Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​ Union​ បុក​រះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស​៨​នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​

​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៨​នាក់​បាន​ស្លាប់​ និង​រង​របួសធ្ងន់​-​ស្រាល​រដូករណែល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ​កើតឡើង​នា​វេលា​ម៉ោង​១៦​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ នៅ​ត្រង់​ចំណុច​វិ​ថី​ផែ​ មុខ​ស្ថានីយ៍​រថភ្លើង​(​កន្លែង​ផ្សារ​ក្តាម​)​ ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ បង្ក​ដោយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ Union​ បុក​រះ​ទៅ​លើ​ទោចក្រយានយន្ត​៣​គ្រឿង​ និង​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​ធ្លាក់​ជ្រោះ​ ព្រមទាំង​បង្គោល​ភ្លើង​១​ដើម​ត្រូវ​ដួលរ​លំបាក់​ខ្ទេចខ្ទី​ ខណៈ​រថយន្ត​បង្ក​ដួល​បះជើង​ច្រងាង​ ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​កុងតឺន័រ​បង្កហេតុ​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Union​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-6142​ បើកបរ​ដោយ​បុរស​ឈ្មោះ​ យន់​ សុ​ភ័ក្ត្រ​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​ហេតុនេះ​ក៏​បាន​រង​របួស​ក្បាល​ដែរ​ និង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​រួច​មក​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រៅពី​អ្នក​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​ គឺ​អ្នក​រង​របួសធ្ងន់​-​ស្រាល​ទាំងអស់​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រួចរាល់​ហើយៗ​វត្ថុ​តាង​នានា​ ដូច​ជា​រថយន្ត​ និង​ទោចក្រ​ យានយន្ត​ក៏​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​បន្ត​ចាត់ការ​តាម​ច្បាប់​ ។​

​គួរ​កត់សម្គាល់​ឃើញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ​ដឹក​កុងតឺន័រ​ បាន​កើត​មាន​ឡើងជា​ញឹកញាប់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ដែល​ជា​ផ្លូវជាតិ​មួយ​មាន​សក្តានុពល​ដឹក​ជញ្ជូន​ទំនិញ​ពី​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ចូល​មក​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​នានា​ ដោយសារ​អ្នកបើកបរ​រថយន្ត​ទាំងនោះ​មានការ​ធ្វេសប្រហែស​ មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​ផង​ និង​បណ្តាល​មក​ពី​កត្តា​យានយន្ត​ដែល​មិន​សម​ស្រប​នឹង​បទដ្ឋាន​បច្ចេកទេស​ដឹក​ជញ្ជូន​ផង​ ។​ ដូច្នេះ​ សូម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​មាន​វិធានការ​ត្រួតពិនិត្យ​ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​មាន​កម្រិត​ខ្ពស់​បំផុត​ ទាំង​កត្តា​មនុស្ស​ ទាំង​កត្តា​យានយន្ត​ ដើម្បី​បញ្ជៀ​សបាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ ៕​

Siha-333


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item