បណ្តាញព័ត៌មានរុស្ស៊ីបានឲ្យដឹងថាឯកឧត្តមប្រធានាធិបតីរុស្ស៊ីពូទីនត្រូវបានស្វាគមន៍អបអរបុណ្យខួបកំណើតគម្រប់៦១ឆ្នាំនាឱកាសចូលរួមកិច្ចប្រជុំAPECនៅកោះបាលីបណ្តាញព័ត៌មានរុស្ស៊ី បានឲ្យដឹងថា ឯកឧត្តមប្រធានាធិបតីរុស្ស៊ី ពូទីន ត្រូវបានស្វាគមន៍អបអរបុណ្យខួបកំណើតគម្រប់៦១ឆ្នាំ នាឱកាសចូលរួមកិច្ចប្រជុំAPEC នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ កន្លងមក។
ក្នុងឱកាសអបអរបុណ្យខួបកំណើតរបស់ឯកឧត្តមប្រធានាធិបតីរុស្ស៊ីនោះ ឯកឧត្តម Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន បានផ្តល់ជាកាដូជូនឯកឧត្តម ពូទីន នូវ Sake ១ដប«ស្រាជប៉ុន ឈ្មោះ សាកេ» ខណៈឯកឧត្តម ស៊ី ជិនពៀន ប្រធានរដ្ឋចិនបានកាដូនូវនំបុណ្យខួបកំណើតមួយ។
ប៉ុន្តែ អ្វីដែលចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺឯកឧត្តម Susilo Bambang Yudhoyono ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC បានលេងហ្គីតា ដោយផ្ទាល់ដៃនិងផ្តើមច្រៀងដោយផ្ទាល់មាត់នូវបទ«Happy Birthday to You» ដើម្បីឲ្យភ្ញៀវអន្តរជាតិទាំងអស់ដែលមានវត្តមានរួមគ្នាច្រៀងអបអរបុណ្យខួបកំណើតរបស់ឯកឧត្តមប្រធានាធិបតី ពូទីន គម្រប់៦១ឆ្នាំ ៕
Source from: www.dtn7.com























Loading...




Post a Comment