ឈើគ្រញូងមុខតូចមុខធំចំនួន៩៦ដុំស្មើនឹង៣.៣២៧គីឡូក្រាមផ្ទុកក្នុងរថយន្តស៊េរីទំនើប២គ្រឿងត្រូវបានក្រុមជំនាញរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបរួមជាមន្ត្រីតុលាការខេត្តសៀមរាបធ្វើការរឹបអូសបាននិងយកទៅរក្សាទុកនៅតុលាការដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ឈើគ្រញូងមុខតូច មុខធំ ចំនួន៩៦ដុំស្មើនឹង៣.៣២៧គីឡូក្រាម ផ្ទុកក្នុងរថយន្តស៊េរីទំនើប២គ្រឿងត្រូវបានក្រុមជំនាញរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប រួមជាមន្ត្រីតុលាការខេត្តសៀមរាប ធ្វើការរឹបអូសបាននិងយកទៅរក្សាទុកនៅតុលាការដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ ។
សកម្មភាពកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងមន្ត្រីមេព្រៃសៀមរាបដែលដឹកនាំដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រួមជាមួយមន្ត្រីប៉ូលិសសេដ្ឋកិច្ចខេត្ត ចុះរឹបអូសទាំងរថយន្តនិងឈើនេះ គឺបានប្រព្រឹត្តឡើងនៅវេលាម៉ោង១០ព្រឹកនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ នៅយានដ្ឋានជុសជុលរថយន្តមួយកន្លែង ឋិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រីឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ។
មន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបានឲ្យដឹងថា រថយន្តដែលដឹកឈើគ្រញូង១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ គ្មានស្លាកលេខ ផ្ទុកឈើចំនួន៥០ ដុំស្មើនឹង១.០០៣គីឡូក្រាម និង១គ្រឿងទៀតម៉ាកហាយឡិនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-8263 ផ្ទុកឈើ៤៦ដុំស្មើនឹង២.៣២៤គីឡូក្រាម សរុបទាំងអស់មានចំនួន៣.៣២៧គីឡូក្រាម ដែលក្នុងនោះមានមុខតូចមុខធំ ប៉ុន្តែមុខធំច្រើនជាង ។
មន្ត្រីរដ្ឋបាលព្រៃឈើដដែលបានបញ្ជាក់ថា ឈើគ្រញូងទាំងអស់ក្រោយពីធ្វើការថ្លឹងរួច បានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ឯរថយន្តទាំង២គ្រឿងរក្សាទុកនៅតុលាការ ដើម្បីអនុវត្តន៌ទៅតាមនីតិវិធីច្បាប់ ។ នាពេលចុះរឹបអូសបទល្មើសដឹកឈើគ្រញូងជាក់ស្ដែងនោះ ត្រូវបានគេទម្លាយឲ្យដឹងថា រថយន្តដឹកឈើគ្រញូងទាំងអស់មាន៣គ្រឿង ក្នុងនោះម៉ាកកាមរីបាឡែន២គ្រឿង ម៉ាកហាយឡិនឌ័រ១គ្រឿង ប៉ុន្តែទម្រាំកម្លាំងសមត្ថកិច្ចចុះទៅដល់នោះរថយន្តម៉ាកកាមរីបាឡែន១គ្រឿងដែលផ្ទុកឈើគ្រញូងពេញរួចហើយនោះ បានដឹងខ្លួនមុនក៏បើករត់គេចបាត់ស្រមោល ។
ប្រភពបានទម្លាយឲ្យដឹងទៀតថា រថយន្តដឹកឈើគ្រញូងដែលត្រូវសមត្ថកិច្ចចុះរឹបអូសនេះ គឺបានដឹកមកពីតំបន់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាមផ្លូវលេខ៦៧ ដោយឆ្លងកាត់ប៉ុស្តិ៍របស់សមត្ថកិច្ចជាច្រើន ប៉ុន្តែមិនមាននរណាធ្វើការបង្ក្រាបនោះឡើយ ។
ពាក់ព័ន្ធទៅនឹងការចុះរឹបអូសរថយន្តដឹកឈើគ្រញូងខាងលើនេះ លោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង បានឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានដឹងថាមានរថយន្តដឹកឈើគ្រញូងឆ្លងកាត់ប៉ុស្តិ៍លោកទេ ហើយលោកបានដាក់កម្លាំងនៅព្រៃស្អាក ដើម្បីចាប់ដែរតែមិនឃើញ ប៉ុន្តែបើឃើញវិញលោកនឹងបង្ក្រាបហើយ ។
ដោយឡែក លោក ឯ មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដែលបានចុះបំពេញការងាររឹបអូសរថយន្តដឹកឈើខាងលើនេះ បានឲ្យដឹងផងដែរថា លោកក៏មិនបានដឹងថា មានរថយន្តដឹកឈើគ្រញូងមកសៀមរាបដែរ ប៉ុន្តែលោកបានចាំចាប់នៅខេត្តកំពង់ធំជានិច្ច ។
សមត្ថកិច្ចមួយរូបបានបង្ហើបឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើគ្រញូងចេញពីស្រុកអន្លង់វែងមកសៀមរាប តាមផ្លូវលេខ៦៧ក្នុងមួយយប់ៗមិនក្រោម២០គ្រឿងទៅ៣០គ្រឿងនោះឡើយ ដោយក្រុមឈ្មួញបានប្រើប្រាស់នូវរថយន្តស៊េរីទំនើបៗ ក្នុងនោះមានឈ្មួញឈ្មោះ វណ្ណី, ឈ្មោះ ដំ,ឈ្មោះ លី, ឈ្មោះ សូយ និងឈ្មួញជាច្រើនទៀត ៕



Source from: www.dtn7.com























Loading...




Post a Comment