Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​មួយ​គ្រឿង​នេះ​បំបាក់មុខ​បុរស​ខ្លាំង​ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​យ៉ាងធ្ងន់ធ្ងរ​

​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Lexus​ 570​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-8595​ ដែល​សាក្សី​បាន​អះអាង​ថា​ បើកបរ​ដោយ​យុវជន​វ័យក្មេង​ម្នាក់​ជា​កូនប្រុស​ថៅកែ​ហាង​កែ​សម្ផស្ស​ផ្កាយ​ប្រាក់​ បាន​បង្ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដោយ​បុក​ទៅ​លើ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Honda​ Dream​ C125​ ពាក់​ស្លាក​លេខ​បាត់ដំបង​ 1J-2109​ នៅ​ត្រង់​ចំណុច​ផ្លូវកែង​លេខ​៥២៨​ ឋិត​ក្នុង​សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​ នា​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​រង​របួស​ធ្ងន់ធ្ងរ​ និង​ខូចខាត​ទោចក្រយានយន្ត​យ៉ាងដំណំ​(​ក្នុង​នោះ​មាន​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​បាក់ជើង​ម្ខាង​ខាងឆ្វេង​)​ ខណៈ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​ត្រឹម​សង​សំណង​ជា​ប្រាក់​ប្រមាណ​១.៦០០​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​មនុស្ស​ជា​ជន​រង​គ្រោះ​រង​របួស​ទាំង​២​នាក់​ ។​

​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​អ្នក​ជិះ​ទោចក្រយានយន្ត​ម៉ាក​ Honda​ Dream​ ២​នាក់​ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ តាម​ផ្លូវ​លេខ​៥២៨​ ជិត​ឆ្លងផ្លូវ​ផុត​ទៅ​ហើយ​ ស្រាប់តែ​រថយន្ត​បង្កហេតុ​បាន​បើកបរ​យ៉ាង​លឿន​មក​ពី​ទិស​ខាងលិច​ ដល់​ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន​ ក៏​បុក​សំដៅ​មក​លើ​ទោចក្រយានយន្ត​ជន​រង​គ្រោះ​ពេញទំហឹង​ រហូត​ដល់​ដាច់​ជ្រុះ​ស្លាក​លេខ​រថយន្ត​ខាង​មុខ​ កៀប​ជាប់​ និង​អូស​ទោចក្រយានយន្ត​បាន​ចម្ងាយ​ជិត​២០​ម៉ែត្រ​ទើប​ឈប់​ បង្ក​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​៥​ និង​មាត្រា​១១​ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​០៦៤/​ប្រក​២០០៩​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សម្គាល់​ស្ថាប័ន​ កងឯកភាព​ នៃ​កង​យោធពលខេមរភូមិន្ទ​ គឺ​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-8595​ ត្រូវជា​យានយន្ត​របស់​ក្រសួងការពារជាតិ​(​អគ្គ​បញ្ជាការដ្ឋាន​)​ សម្រាប់​ប្រើប្រាស់​នៅ​សមរ​ភូមិន្ទ​ និង​ការងារ​ការពារ​ជាតិ​ ដោយ​ត្រូវ​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ប៉ា​រ៉ា​ ចុះ​ហេតុ​អ្វី​រថយន្ត​ទំនើប​នេះ​បែរជា​ត្រូវ​បាន​បើកបរ​ដោយ​កូនប្រុស​របស់​ថៅកែ​ហាង​កែ​សម្ផស្ស​ផ្កាយ​ប្រាក់​ ហើយ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដូច្នេះ​ទៅ​វិញ​​ ?

​ដូច្នេះ​ ករណី​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-8595​ ដែល​បើកបរ​ដោយ​កូនប្រុស​ថៅកែ​ហាង​កែ​សម្ផស្ស​ផ្កាយ​ប្រាក់​ បាន​បំបាក់​មុខមាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​យ៉ាងធ្ងន់ធ្ងរ​ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​បំផុត​ ដោយសារ​បុរស​ខ្លាំង​ និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ទៀ​ បាញ់​ មិន​ចេះ​ខ្មាស​អៀន​ទាល់តែ​សោះ​ ៕​

IMG_21553IMG_2150IMG_2159


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item