Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រដ្ឋមន្ត្រី​ទេសចរណ៍​ជប៉ុន​ ៖​ គ្មាន​ប្រជារាស្ត្រ​ជប៉ុន​ណា​ម្នាក់​ដែល​នឹង​មិន​ស្គាល់​អង្គរវត្ត​នោះ​ទេ​

​នៅ​ក្នុង​ជំនួប​ផ្លូវការ​មួយ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ Akihiro​ Ohta​ រដ្ឋមន្ត្រីក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹក​ជញ្ជូន​ និង​ទេសចរណ៍​ជប៉ុន​ នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​នោះ​ ឯកឧត្តម​ Akihiro​ Ohta​ បាន​បញ្ជាក់​ប្រាប់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ថា​ ជប៉ុន​មាន​បំណង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូច​ជា​ការ​សាងសង់​ផ្លូវ​ High​ Way​ ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​ និង​វិស័យ​អាកាសចរណ៍​ស៊ី​វិល​ជា​ដើ​ម …​។​

​ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ដោយឡែក​ជាមួយ​ឯកឧត្តម​បណ្ឌិត​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​ ទាក់ទង​នឹង​ការ​ពង្រឹង​ និង​ការ​អ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ជា​ពិសេស​ការ​អនុវត្ត​តំបន់​ត​ទស​ចរណ៍​អង្គរ​ និង​តំបន់ឆ្នេរ​នោះ​ផង​ដែរ​ ឯកឧត្តម​ Akihiro​ Ohta​ បាន​បា​ញ្ជា​ក់​អះអាង​ថា​ គ្មាន​ប្រជារាស្ត្រ​ជប៉ុន​ណា​ម្នាក់​ដែល​នឹង​មិន​ស្គាល់​ប្រាសាទអង្គរវត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​ ដ្បិត​ក្រៅពី​អ្នកទេសចរ​ជប៉ុន​រាប់​សែន​នាក់​ដែល​មក​ទស្សនា​ប្រាសាទអង្គរវត្ត​ដោយ​ផ្ទាល់​នោះ​ ព្រះរាជាណាចក្រ​ជប៉ុន​បាន​បញ្ចូល​ប្រាសាទអង្គរវត្ត​ទៅ​ក្នុង​មេរៀន​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ជប៉ុន​ សម្រាប់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ថ្នាក់​កម្រិត​អនុ​វិទ្យាល័យ​ទៀត​ផង​ ។​

​ឯកឧត្តម​ Akihiro​ Ohta​ បាន​បញ្ជាក់​ថា​ ប្រជារាស្ត្រ​ជប៉ុន​ប្រមាណ​ជា​២០​ម៉ឺន​នាក់​ បាន​មក​ទស្សនា​ប្រាសាទអង្គរវត្ត​ដោយ​ផ្ទាល់​នា​ឆ្នាំ​២០១៣​កន្លង​មក​ និង​បច្ចុប្បន្ន​នេះ​ជប៉ុន​បាន​បញ្ចូល​ប្រាសាទអង្គរវត្ត​ទៅ​ក្នុង​មេរៀន​ប្រវត្តិសាស្ត្រ​ ដើម្បី​បង្រៀន​សិស្សានុសិស្ស​កម្រិត​ថ្នាក់​អនុ​វិទ្យាល័យ​ ដូច្នេះ​គ្មាន​ប្រជារាស្ត្រ​ជប៉ុន​ណា​ម្នាក់​ដែល​ថា​ មិន​ស្គាល់​ប្រាសាទអង្គរវត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ឡើយ​ ។​

​សូម​ញ្ជា​ក់​ជូន​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ជប៉ុន​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​គ្នា​រួច​ហើយ​ រវាង​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​ និង​ជប៉ុន​បើក​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ Nairita​ របស់​ជប៉ុន​ មក​កាន់​ទីក្រុង​សៀមរាប​តែ​ម្តង​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៤​ខាង​មុខ​ឆាប់ៗ​នេះ​ ដែល​កម្ពុជា​សង្ឃឹមទុក​ថា​ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជប៉ុន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ជា​មិន​ខាន​ ៕​

HUn-Sen-Akora


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item