Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម​កេង​ចំណេញ​ជ្រុល​ហួសហេតុ​ពី​ប្រាសាទអង្គរវត្ត​ខ្មែរ​តាម​រយៈ​ Google

​មជ្ឈដ្ឋាន​អ្នក​សិក្សា​ស្រាវជ្រាវ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ Internet​ តាម​រយៈ​គេហទំព័រ​ Google​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ពួក​គេ​វាយ​ Vietnam​ Temples​ រួច​ចូល​ទៅ​ក្នុង​ Image​ ដើម្បី​ចង់​ដឹង​អំពី​ព័ត៌មាន​ប្រាង្គ​ប្រាសាទ​នានា​របស់​ប្រទេស​វៀតណាម​ ដែល​ជា​សមាជិក​អាស៊ាន​ជាមួយ​ប្រទេស​កម្ពុជា​ដែរ​នោះ​ បែរជា​បានឃើញ​វត្តមាន​រូបភាព​ប្រាសាទអង្គរវត្ត​ ប្រាសាទបាយ័ន​ និង​ប្រាសាទតាព្រហ្ម​របស់​ដូនតា​ខ្មែរ​ ឋិត​នៅ​លាយឡំ​ជាមួយ​ប្រាសាទ​ទាំងឡាយ​របស់​ប្រទេស​វៀតណាម​ទៅ​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ថា​ ប្រាសាទអង្គរវត្ត​ក្តី​ ប្រាសាទបាយ័ន​ក្តី​ និង​ប្រាសាទតាព្រហ្ម​ក្តី​ ក្លាយជា​កម្មសិទ្ធិ​របស់​ប្រទេស​វៀតណាម​ ខណៈ​ដែល​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ក្រុមហ៊ុន​ឯកជន​មួយ​របស់​ជប៉ុន​ឈ្មោះ​ Asuka​ Publishing​ Company​ បាន​បោះពុម្ព​សៀវភៅ​មគ្គុទេសក៍​វៀតណាម​ជា​ភាសា​អង់គ្លេស​ និង​ភាសា​កូរ៉េ​ ធ្លាប់​ច្រឡំ​បោះពុម្ព​ដាក់​នៅ​លើ​ក្រប​មុខ​សៀវភៅ​ថា​ "​អង្គរវត្ត​របស់​វៀតណាម​-​ Vietnam´s​ Angkor​ Wat"​ រួច​ម្តង​មក​ហើយ​ ។​

​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​តាម​បណ្តាញ​ Internet​ ទាំងឡាយ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ថ្វី​ដ្បិត​រាល់​ទិន្នន័យ​ក្នុង​រូបថត​ប្រាសាទបុរាណ​ទាំងនោះ​របស់​កម្ពុជា​ ដែល​ឋិត​ក្នុង​ Image​ នៃ​ទិន្នន័យ​របស់​ Google​ មិន​បាន​ដាក់​ថា​ ប្រាសាទអង្គរវត្ត​ ឬ​ប្រាសាទ​ផ្សេង​ទៀត​ជា​កម្មសិទ្ធិ​របស់​វៀតណាម​ ហើយ​បាន​រក្សា​សិទ្ធិ​ថា​ជា​របស់​កម្ពុជា​ក៏​ដោយ​ ក៏​រូបថត​ប្រាសាទ​របស់​ដូនតា​ខ្មែរ​ទាំងនោះ​ត្រូវ​បាន​ Google​ ដាក់​បញ្ចូល​ឡូ​កឡំ​ជាមួយ​ប្រាសាទ​កម្មសិទ្ធិ​របស់​ប្រទេស​វៀតណាម​ ក្នុង​"Vietnam​ Temples"​ គឺ​អាច​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​សិក្សា​ខ្លះ​យល់​ច្រឡំ​ថា​ ប្រាសាទអង្គរវត្ត​…​ជា​កម្មសិទ្ធិ​របស់​វៀតណាម​ទៅ​វិញ​ ។​

​និស្សិត​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ម្នាក់​ បាន​និយាយ​ឲ្យ​ដឹង​ថា​ រូបថត​ប្រាសាទបុរាណ​នានា​របស់​កម្ពុជា​ដែល​ជាប់​ក្នុង​ទិន្នន័យ​ Google​ គឺជា​រូបថត​ប្រាសាទបុរាណ​ខ្មែរ​ដែល​ដាក់​ភ្ជាប់​ជាមួយនឹង​កម្មវិធី​ដំណើរ​ទេសចរណ៍​របស់​ក្រុមហ៊ុន​ទេសចរណ៍​ប្រទេស​វៀតណាម​ ។​ ការ​បញ្ចូល​រូបថត​ប្រាសាទបុរាណ​ខ្មែរ​ទាំងឡាយ​ចូល​ទៅ​ក្នុង​ទិន្នន័យ​របស់​ Google​ ជា​ពិសេស​ក្នុង​"Vietnam​ Temples"​ គឺ​បាន​បង្ហាញ​អំពី​រូបភាព​កេង​ចំណេញ​ជ្រុល​ហួសហេតុ​របស់​ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម​លើ​ប្រាសាទបុរាណ​ខ្មែរ​ តាម​រយៈ​ Google​ ផង​ និង​អាច​ធ្វើ​ឲ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ភ័ន្ត​ច្រឡំ​ថា​ ប្រាសាទបុរាណ​ដូនតា​ខ្មែរ​ទាំងនោះ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​វៀតណាម​ផង​ ។​

​ដូច្នេះ​ ដើម្បី​លុប​បំបាត់​រូបភាព​នៃ​ការ​កេង​ចំណេញ​ពី​សំណាក់​ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម​លើ​ប្រាសាទបុរាណ​ខ្មែរ​ផង​ និង​ដើម្បី​បញ្ជៀ​សការ​ភ័ន្ត​ច្រឡំ​តទៅ​ទៀត​ផង​ សូម​អាជ្ញាធរ​កម្ពុជា​ធ្វើការ​អន្តរាគមន៍​ទៅ​គេហទំព័រ​ Google​ ឲ្យ​បញ្ឈប់​ការ​បញ្ចូល​ទិន្នន័យ​រូបថត​ប្រាសាទបុរាណ​ខ្មែរ​នានា​ ចូល​ទៅ​ក្នុង​ "Vietnam​ Temples"​ គឺ​ឲ្យ​អនុវត្តន៍​ទៅ​តាម​ទិន្នន័យ​ក្នុង​ "Cambodia​ Temples"​ ដែល​មាន​សុទ្ធតែ​រូបថត​ប្រាសាទបុរាណ​ខ្មែរ​ទាំងអស់​ គ្មាន​ការ​ឡូ​កឡំ​ជាមួយ​ប្រាសាទ​ប្រទេស​ណាមួយ​ឡើយ​ ៕​

Temple-of-CambodiaTemple-of-VitnamTemlpe-of-Vietnam-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item