 
 រាជធានីភ្នំពេញ៖ដោយមានការដឹកនាំពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៨ខែតុលា
	រាជធានីភ្នំពេញ៖ដោយមានការដឹកនាំពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៨ខែតុលារាជធានីភ្នំពេញ ៖ ដោយមានការដឹកនាំ ពីព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ នេះ កម្លាំងនគរបាល ខណ្ឌដង្កោ បានចុះទៅឆែកឆេរ នៅវត្តសំបួរ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោឈានដល់ការឃាត់ខ្លួន ព្រះសង្ឃចំនួនពីរអង្គ និងជនសង្ស័យមួយចំនួន ដែលជាប់ពាក់ព័ន្ធ សកម្មភាពចែកចាយ គ្រឿងញៀន ។ 
សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែតុលា កម្លាំង នគរបាល ចម្រុះខណ្ឌដង្កោ បានចេញល្បាត ក៏បានជួបជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន គេចពីសមត្ថកិច្ច ក៏មានការដេញចាប់ ប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួននិងឆែកឆេរ រកឃើញថ្នាំញៀនចំនួន ១៣ កញ្ចប់តូច ។ ជនសង្ស័យបានឆ្លើយសារភាព នឹងធ្វើឲ្យបែកធ្លាយ រឿងព្រះសង្ឃ នៅក្នុងវត្តសំបួរ ក៏សេពគ្រឿងញៀនដែរ ទើបចុះទៅឆែកឆេរតែម្តង។ 
ប្រតិបត្តិការឆែកឆេរនេះ សមត្ថកិច្ចបានរកឃើញ នូវវត្ថុតាងមួយចំនួនដូចជា ប្រដាប់ប្រដា ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ ជាពិសេសនៅក្នុង កុដិបស់ព្រះសង្ឃពីរអង្គ ដែលត្រូវបានឃាត់ខ្លួន គឺបានរកឃើញសន្លឹកបៀរ កាំបិត ដំបងដែក និងកុំព្យូទ័រ ដែលមានសុទ្ធតែរឿង អាសអាភាសថែមទៀតផង ។ មុននឹងឃាត់ខ្លួន ព្រះសង្ឃពីរអង្គនេះ ព្រះចៅអធិការ បានចាប់ផ្សឹក សង្ឃទាំងពីរ ដោះស្បង់ជីពរចេញ ដើម្បីឲ្យសមត្ថកិច្ច នាំទៅធ្វើការសាកសួរ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពីបទប្រព្រឹត្តិអំពើ អបាយមុខ ខុសពីវិន័យសង្ឃនៅក្នុងវត្ត ៕ 
Source from: watphnom-news.com
 



 




















 Loading...
  Loading...





Post a Comment