Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​វត្តមាន​របស់​លោក Andrew Cayley​ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម នឹង​លែងមាន​តួនាទី​បំពេញ​នៅ​ក្នុង​សាលាក្តី​កូនកាត់​មួយ​​នេះ​ទៀត​ហើយ​ចាប់ពី​ថ្ងៃ​ទី​១៦កញ្ញាខាងមុខនេះ។

​យោងតាមសេចក្តីប្រកាសព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោក Andrew Cayley កាលពី​ព្រឹក ថ្ងៃទី​០៩ កញ្ញា​នេះ​លោក Andrew Cayley​ បានបញ្ជាក់​មូល​ហេតុដែ​ល​លោក​ត្រូវ​លែង​ឈប់​ពី​តំណែង​នេះ គឺ​ដោយសារតែ​បញ្ហា​ផ្ទាល់​ខ្លូន​។​

ក្នុង​សេចក្តីប្រកាស លោក​Andrew Cayley​ បានបញ្ជាក់​ថា"​ខ្ញុំ​នឹង​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ខ្ញុំ ដែល​បាន​ត្រឡប់មក​ពី​ប្រទេស​កម្ពុជា​វិញ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៣​។

តាម​ការរំពឹងទុក​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បម្រុង​ជនជាតិអាមេរិក​លោក​Nicholas Koumjian​នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ខែ​តុលា ឆ្នាំ​២០១៣​​​ខាងមុខ​។​

​នៅក្នុង​សេចក្តីប្រកាស​ដដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​រូបនេះ សូម​ថ្លែងអំណរគុណ​ដល់​លោកស្រី​ ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ លោក​យ៉េត ចរិយា សហ​ព្រះរាជអាជ្ញា​រង​ជាតិ​និង​លោក William Smith​​ សហ​ព្រះរាជ​អាជ្ញា​រង​​អន្តរជាតិ​​ដែល​​បាន​​ផ្តល់​​បរិយាកាស​​ការ​ងារ​​ប្រកប​​ដោយ​​សហប្រតិបត្តិកា​រ និង​មិត្តភាព​ក្នុងពេលដែល​ពួកគាត់បាន​បំពេញការងារ​ជាមួយគ្នា​"​។​

ចុងបញ្ចប់​នៃ​សេចក្តីថ្លែងការណ៍​លោក​ Andrew Cayley ​ក៏​បាន​ជូនពរឲ្យ​តុលាការ​ខ្មែរក្រហម​ឲ្យ​ដំណើរការ​ទៅ​មុខ​បាន​ល្អ ហើយ​លោក​ពិតជា​សង្ឃឹម​​ថា បញ្ហា​ហិរញ្ញវត្ថុ​បន្ទាន់​មួយ​ចំនួន​ដែល​តុលាការ​កំពុង​ប្រឈមមុខ​នឹង​អាច​ដោះស្រាយបាន ដើម្បី​ឲ្យ​សំណុំរឿង​បញ្ចប់​បាន​ត្រឹមត្រូវ និង​តាម​ពេលវេលា​សមស្រប​។​

​គួរបញ្ជាក់​ថា សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក​ Andrew Cayley ​បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​ជូន​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​​កាលពីខែ​សីហា ឆ្នាំ​២០១៣​។

​លោក​Andrew Cayley​ ជា​ជនជាតិ​អង់គ្លេស​ត្រូវបាន​តែងតាំង​ជា​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ​២០០៩​ ដោយ​កាន់​តំណែង​ជំនួស​លោក​រ៉ូ​ប៊ែ ពើ​ទី​ត​ ជនជាតិ​កាណាដា ដែល​បាន​លាលែង​តំណែងចេញពី​សាលាក្កី​ខ្មែរ​ក្រហម​៕​(ដោយៈឆេង សូរិយា)


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item