Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
មជ្ឈដ្ឋាន​អ្នកច្បាប់និង​អ្នកតាមដាន​កិច្ច​កំណែទម្រង់​ច្បាប់និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជាបាន​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​មុខតំណែង​ដ៏​សំពីងសំពោង​របស់​ឯក​ឧ​ត្ត​មជីវកេងប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ

មជ្ឈដ្ឋាន​អ្នកច្បាប់ និង​អ្នកតាមដាន​កិច្ច​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​មុខតំណែង​ដ៏​សំពីងសំពោង​របស់​ឯក​ឧ​ត្ត​ម ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដ៏​មាន​ឥទ្ធិពល ខណៈដែល​ឯកឧត្តម​រូបនេះ ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍ ប៉ុន្តែ​មិនត្រូវ​បានដាក់​ឲ្យ​ចូលនិវត្តន៍​នៅក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ឡើយ​។​ ​

ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើងថា ឥទ្ធិពល​ដ៏​មហិមា​របស់​ឯកឧត្តម​ជីវ កេង មិនមែន​ត្រឹម​ពឹង​ផ្អែកលើ​ឋានៈ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​តែមួយ​មុខ​នោះទេ គឺ​ឯកឧត្តម​រូបនេះ ពាក់អាវ​ក្រោះ​ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជា​ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម «​អ​.​ក​.​វ​» និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ទៀតផង​។​

ឯកឧត្តម​ជីវ កេង កើត​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​១៩៩៥១ នៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ មានន័យថា ឯកឧត្តម​ជីវ កេង មាន​អាយុ​ជិត​៦៣​ឆ្នាំ​ហើយៗ​ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍ បើ​យោងតាម​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩០៥/៤០៣ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០០៥ ត្រង់​មាត្រា​១ ដែល​បាន​ចែងថា «​ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។​»​។ ប៉ុន្តែ​ឯកឧត្តម​ចៅក្រម​រូបនេះ មិនត្រូវ​បានដាក់​ឲ្យ​ចូលនិវត្តន៍​ទេ គឺ​ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅទៀត ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១១/៦៩៤ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១ «​គ្មាន​ចែង​អំពី​ការកំណត់​ពេលវេលា​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅទៀត​ទេ​»​។​

លើសពីនេះ ឯកឧត្តម ជីវ កេង ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០០៥/៤១៧ ចុះ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០០៥ ពោលគឺ​មកទល់​បច្ចុប្បន្ន​មាន​រយៈពេល​ចំនួន​៨​ឆ្នាំ​ហើយ ប៉ុន្តែ​មិនត្រូវ​បាន​ផ្លាស់ប្តូរ​ប៉ុស្តិ៍​ធ្វើការ​ទៅ​កន្លែង​ផ្សេង​តាមរបៀប​វិលជុំ​ដូច​ចៅក្រម​បម្រើ​ការងារ​ក្នុង​សាលាជម្រះក្តី​ដទៃទៀត​នោះទេ​។​

កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១២​កន្លងទៅនេះ ឯកឧត្តម​ជីវ កេង ដែលមាន​មុខងារ​ក្នុង​ក្របខ័ណ្ឌ​ជា​ចៅក្រម ត្រូវបាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​អនុញ្ញាត​ឲ្យ​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ដែលមាន​អត្តលេខ​៨៤៨​។ ពោលគឺ​ឯកឧត្តម​រូបនេះ​មានឈ្មោះ​ជា​មេធាវី តែដោយសារ​មាន​វិសមិតភាព​ការងារ​ទើប​ឯកឧត្តម​ជីវ កេង សុំ​ឋិត​នៅ​ជា​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​មេធាវី​វិញ​។​

ក្រៅ​អំពី​ការងារ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ពង្រឹង​នៅ​ស្រុក​គិរី​រង់ ខេត្តតាកែវ ដង្ហែ​តាម​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន នោះ ឯកឧត្តម​បណ្ឌិត​ជីវ កេង «​ទទួលបាន​សញ្ញាបត្រ​ប​ណ្ឌិ​ត​ពី​សាលា​ចំរើន​ពហុ​បច្ចេកវិជ្ជា​-CUP» បាន​នឹង​កំពុង​កាន់កាប់​តួនាទី​មុខតំណែង​ដ៏​ច្រើន​គ​គោក​ដូចខាងក្រោម​៖

១- ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ «​មាន​រយៈពេល​៨​ឆ្នាំ​ហើយ​»​។​

២- ទីប្រឹក្សា​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​

៣- ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម «​អ​.​ក​.​វ​»​។​

៤- សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម «​ក្រោមរូបភាព​ចាត់តាំង​» មាន​រយៈពេល​៦​ឆ្នាំ​មកហើយ​។​

៥- សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​

៦- សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​។​

៧- សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​។​

៨- សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​អត្តលេខ​៨៤៨​។​

មន្ត្រី​ក្របខ័ណ្ឌ​ចៅក្រម​ភាគច្រើន​ឬ​សឹងតែ​ទាំងអស់​ដែល​កំពុង​បំពេញការងារ​តាម​សាលាជម្រះក្តី​តែងមាន​អារម្មណ៍​ខ្លបខ្លាច​នឹង​អំណាច​ដ៏​មហិមា​របស់​ឯកឧត្តម ជីវ កេង សម្បើម​ណាស់ ដ្បិត​ឯកឧត្តម​រូបនេះ​មាន​ឋានៈ​ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ផង ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផង ជា​ប្រធាន​អង្គភាព​អធិការកិច្ច «​អ​.​ក​.​វ​» ផង និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ផង សឹង​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ជាង​ព្រះ​នារាយណ៍​ទៅទៀត​។​

រួម​សេចក្តី​មក ឯកឧត្តម​ជីវ កេង គឺជា​កំពូល​មន្ត្រី​ក្របខ័ណ្ឌ​ចៅក្រម​តែ​ម្នាក់​គត់​ដែលមាន​ឋានៈ​តួនាទី​ច្រើន​គ​គោក និង​សំពីងសំពោង ព្រមទាំង​មានអំណាច​ខ្លាំង​លើសលប់​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា ដែល​ឋិត​នៅក្រោម​រូបភាព «​ជា​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​ផង និង​ជា​កីឡាករ​ផង​»​។​

សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បណ្ឌិតសភា​ចា​រ្យ មេធាវី ហ៊ុន សែន មេត្តា​ត្រួត​ពិនិត្យមើល​ក្នុងករណីនេះ​ផង ពីព្រោះ​អាចជា​បច្ច័យ​អាក្រក់​បំផុត​ដែល​ធ្វើ​ឲ្យ​នយោបាយ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ព្រមទាំង​តុលាការ​របស់​សម្តេច​អាច​ទទួលរង​នូវ​ភាពបរាជ័យ​៕​

772379054_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item