បណ្តាញផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ុងបានឲ្យដឹងថាមេដឹកនាំផ្តាច់ការហ្គាដាហ្វីនៅរស់រានមានជីវិតនិងកំពុងស្នាក់នៅកន្លែងអាថ៌កំបាំងមួយក្រៅប្រទេសលីប៊ីខណៈដែលមេដឹកនាំផ្តាច់ការរូបនេះរងរបួសដោយគ្រាប់បែកបណ្តាលឲ្យដាច់ជើងម្ខាង។បណ្តាញផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ុងបានឲ្យដឹងថា មេដឹកនាំផ្តាច់ការ ហ្គាដាហ្វី នៅរស់រានមានជីវិតនិងកំពុងស្នាក់នៅកន្លែងអាថ៌កំបាំងមួយក្រៅប្រទេសលីប៊ី ខណៈដែលមេដឹកនាំផ្តាច់ការរូបនេះរងរបួសដោយគ្រាប់បែកបណ្តាលឲ្យដាច់ជើងម្ខាង ។
កាសែតអង់គ្លេស ធ្លាប់បានផ្សព្វផ្សាយថា រាជរដ្ឋាភិបាលអង់គ្លេសក្នុងអាណត្តិឯកឧត្តម តូនី ប្ល៊ែរ «Tony Blair » ធ្វើជានាយករដ្ឋមន្ត្រី បានរៀបចំផែនការសម្ងាត់បញ្ជូនមេដឹកនាំផ្តាច់ការ ហ្គាដាហ្វី ឲ្យចេញផុតពីប្រទេសលីប៊ី អនុញ្ញាតឲ្យជនផ្តាច់ការរូបនេះបានរស់នៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតនៅប្រទេសមួយនៃទ្វីបអាហ្វ្រិក ដើម្បីគេចផុត ពីសំណាញ់ច្បាប់អន្តរជាតិ។
ស្ថាប័នចារកម្មរបស់អង់គ្លេស M16 បានជ្រើសរើសយកប្រទេស ហ្គីណេអេក្វាទ័រ ដើម្បីលាក់បំពួនមេដឹកនាំផ្តាច់ការ ហ្គាដាហ្វី មុនពេលកម្លាំងសម្ព័ន្ធមិត្តNATO ដែលមានអង់គ្លេសផងដែរនោះចូលលុកលុយប្រទេសលីប៊ី នាអំឡុងឆ្នាំ២០១១ ។
នៅពេលដែលសមរភូមិបានផ្ទុះឡើងសាហាវនៅប្រទេសលីប៊ី ឯកឧត្តម Andrew Mitchell អតីតរដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិអង់គ្លេស កំពុងចូលរួមប្រជុំជាមួយសហព័ន្ធអាហ្វ្រិកនៅប្រទេសហ្គីណេអេក្វាទ័រ នាអំឡុងខែមិថុនា ឆ្នាំ២០១១ ក្នុងគោលបំណងស្វែងរកការគាំទ្រខាងនយោបាយរបស់អង់គ្លេស ចំពោះប្រទេសលីប៊ី ។
ក្រោយមក ព្រឹត្តិការណ៍ដ៏រន្ធត់មួយបានកើតឡើង គឺមេដឹកនាំផ្តាច់ការហ្គាដាហ្វី និងអ្នកហែហមអមដំណើរដោយរថយន្តចំនួនប្រមាណ៥០គ្រឿងបានធ្វើដំណើរគេចចេញពីប្រទេសទៅកាន់ Niger និងត្រូវបានកងកម្លាំងយន្តហោះចម្បាំងរបស់បារាំងទម្លាក់គ្រាប់បែក ហើយកីត្រូវក្រុមកម្លាំងបះបោរ ប្រឆាំងរដ្ឋាភិបាលលីប៊ី ចាប់ធ្វើទារុណកម្មរួចបាញ់សម្លាប់ ។
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ លេចចេញខ្សែវីដេអូមួយផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីរូបភាពនៃការបាញ់សម្លាប់មេដឹកនាំផ្តាច់ការហ្គាដាហ្វី ។
ដោយឡែក រដ្ឋាភិបាលលីប៊ី មិនមានបញ្ចេញប្រតិកម្មអ្វីទេទៅនឹងព័ត៌មាននៃស្ថាប័នចារកម្មអង់គ្លេស M16 ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានអង់គ្លេស និងកាសែត អ៊ីរ៉ង់នោះ ៕
Source from: www.dtn7.com























Loading...




Post a Comment