Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
នា​អាណត្តិ​ទី​៤​កន្លងមកប្រមុខ​រាជរដ្ឋាភិបាលគឺ​សម្តេច​អ​គ្ក​មហា​សេនាបតី​តេ​ជោហ៊ុនសែនបាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​មានការ​ត្រាស់បង្គាប់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្តទាំង​២៤ធ្វើជា​ទីប្រឹក្សា​ផ្ទាល់​របស់ខ្លួន​ជា​នាយករដ្ឋមន្ត្រី

នា​អាណត្តិ​ទី​៤​កន្លងមក ប្រមុខ​រាជរដ្ឋាភិបាល គឺ​សម្តេច​អ​គ្ក​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​មានការ​ត្រាស់បង្គាប់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្តទាំង​២៤ ធ្វើជា​ទីប្រឹក្សា​ផ្ទាល់​របស់ខ្លួន​ជា​នាយករដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​គ្រប់ៗ​គ្នា ។​

​លើសពីនេះ​មាន​អភិបាលរង​រាជធានី​-​ខេត្ត​មួយចំនួន ក៏ត្រូវ​បានតែងតាំង​ឲ្យ​ធ្វើជា​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​ផងដែរ ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។​

​អនុលោម​តាមច្បាប់​ស្តីពី​ការបង្កើត​ក្រសួងមហាផ្ទៃ និង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួងមហាផ្ទៃ គឺ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទាំង​២៤​ត្រូវ​ឋិត​នៅក្រោម​ខ្សែបណ្តោយ​គ្រប់គ្រង​ផ្ទាល់​របស់​ក្រសួងមហាផ្ទៃ ។ ក្នុងករណី​មាន​ភាពមិនប្រក្រតី​ឬ​មាន​ពាក្យបណ្តឹង​ទាក់ទង​នឹង​ភាព​អសកម្ម​លើ​ការបំពេញ​មុខងារ​រប​ស់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ណាមួយ​នោះ គឺ​ក្រសួងមហាផ្ទៃ អាច​ចាត់​ឲ្យ​មន្ត្រី​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​នយោបាយ រដ្ឋបាល និង​នគរបាល​ក្រសួង​ចុះ​ធ្វើ​អធិការកិច្ច​ស៊ើបអង្កេត ។​

​ដោយ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្តទាំង​២៤ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នោះ គឺ​បានបង្ហាញ​ឲ្យ​ឃើញថា អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត មាន​ឋានៈ​ធំ​ជាង​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​នយោបាយ រដ្ឋបាល និង​នគរបាល​ក្រសួងមហាផ្ទៃ ដែល​ចុះ​ស៊ើបអង្កេត​លើ​ខ្លួន​ទៅទៀត ។ មានន័យថា អ្នកស៊ើប​អង្កេត គេ​មាន​ឋានៈ​តូច​ជាង​អ្នក​ដែល​ត្រូវគេ​ស៊ើបអង្កេត ដែលជា​បច្ច័យ​អាក្រក់​បំផុត​នៅក្នុង​ដំណើរការ​ស៊ើបអង្កេត ។ ឬ​អាចនិយាយបាន​ទៀតថា អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទាំង​២៤ ដែល​បាន​ធ្វើជា​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​នោះ មាន​ឋានៈ​ធំ​ជាង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ  ដែលជា​សមាជិក​រាជរ​ដ្ឋា​ភិ​បាល ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ផ្នែក​ច្បាប់​និង​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើងថា ការតែងតាំង​ចៅហ្វាយខេត្ត​-​រាជធានី ឲ្យ​ធ្វើជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នោះ គឺ​ធ្វើ​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស ឬ​ច្របូកច្របល់ ក្នុង​ប្រព័ន្ធគ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ​ទៅលើ​មូលដ្ឋាន​ខេត្ត​-​រាជធានី ដែលជា​ខ្សែបណ្តោយ​របស់​ក្រសួងមហាផ្ទៃ ។​

​ក្រម​អ្នក​រិះគន់​មាត់ដាច​ខ្លះ​បាន​និយាយថា ការតែងតាំង​ចៅហ្វាយខេត្ត​-​រាជធានី ឲ្យ​ធ្វើជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​គ្រប់ៗ​គ្នា គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចង់​ពង្រឹង​និង​ពង្រីក​អំណាច​ផ្ទាល់​របស់​សម្តេច​តាម​វិធីសាស្ត្រ​«​កាត់​ដៃ​កាត់​ជើង​» ឬ «​បន្ថយអំណាច » របស់​ឯកឧត្តម ស ខេង ដែលជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

​ឈានចូល​មកដល់​អាណ​ត្តិ​ទី​៥​នេះ តាម​ការកត់សម្គាល​ជាបឋម​បាន​បង្ហាញថា មិនទាន់​ឃើញ​មានការ​តែងតាំង​ចៅហ្វាយខេត្ត​-​រាជធានី ឲ្យ​ធ្វើជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ដូច​អាណត្តិ​ទី​៤​នៅឡើយ​ទេ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​ពោរពេញ​ទៅដោយ​ការអបអរសាទរ ។​

​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើងថា ដើម្បី​ធ្វើ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​ក្នុង​ប្រព័ន្ធគ្រប់គ្រង គឺ​ប្រមុខ​រាជរដ្ឋាភិបាល​គួរតែបញ្ឈប់​ការតែងតាំង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ឲ្យ​ធ្វើជា​ទីប្រឹក្សា​របស់ខ្លួន​ចាប់ពីពេលនេះ​តទៅ បើ​ពុំនោះសោត​ទេ​ដំណើរការ​កែទម្រង់​នឹង​បរាជ័យ ហើយ​ប្រព័ន្ធគ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ​នឹង​បន្ត​ច្របូកច្របល់​ជាក់​ជាមិនខាន ៕​

Hun-Sen-sor-kheng


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item