Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
http://bekhmer.blogspot.com/2013/09/blog-post_3153.html
តាមរយៈសន្និសីទសារពត៌មាន របស់គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃតី ៨ កញ្ញា ២០១៣ លោក កឹម សុខា បានប្រកាសថា នឹងបន្តធ្វើមហាបាតុកម្មអហឹង្សាចាប់ពីថ្ងៃទី ១៥ កញ្ញា ខាងមុខនេះ។ការលើកឡើងអំពីការបន្តធ្វើមហាបាតុកម្មអហឹង្សានេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានប្រកាស់លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិ អាណត្តិទី៥ កាលពីថ្ងៃទី២៧ កក្កដា ២០១៣កន្លងទៅ នៅព្រឹកថ្ងៃទី ៨ កញ្ញា ២០១៣ នៅស្ថានីយទូរទស្សន៌ជាតិកម្ពុជា ដោយមិនបានធ្វើតាមការទាមទាររបស់ គណបក្សសង្គ្រោះជាតិ អំពីការបង្កើតគណកម្មការឯករាជ្យមួយ ស៊ើបអង្គេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោក កឹម សុខា បាននិយាយថា គណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើមហាបាតុកម្មដែលធំជាងមុន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែកញ្ញា ២០១៣ បើសិនជាគ្មានដំណោះស្រាយ រឺមិនធ្វើតាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតគណកម្មការឯករាជ្យ ស៊ើបអង្កេតរកភាពមិនប្រក្រតីនោះទេ។ ហើយមហាបាតុកម្មនេះ នឹងនៅតែបន្តរហូតមានដំណោះស្រាយសមស្របណាមួយ៕
ប្រភពពី នាវា

























Loading...




Post a Comment