ថ្វីដ្បិតគណបក្សសង្គ្រោះជាតិប្រកែកមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត"គ.ជ.ប"កាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៣នោះក៏ដោយថ្វីដ្បិតគណបក្សសង្គ្រោះជាតិប្រកែកមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣នោះក៏ដោយ ក៏លទ្ធផលឆ្នោតបានបង្ហាញឲ្យឃើញថា មានប្រជារាស្ត្រជាម្ចាស់ឆ្នោតចំនួន២.៩៤៦.១៧៦នាក់ បានបោះឆ្នោតជូនគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាមួយនេះ ខណៈគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៣.២៣៥.៩៦៩សំឡេង ។
មហាបាតុកម្មដែលបានធ្វើច្រើនលើកច្រើនសាដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យឆន្ទៈប្រជារាស្ត្រជាម្ចាស់ឆ្នោតចំនួនជិត៣លាននាក់នោះ មិនដែលបោះបង់ចោលឡើយនូវការទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ទាមទារឲ្យមានការធានាយុត្តិធម៌ជូនម្ចាស់ឆ្នោតនាពលេអនាគត និងទាមទារឲ្យមានការបង្កើតយន្តការមួយជឿជាក់បាន ដើម្បីកែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ ស្របតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប អង្គការ NDI អង្គការ Comfrel និងអង្គការក្រៅរដ្ឋាភិបាលនានា ។
នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣នេះ ដែលជាទិវាគម្រប់២២ឆ្នាំនៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃ២៣ តុលា ១៩៩១ គណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្មដង្ហែញត្តិមានស្នាមមេដៃប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដាក់ជូនឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីឲ្យជួយដោះស្រាយបញ្ហាវិបត្តិនយោបាយនៅប្រទេសកម្ពុជា ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានលើកឡើងថា សំណើរបស់គណបក្សនយោបាយប្រឆាំងមានភាពសមហេតុសមផល ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សឈ្នះឆ្នោតឈ្នះដោយថ្លៃថ្នូរ កុំឲ្យឈ្នះតាមរយៈការលួចបន្លំ និងប្លន់សន្លឹកឆ្នោត និងគណបក្សចាញ់ឆ្នោតចាញ់ដោយអស់ចិត្ត កុំឲ្យចេះតែឡាំប៉ាមិនទទួលស្គាល់លទ្ធផលឆ្នោត ។
ដូច្នេះ ក្នុងន័យគិតគូរដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ការបង្រួបបង្រួម ផ្សះផ្សាជាតិខ្មែរកុំឲ្យមានការបែកបាក់ គួរតែគណបក្សនយោបាយកាន់អំណាចពិនិត្យពិចារណាទៅលើសំណើរបស់គណបក្សប្រឆាំងដែលតំណាងឲ្យឆន្ទៈប្រជារាស្ត្រជាម្ចាស់ឆ្នោតជិត៣លាននាក់នោះ ជៀសវាងប្រឈមនឹងការរិះគន់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាជនកំសាក ជាជនល្មោភ និងក្រាញអំណាចតទៅទៀត ៕



Source from: www.dtn7.com























Loading...




Post a Comment