Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
http://bekhmer.blogspot.com/2013/09/blog-post_5834.html
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០១៣ ដោយសារតែគេបានប្រទះឃើញស្ត្រីម្នាក់ដែលជាកម្មការិនី រោងចក្រកាត់ដេរ បានចង.កសម្លាប់ខ្លួននៅបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។បើតាមប្រភពព័ត៌មានពីមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉េត ស្រីនាង អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាកម្មការិនីបម្រើការងារនៅក្នុងរោងចក្រសាន់តិច ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មូលហេតុដែលធ្វើឲ្យនារីរងគ្រោះដាច់ចិត្តចង.កធ្វើអត្តឃាតបែបនេះ គឺដោយសារតែនាងខូចចិត្តរឿងស្នេហា ព្រោះសង្សានាងបានសុំចែកផ្លូវគ្នា ដោយបុរសរូបនោះបានទៅស្រឡាញ់នារីផ្សេងម្នាក់ទៀត ដែលជាមិត្តភក្តិជិតដិតរបស់ជនរងគ្រោះ ទើបធ្វើឲ្យនាងខូចចិត្តចង.កសម្លាប់ខ្លួន។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច្ច័យលើសាកសព និងបានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែចង.កសម្លាប់ខ្លួនពិតមែន។ បន្ទាប់ពីធ្វើការពិនិត្យរួចរាល់ សមត្ថកិច្ចក៏ទំនាក់ទំនងហៅក្រុមគ្រួសារជនរងគ្រោះ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕
ប្រភពពី វត្តភ្នំ
























Loading...




Post a Comment