Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មន្ត្រីជាន់ខ្ពស់​ចិន​ដែល​ជាប់​សង្ស័យ​នឹង​អំពើ​ពុក​រលួយ​ចំនួន​១៥០​នាក់​បាន​រត់គេច​ខ្លួន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​

​សារព័ត៌មាន​ China​ Daily​ ដែល​ដកស្រង់​សម្តី​លោក​ Liao​ Jinrong​ ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​ទំនាក់ទំនង​ការ​បរទេស​របស់​ស្នងការ​ប៉ូលិស​ចិន​ បាន​ឲ្យ​ដឹង​ថា​ មាន​មន្ត្រីជាន់ខ្ពស់​ចិន​រហូត​ដល់​ចំនួន​១៥០​នាក់​ ដែល​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ បាន​រត់គេច​ទៅ​សំងំ​លាក់ខ្លួន​រស់នៅ​សហរដ្ឋអាមេរិក​ ។​ អា​មេ​រិ​កបាន​ក្លាយជា​ទីតាំង​សម្រាប់​លាក់ខ្លួន​របស់​មន្ត្រី​ចិន​ ចាប់សង្ស័យ​នឹង​បទ​ពុក​រលួយ​ ដោយសារ​តែ​ប្រទេស​ទាំង​២​នេះ​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ដោះ​ដូរ​អ្នក​ប្រព្រឹត្ត​ល្មើស​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បញ្ជូន​មន្ត្រី​ពុក​រលួយ​ទាំងនោះ​ត្រឡប់​មក​ស្រុក​ចិន​ ដើម្បី​កាត់ទោស​ជួប​ការ​លំបាក​ ។​

​លោក​ Liao​ Jinrong​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ម្យ៉ាងទៀត​ទំនាក់ទំនង​នយោបាយ​អា​មេ​រិ​ក​ និង​ចិន​មិនសូវ​ល្អ​ប្រសើរ​ឡើយ​ ទើប​ក្រុម​មន្ត្រី​ពុក​រលួយ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​នៅ​ប្រទេស​ចិន​សម្រេច​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ដើម្បី​សោយសុខ​លើ​គំនរ​ទ្រព្យសម្បត្តិ​លុយកាក់​របស់​ពួក​គេ​ ។​

​អាជ្ញាធរ​តុលាការ​ចិន​បាន​ប្រកាស​នា​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ឲ្យ​ដឹង​ថា​ លោក​ Wang​ Zongnan​ អតីត​អ្នក​ទទួលខុសត្រូវ​ខាង​នយោបាយ​ក្រុង​សៀង​ហៃ​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ មាន​ទំនាក់ទំនង​ជាមួយ​លោក​ Jiang​ Zemin​ អតីត​ប្រធានាធិបតី​ចិន​ និង​បច្ចុប្បន្ន​ជា​ពាណិជ្ជករ​ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ក្រោយ​ការ​ស៊ើបអង្កេត​ចំនួន​២​ស​ប្តា​ហ៍​កន្លង​មក​ ។​

​លោក​ Wang​ Zongnan​ អតីត​ជា​ដៃស្តាំ​របស់​អតីត​ប្រមុខ​បក្សកុម្មុយនិស្ត​ក្រុង​សៀង​ហៃ​ គឺ​លោក​ Chan​ Liangyu​ ដែល​មានរឿង​អាស្រូវ​ពុក​រលួយ​ដ៏​ធំ​មួយ​ ហើយ​ទទួល​បានការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​១៨​ឆ្នាំ​ កាលពី​អំឡុង​ឆ្នាំ​២០០៨​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ចាប់តាំងពី​លោក​ប្រធានាធិបតី​ចិន​ Xi​ Jinping​ បាន​ឡើង​កាន់​តំណែង​មក​ លោក​បាន​អនុវត្តន៍​គោលនយោបាយ​កម្ចាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ជួរ​មន្ត្រី​រដ្ឋការ​របស់​ចិន​ មិន​ថា​មន្ត្រី​មាន​ស្នាដៃ​ធំធេង​ក្នុង​សង្គម​នោះ​ឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ចិន​ជាប់​សង្ស័យ​នឹង​អំពើ​ពុក​រលួយ​ជា​ច្រើន​នាក់​ បាន​រត់គេច​ខ្លួន​ទៅ​រស់នៅ​ឯ​បរទេស​ ៕​

Xi-Jinping Wang-Zongnan


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item