Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រថយន្ត​ទំនើប​ Lexus​ 470​ របស់​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​ចងកំហឹង​នឹង​លំនៅ​ឋាន​អធិការរង​ស្រុក​អូរ​រាំង​

​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 470​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ បើកបរ​ដោយ​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​ម្នាក់​ បាន​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​លំនៅ​ឋាន​លោក​អធិការរង​នគរបាល​ស្រុក​អូរ​រាំង​យ៉ាង​ពេញទំហឹង​ គួរ​ឲ្យ​ព្រឺ​ឆ្អឹងខ្នង​ កាលពី​វេលា​ម៉ោង​១៩​និង​ល្ងាច​ នា​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ត្រង់​ចំណុច​ផ្លូវកែង​បំបែក​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ ឋិត​នៅ​ភូមិ​អូរ​រណារ​ ឃុំ​ស្រែ​ខ្ទុំ​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ បណ្តាល​ឲ្យ​ខូចខាត​អស់​រថយន្ត​ចំនួន​២​គ្រឿង​ ទោចក្រយានយន្ត​២​គ្រឿង​ និង​ក្មេង​ស្រី​ម្នាក់​រង​របួស​ ព្រមទាំង​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។​

​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​ ដែល​បើកបរ​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 470​ ជ្រុល​ទៅ​បុក​លំនៅ​ឋាន​អ្នក​ដទៃ​ទាំង​កំរោល​នោះ​ មានឈ្មោះ​ សិទ្ធិ​ ច​ន្ធី​ ។​ រីឯ​លោក​អធិការរង​នគរបាល​ស្រុក​អូរ​រាំង​ ដែល​លំនៅ​ឋាន​របស់​គាត់​ត្រូវ​បាន​រថយន្ត​សមត្ថកិច្ច​ដូច​គ្នា​បុក​ពេញទំហឹង​នោះ​ មានឈ្មោះ​ ឈុ​ន​ ពេជ្រ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ លោក​ ឈុ​ន​ ពេជ្រ​ អធិការរង​នគរបាល​ស្រុក​អូរ​រាំង​ និង​ក្រុម​គ្រួសារ​ កំពុង​រៀបចំ​ទទួលទាន​បាយ​ពេល​ល្ងាច​នៅ​ក្នុងផ្ទះ​ ស្រាប់តែ​មាន​រថយន្ត​ Lexus​ មួយ​គ្រឿង​ បើកបរ​ដោយ​លោក​ សិទ្ធិ​ ច​ន្ធី​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​ ក្នុង​ល្បឿន​យ៉ាង​លឿន​ និង​រេ​ពេញ​ផ្លូវ​ ទំនងជា​ទើប​ចេញពី​ច្រៀង​ខារ៉ាអូខេ​ ហើយ​ឋិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ផង​ បាន​ជ្រុល​បុក​ចូល​ទៅ​ក្នុងផ្ទះ​លោក​ ឈុ​ន​ ពេជ្រ​ ពេញទំហឹង​គួរ​ឲ្យ​ស្រៀវ​ឆ្អឹងខ្នង​ បណ្តាល​ឲ្យ​រថយន្ត​ចំនួន​២​គ្រឿង​ ទោចក្រយានយន្ត​២​គ្រឿង​ និង​សម្ភារៈ​ក្នុងផ្ទះ​មួយ​ចំនួន​របស់​លោក​ ឈុ​ន​ ពេជ្រ​ ទទួល​រង​ការ​ខូចខាត​ និង​ក្មេង​ស្រី​ជា​សមាជិក​ក្នុង​គ្រួសារ​របស់​លោក​ម្នាក់​រង​របួសស្រាល​ ។​ ដោយឡែក​ រថយន្ត​ Lexus​ 470​ របស់​លោក​ សិទ្ធិ​ ច​ន្ធី​ ដែល​ជា​រថយន្ត​បង្ក​នោះ​ ក៏​បាន​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ បាន​នាំ​គ្នា​រិះគន់​ថា​ ក្នុង​នាម​ជា​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ មានមុខ​តំណែង​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ទាំងមូល​ បែរជា​ផឹកស្រា​ស្រវឹង​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​លំនៅ​ឋាន​អ្នក​ដទៃ​ដូចនេះ​ទៅ​វិញ​ គឺ​មិន​ស័ក្តិ​សមជា​មន្ត្រី​ធ្វើ​គំរូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឡើយ​ ហើយ​ម្យ៉ាងទៀត​ តើ​ទៅ​ណែនាំ​អប់រំ​នរណា​គេ​ស្តាប់​ បើ​ខ្លួនឯង​ជា​សមត្ថកិច្ច​ផឹកស្រា​ស្រវឹង​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​របៀប​ដូច្នេះ​ទៅ​ហើយ​នោះ​ ៕​

Ratana3 Ratana2 Ratana1 Ratana


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item