង​ដោយ​លោក​ ហ៊ុយ​ វណ្ណៈ​ ហើយ​ត្រូវ​បាន​បុគ្គលិក​នៅ​ការិយាល័យ​ CNC​ ស្តីបន្ទោស​ឲ្យ​ ដោយ​ប្រើ​ភាសា​គំ​ហ៊​ក​ខ្លាំងៗ​ ក៏​កើត​មាន​ករណី​ឈ្លោះ​គ្នា​បែកផ្សែង​ ។​ ក្រោយមក​បុគ្គលិក​ CTN​ រូប​នោះ​បាន​រៀបរាប់​ប្រាប់​អំពី​ដំណើររឿង​ដល់​លោក​ រស់​ ឌី​ណា​ ជា​អនុប្រធាន​ការិយាល័យ​ នាំ​ឲ្យ​លោក​ ហ៊ុយ​ វណ្ណៈ​ មាន​កំហឹង​ដាក់​លោក​ រស់​ ឌី​ណា​ ដោយ​ចោទប្រកាន់​ថា​ មិន​ឲ្យ​កូនចៅ​លើក​ទូរស័ព្ទ​របស់​ខ្លួន​ និង​ក៏​ឈាន​ទៅ​ដក​កាំភ្លើងខ្លី​ចេញពី​អាវធំ​ភ្ជង់​ក្បាល​លោក​ រស់​ ឌី​ណា​ តែ​ម្តង​ ។​

​ក្រុម​អ្នកលេង​ Facebook​ បាន​ Post​ ព័ត៌មាន​បញ្ជាក់​ទៀត​ថា​ រឿងរ៉ាវ​ទំនាស់​ផ្ទៃក្នុង​រវាង​បុគ្គលិក​ និង​អ្នកគ្រប់គ្រង​ CNC​ និង​ CTN​ នោះ​ ត្រូវ​បាន​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ចេញ​មុខ​សម្របសម្រួល​នៅ​ថ្ងៃ​បន្ទាប់​ គឺ​ថ្ងៃ​សៅរ៍​ ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៤​ ដើម្បី​បញ្ចប់​បញ្ហា​ ប៉ុន្តែ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ បាន​បង្គាប់បញ្ជា​ឲ្យ​ក្រុមការងារ​លុប​រូប​វី​ដេ​អូ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ចោល​ឲ្យ​អស់​ ។​

​ដំណឹង​ពី​អ្នកលេង​ Facebook​ បាន​ចោទប្រកាន់​ទៅ​លើ​លោក​ ហ៊ុយ​ វណ្ណៈ​ ថា​ ជា​ប្រភេទ​មនុស្ស​មហា​អំនួត​ ដោយសារ​ចេះ​ក្បាច់គុន​អែបអប​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ។​ លើស​ពី​នេះ​ អំណាច​របស់​លោក​ ហ៊ុយ​ វណ្ណៈ​ បាន​ក្រឡុក​ទៅ​លើ​តួ​នា​តី​របស់​លោក​ នូវ​ សម្ផស្ស​ គ្រប​លើ​ការងារ​របស់​លោក​ សោម​ ឆា​យ៉ា​ និង​ប៉ះពាល់​ដល់​កម្មវិធី​គ្រប់គ្រង​ដោយ​ឯកឧត្តម​ ជុំ​ កុសល​ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ទន្ទឹម​នឹង​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នេះ​ដែរ​ គឺ​អ្នកលេង​ Facebook​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​បែកធ្លាយ​នូវ​រឿងអាស្រូវ​យក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល​លោក​ រស់​ ឌី​ណា​ នោះ​ លោក​ ហ៊ុយ​ វណ្ណៈ​ បាន​ចាត់ចែង​ឲ្យ​បងប្អូន​ និង​មនុស្ស​ជំនិត​របស់​ខ្លួន​រត់ការ​បិទ​មាត់​ អ្នក​ចងដៃ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​មិន​ឲ្យ​និយាយ​ និង​សរសេរ​ទម្លាយ​ពី​រឿងអាស្រូវ​នេះ​ទៀត​ផង​ ជា​ថ្នូរ​នឹង​ប្រាក់​ពី​៤០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​៥០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ធ្វើការ​បំភ្លឺ​បញ្ជាក់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អ្នកលេង​ Facebook​ ផ្សព្វផ្សាយ​នេះ​ទេពី​លោក​ ហ៊ុយ​ វណ្ណៈ​ និង​លោក​ រស់​ ឌី​ណា​ ព្រមទាំង​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ បាន​នៅឡើយ​ ៕​

Huy-Vannak


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item