Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បទល្មើស​ព្រៃឈើ​កើតឡើង​កក្រើក​ខេត្តសៀមរាប​ តែ​មិន​ភ្ញាក់ផ្អើល​រំខាន​ដល់​សមត្ថកិច្ច​បន្តិច​ឡើយ​

​បទល្មើស​ព្រៃឈើ​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​យ៉ាង​អនាធិបតេយ្យ​ចេញពី​ស្រុក​ស្វាយ​លើ​ បាន​កើតឡើង​កក្រើក​ខេត្តសៀមរាប​ តែ​មិន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រំខាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជា​ពិសេស​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​បន្តិច​ណា​ឡើយ​ ហើយ​ត្រូវ​បាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា​ ក្រុម​សមត្ថកិច្ច​ទាំងនោះ​ត្រូវ​ថ្នាំ​សណ្តំ​សញ្ញា​ម៉ាក​ "$"​ ផលិត​នៅ​សហរដ្ឋអាមេរិក​ ទើប​គ្រប់​គ្នា​ងាប់​ត្រគាក​ស្តូក​កម្រើក​លែង​រួច​បែប​នេះ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​មួយ​ក្នុង​ចំណោម​ព័ស្តុតាង​ជា​ច្រើន​ទៀត​ គឺ​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​រាត្រី​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ មាន​គោ​យន្ត​ចំនួន​៣​គ្រឿង​ បាន​ដឹក​ជញ្ជូន​ឈើ​ប្រភេទ​លេខ​២​តាម​ផ្លូវជាតិ​លេខ​២១០​ មក​កាន់​ស្រុក​ស្វាយ​លើ​ ដោយ​បុរស​ឈ្មោះ​ ជិន​ ស្នា​ អាយុ​២៣​ឆ្នាំ​ និង​បុរស​ឈ្មោះ​ លួ​ន​ ផុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ​ ឃុំ​ស្វាយ​លើ​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ ប្រគល់​ឲ្យ​ទៅ​ថៅកែ​ឈ្មោះ​ ទក​ និង​ឈ្មោះ​ ឈុត​ ខណៈ​មាន​មួយ​ក្រុម​ទៀត​បាន​ដឹក​ជញ្ជូន​ឈើ​លេខ​១​ ដោយ​បុរស​ឈ្មោះ​ ហង​ ហ៊ុន​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​លំ​ទូក​ ឃុំ​ស្វាយ​លើ​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ ប្រគល់​ឲ្យ​ទៅ​ថៅកែ​ឈ្មោះ​ សិលា​ យ៉ាង​ហ៊ឺហា​ គ្មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ឡើយ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​បង្ហើប​បណ្តាញ​អ្នក​សារព័ត៌មាន​ថា​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​ដែល​បាន​សហការ​គ្នា​យ៉ាង​ស្អិត​ល្មួត​ជាមួយ​កងកម្លាំង​យោធា​ភូមិភាគ​៤​ ឈរជើង​នៅ​ចំណុច​ផ្លូវបំបែក​ទៅ​ត្រពាំង​ប្រាសាទ​ ដើម្បី​ការពារ​ព្រៃឈើ​ពូជ​នោះ​ បាន​យក​លុយ​ប្រចាំ​ថ្ងៃ​ពី​៤​ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល​ក្នុង​១​គោ​យន្ត​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ពូជឈើ​ទាំងនោះ​ ។​

​សូម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ មេត្តា​ចុះ​ស៊ើបអង្កេត​ និង​មាន​វិធានការ​ទៅ​លើ​ករណី​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​កក្រើក​ខេត្តសៀមរាប​នោះ​ផង​ ដ្បិត​សមត្ថកិច្ច​ថ្នាក់​ក្រោម​ត្រូវ​ថ្នាំ​សណ្តំ​ឈ្មួញ​ឈើ​សញ្ញា​ម៉ាក​ "$"​ ផលិត​នៅ​សហរដ្ឋអាមេរិក​អស់ហើយ​ ៕​

DSCN2955 DSCN3109 DSCN3117DSCN2945 DSCN3118 DSCN3123 DSCN3126 DSCN3144


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item