Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៩ ខែកញ្ញា​នេះ​បាន​ចុះ​ជួប​សំណេះ​សំណាល​និង​​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៥០០​នាក់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ថ្លែង​ក្នុង​ពី​ធី​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​នោះ លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​មានប្រសាសន៍ ថា ក្រោយ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស រួបរួម​គ្នា​បង្កើត​ជាគ​ណ​បក្ស​សង្គ្រោះ​ជាតិ​មក នៅ​ស្រុក​ខ្សាច់​កណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​​ជោគ​ជ័យ​​យ៉ាង​ច្រើន​។

សំលេងៈ

​គួរបញ្ជាក់​ថា នៅក្នុង​មណ្ឌល​ខេត្តកណ្ដាល​ទាំងមូល គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេង​ឆ្នោត​ចំនួន​៣៦៦,០៥៦​ក្នុង​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅនេះ​។​

​នៅក្នុង​សន្និសីទ​កាសែត​កាសែត​កាលពី​ថ្ងៃអាទិត្យ ទី​០៨ ខែ​កញ្ញា លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​រហូត​ដល់​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​២ ដើម្បី​ប្រឆាំង​​លទ្ធផល​បោះឆ្នោត ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​។

គោលដៅ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចុះ​ជួប​ប្រជាពលរដ្ឋ​នោះ​រួមមាន​ខេត្ត​កណ្តាល ផ្សារ​អូ​ឬ​ស្សី នៅ​រាជធានី​ភ្នំពេញ សៀម​រាប បាត់ដំបង និង​ពោធិ៍សាត់​ជាដើម​។​

​គួរ​បន្ថែម​ថា ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​មក​​គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​ប្រកាស​​ថា នឹង​ធ្វើ​មហា​បាតុកម្មអហិង្សា​លើក​ទី​២។

ដើម្បី​សម្តែង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ដើម្បី​ទាមទារ​ឲ្យ​​បង្កើត​​គណៈកម្មការ​​ចម្រុះ​​ឯករាជ្យ​​មួយ​​ស៊ើប​​អង្កេត​​​នឹង​​ដោះស្រាយ​​ភាពមិន​ប្រក្រតី​​នៃ​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី​៥​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ កាលពី​ថ្ងៃអាទិត្យ ទី​០៨ ខែ​កញ្ញា ដែល​ជា​លទ្ធផល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ចំនួន​៦៨ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ចំនួន​៥៥ ប៉ុន្ដែ​លទ្ធផល​នេះ​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួលយក​ឡើយ​៕(ដោយៈឃួន សុភ័​ក្រ)​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item