Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អីយ៉ា​! ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សូគីម៉ិច​របស់​អ្នកឧកញ៉ា សុខ គង់ ចាប់ផ្តើម​បន្ថែម​សេវា​ដឹកឈើ​គ្រញូង​ហើយ​តើ​!

​សេចក្តីរាយការណ៍​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ០៨ និង ២០ នាទី​ព្រឹក នា​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤​នេះ ក្នុង​ចំណុច​ភូមិសាស្ត្រ​កណ្តាល​ក្រុង​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តែម្តង កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ស្ទាក់ចាប់​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​១​គ្រឿង​របស់​ក្រុមហ៊ុន សូគីម៉ិច «SOKIMEX» ដែល​គេ​ស្គាល់​ថា មាន​អ្នកឧកញ៉ា សុខ គង់ ជា​ថៅកែ ដែល​លួច​បង្កប់​ដឹកឈើ​គ្រញូង​ចំនួន​ប្រមាណ​២០​តោន​។

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​លោក ទៀង ដា​វិ​ទ្យ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការណ៍​ដែល​នាំ​ឈានទៅដល់​ចាប់​បង្ក្រាប​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន SOKIMEX នោះ គឺ​ដោយមាន​បទបញ្ជា​ពី​ឯកឧត្តម ស ថា​វី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ សមត្ថកិច្ច​ចម្រុះ​បាន​ត្រួត​ពិនិត្យឃើញ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ SOKIMEX នោះ មាន​ដឹក​បង្កប់​សុទ្ធតែ​ឈើ​គ្រញូង​រាប់​តាំងពីព្រឹក​រហូតដល់​ថ្ងៃត្រង់​នៅ​មិនទាន់​អស់​ទៀត គឺអាច​ប៉ាន់​ស្មានថា មាន​ទម្ងន់​សរុប​ប្រមាណ​២០​តោន​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងពេល​បំពេញបេសកកម្ម​បង្ក្រាប​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន SOKIMEX ដែល​ដឹកឈើ​គ្រញូង​នោះ គឺ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ ឈើ​គ្រញូង​ទាំងនោះ​គឺ​ត្រូវបាន​គេ​ដឹក​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ​ឆ្លងកាត់​ទី​រួម​ខេត្ត​តែម្តង ហើយ​បាន​បង្ក​ឲ្យ​មានការ​សង្ស័យ​ទើប​សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន ដោយ​បច្ចុប្បន្ន​ឈើ​គ្រញូង និង​រថយន្ត ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន SOKIMEX មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-3451 នោះ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​រង់ចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​។​

​ក្រុម​អ្នក​រិះគន់​មាត់ដាច បាន​លើកឡើងថា ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា សុខ គង់ អតីត​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា មាន​សេវាកម្ម​ច្រើន​គ​គោក​ដូចជា ប្រមូល​លុយ​ពី​ប្រាសាទអង្គរវត្ត ស​ណ្ឋ​គារ​ទំនើប​នៅ​ខេត្ត​ព្រះសីហនុ រមណីយដ្ឋាន​ឋានសួគ៌​ភ្នំ​បូកគោ និង​ប្រេងឥន្ធនៈ​… ។​ល​។ ប៉ុន្តែ​ឥឡូវនេះ ក្រុមហ៊ុន​ប្រេងឥន្ធនៈ SOKIMEX របស់​អ្នកឧកញ៉ា សុខ គង់ បាន​បន្ថែម​សេវាកម្ម​ថ្មី​មួយទៀត​គឺ​ដឹកជញ្ជូន​ឈើ​គ្រញូង ដែល​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា​ហាមឃាត់​តែម្តង​៕​

5yeye1036


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item