Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​កូនប្រសា​របស់​ថៅកែ​សំណង់​មួយ​រូប​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​អា​រក​សម្លាប់​ដល់​ក្នុងផ្ទះ​លេខ​២៦៨​ជាន់​ទី​១​ឋិត​នៅ​ផ្លូវ​លេខ​៦៤៥​ភូមិ​ដើម​មក្លឿ​សង្កាត់​ច្បារ​អំពៅ​ទី​២​

សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​កូនប្រសា​របស់​ថៅកែ​សំណង់​មួយ​រូប​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​អា​រក​សម្លាប់​ដល់​ក្នុងផ្ទះ​លេខ​២៦៨​ ជាន់​ទី​១​ ឋិត​នៅ​ផ្លូវ​លេខ​៦៤៥​ ភូមិ​ដើម​មក្លឿ​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​ប្រមាណ​២១​និង​៣០​នាទី​យប់​ នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ។​

តាម​ប្រភព​ពី​សាក្សី​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​ឃាតក​ចូល​អា​រក​សម្លាប់​ដល់​ក្នុងផ្ទះ​នោះ​មានឈ្មោះ​ ជួ​ លី​ជូ​ អាយុ​៣៤​ឆ្នាំ​ ត្រូវជា​កូនប្រសា​ស្រី​របស់​ថៅកែ​សំណង់​មួយ​រូប​ឈ្មោះ​ តុង​ ។​

​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ គេ​ឃើញ​មាន​កងកម្លាំង​សមត្ថកិច្ច​ទាំង​នគរបាល​ ទាំង​កងរាជអាវុធហត្ថ​ បាន​ចុះ​ទៅ​ពិនិត្យ​ និង​ធ្វើការ​ស្រាវជ្រាវ​ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​ជា​ករណី​ប្លន់​ ឬ​ជា​គំនុំ​យ៉ាងណា​នោះ​នៅឡើយ​ទេ​ ៕​

19

18 15 13 16


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item