Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រង​ការ​រិះគន់​ថា​ បណ្តោយ​ឲ្យ​នាយទាហាន​ពាក់​ផ្កាយ​ជា​ច្រើន​នាក់​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ខុសច្បាប់​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ថា​ បណ្តែតបណ្តោយ​ឲ្យ​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ជា​ច្រើន​នាក់​ ប្រព្រឹត្ត​អំពើ​លួច​យក​ម៉ោង​រដ្ឋបាល​ទៅ​ប្រកប​វិជ្ជាជីវៈ​ឯកជន​ និង​គ្រប់គ្រង​ ឬ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ជា​លក្ខណៈ​ឯកជន​ ដោយ​រំលោភ​បំពាន​លើ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ ។​ ក្នុង​ហេតុផល​នេះ​ ធ្វើ​ឲ្យ​នាយទាហាន​មួយ​ចំនួន​ក្អេងក្អាង​អាង​មាន​លុយកាក់​ ហ៊ាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ អំពើ​ប្រើប្រាស់​អំណាច​ដោយ​រំលោភ​បំពាន​ និង​អំពើ​អបាយមុខ​ផ្សេងៗ​ទៀត​ ប៉ះពាល់​ដល់​កិត្យានុភាព​កង​យោធពលខេមរភូមិន្ទ​យ៉ាងធ្ងន់ធ្ងរ​ ដូច​ជា​ករណី​លោក​ឧត្តមសេនីយ៍ទោ​ គឹ​ម​ ម៉ា​រិ​ន្ថា​ នាយទាហានជាន់ខ្ពស់​ អត្តលេខ​០០៤៥១៨​ និង​ធ្វើ​ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​មួយ​ឈ្មោះ​ GST​ បាន​ក្លាយទៅជា​ឃាតក​ដ៏​សាហាវឃោរឃៅ​ក្នុង​រឿង​សម្លាប់​ប្រពន្ធ​ និង​កូនស្រី​ចុង​ខ្លួនឯង​ជាដើម​…​។​ល​។​

​ព័ស្តុតាង​បាន​បង្ហាញ​អំពី​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ជា​ច្រើន​នាក់​ ដែល​បាន​ធ្វើ​ជា​ក្រុមប្រឹក្សាភិបាល​ ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ជា​លក្ខណៈ​ឯកជន​ រំលោភ​បំពាន​លើ​មាត្រា​២៥​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធ​ព​ខេមរភូមិន្ទ​ដែល​បាន​ចែង​ថា​ "​យោធិន​អាជីព​ត្រូវ​ហាម​ដាច់ខាត​ ៖​ -​មិន​ឲ្យ​យក​ម៉ោង​រដ្ឋបាល​ទៅ​ប្រកប​វិជ្ជាជីវៈ​ឯកជន​,​ -​មិន​ឲ្យ​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ជា​លក្ខណៈ​ឯកជន​ ។​ …"​ ដូច​តទៅ​ ៖

១-​លោក​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ គឹ​ម​ ម៉ា​រិ​ន្ថា​ អត្តលេខ​០០៤៥១៨​ ជា​អគ្គនាយក​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ GST​ ជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ ។​ បច្ចុប្បន្ន​ លោក​ឧត្តមសេនីយ៍​រូប​នេះ​ត្រូវ​បាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​សម្លាប់​ប្រពន្ធចុង​ឈ្មោះ​ វ៉ា​ ដា​រី​ អាយុ​៣០​ឆ្នាំ​ និង​កូនស្រី​ចុង​ឈ្មោះ​ គឹ​ម​ ថា​វិ​ជ្ជ​ដា​ កាលពី​ខែមីនា​ ឆ្នាំ​២០១៤​កន្លង​មក​ ព្រោះតែ​ភ្លើង​ស្នេហ៍​ប្រចណ្ឌ​ប្រពន្ធ​ក្មេង​លេង​ Facebook​ ជាមួយ​និស្សិត​ជប៉ុន​ម្នាក់​ ដោយ​យក​សាកសព​ប្រពន្ធ​និង​កូនចុង​ដឹក​តាម​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 470​ ទៅ​ប្លុង​ចោល​នៅ​ពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

២-​លោក​ឧត្តមសេនីយ៍ទោ​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ អត្តលេខ​២៣១៧០២​ ត្រូវជា​កូនប្រុស​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​ លោក​ឧត្តមសេនីយ៍​រូប​នេះ​បាន​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ Long​ Sorya​ Import​ Export​ Co.,​ Ltd.​ ។​

៣-​លោក​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ឡុ​ង​ ម៉េ​ង​ និង​ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ទៀត​ផង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០៧/១១៧​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០០៧​ ។​ លោក​ឧត្តមសេនីយ៍​រូប​នេះ​ បាន​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​របស់​ខ្លួន​ឈ្មោះ​ ឡុ​ង​ ម៉េ​ង​ យ៉ាង​សកម្ម​ ហើយ​កាលពី​ខែមីនា​ ឆ្នាំ​២០១៣​ រថយន្ត​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​លោក​ឧត្តមសេនីយ៍​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ បាន​ដឹក​ទំនិញ​ខុសច្បាប់​ដោយ​គេចពន្ធ​ចេញពី​កំពង់​ផែ​ស្រែអំបិល​ ខេត្តកោះកុង​ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ ។​

៤-​លោក​ឧត្តមសេនីយ៍ឯក​ ឈ​ន​ សា​រ៉ា​ណេ​ អត្តលេខ​០០៤៤៥៤​ និង​ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ទៀត​ផង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៥/៤៣៣​ ចុះ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០០៥​ ។​ លោក​ឧត្តមសេនីយ៍​រូប​នេះ​កំពុង​កាន់កាប់​ក្រុមហ៊ុន​រកស៊ី​ឯកជន​យ៉ាង​សកម្ម​ ហើយ​មានរឿង​អាស្រូវ​នៅ​ស្ថាប័ន​តុលាការ​ជា​ច្រើន​នាក់​ ពាក់ព័ន្ធ​នឹង​រឿង​ប្តឹងផ្តល់​គ្នា​ផង​ និង​រឿង​ប្រជារាស្ត្រ​ចោទប្រកាន់​រំលោភ​បំពាន​ដីធ្លី​ពួក​គាត់​ផង​ ។​

៥-​លោក​ឧត្តមសេនីយ៍ទោ​ ហាក់​ ម៉ៅ​ អត្តលេខ​០២០៩០០​ និង​ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១០/៦៩៤​ ចុះ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០០០​ទៀត​ផង​ ។​ លោក​ឧត្តមសេនីយ៍​រូប​នេះ​កំពុង​ដើរតួ​ជា​ឈ្មួញ​កាន់កាប់​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​របស់​ខ្លួន​យ៉ាង​សកម្ម​បំផុត​ ។​

៦-​លោក​ឧត្តមសេនីយ៍ទោ​ ណឹ​ម​ ម៉េ​ង​ អត្តលេខ​០៣២៥០៥​ និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ ណឹ​ម​ ម៉េ​ង​ គ្រុប​ (NIM​ MENG​ GROUP)​ ជាមួយ​ភរិយា​របស់​ខ្លួន​ធ្វើ​ពាណិជ្ជកម្ម​ អាជីវកម្ម​ និង​សេវាកម្ម​ប្រមូល​បាន​លុយកាក់​ធ្វើ​ជា​សេដ្ឋី​ទល់​សព្វថ្ងៃ​ ។​

៧-​នៅ​មាន​នាយទាហាន​ជា​ច្រើន​នាក់​ទៀត​ដែល​រៀបរាប់​ក្នុង​មួយ​ពេល​មិន​ទាន់​អស់​ឡើយ​…​។​

​ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើង​ថា​ នាយទាហាន​ដែល​បាន​និង​កំពុង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ បាន​ក្លាយជា​សសរទ្រូង​ផ្តល់​ផលប្រយោជន៍​យ៉ាង​សំខាន់​ដល់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​អំណាច​ ៕​

Tea-Banh-344


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item