Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តារា​ Facebook​ ផៃ​ ស៊ី​ផា​ន​ បាន​ភរិយា​ក្មេង​ធ្វើ​ឲ្យល្បី​រឹតតែ​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​

​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ អនុប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ព្រមទាំង​ជាតា​រា​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុ​ជាមួយ​រូប​ដែរ​នោះ​ បាន​ចូល​រោងការ​ជាមួយ​កញ្ញា​វ័យក្មេង​អាយុប្រមាណ​២៣​ឆ្នាំ​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​ ង៉ែត​ ពត​ ចាប់ដៃ​គ្នា​ជា​ប្តី​-​ប្រពន្ធ​ កាលពី​ថ្ងៃ​សៅរ៍​ ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​រួច​ហើយ​ នៅ​ភោជនីយដ្ឋាន​ពិភព​ថ្មី​ រាជធានី​ភ្នំពេញ​ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ និង​រឹតតែ​ល្បី​ខ្លាំង​ឡើង​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នៅ​កម្ពុជា​ ។​

​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នៅ​កម្ពុជា​ បាន​នាំ​គ្នា​ Share​ ចែករំលែក​រូបថត​អាពាហ៍ពិពាហ៍​រវាង​កូន​ក​ម្លោះ​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ ជាមួយ​កូនក្រមុំ​វ័យក្មេង​ខ្ចី​ដ៏​ស្រស់​ស្អាត​តៗ​គ្នា​យ៉ាង​ព្រោងព្រាត​ ដោយ​ភាគច្រើន​ចាប់អារម្មណ៍​ថា​ អាពាហ៍ពិពាហ៍​នេះ​ប្រព្រឹត្ត​ឡើង​ក្រោយ​ពេល​ចូល​ព្រះ​វស្សា​ និង​អ្នកខ្លះ​ទៀត​បាន​ផ្តល់​ជា​គំនិត​ក្រើនរំលឹក​ដល់​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ ជា​កូន​ក​ម្លោះ​ថា​ "​ប្រយ័ត្ន​រាករូស​"…​។​ល​។​

​ក្នុង​នាម​ជាតា​រា​ Facebook​ មួយ​រូប​ និង​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ ដែល​ស្ពាយ​ចំណេះដឹង​មួយ​ចំនួន​មក​ពី​សហរដ្ឋអាមេរិក​ ត្រូវ​បាន​អ្នកលេង​ Facebook​ ចង​ចាំ​នូវ​ទ្រឹស្តី​របស់​ឯកឧត្តម​មួយ​ថា​ "​មាន​លុយ​ មាន​យុត្តិធម៌​"​ ។​

​ឥឡូវនេះ​ ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ បាន​ភរិយា​ក្មេងខ្ចី​ជា​គូគ្រង​ហើយៗ​កូនក្រមុំ​ គឺ​កញ្ញា​ ង៉ែត​ ពត​ ក៏​នឹង​ក្លាយជា​លោក​ជំទាវ​របស់​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ តរៀង​ទៅ​ ៕​

Phai-Siphan-1Phai-Siphan-3 Phai-Siphan-98 Phay-Siphan-20


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item