Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ក្មេងប្រុស​ស្ទាវ​ចិត្ត​ស្លុយ​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មួយ​គឺ​បាន​បាញ់សម្លាប់​បុរស់​ម្នាក់​និង​បាន​រំលោភ​ក្មេងស្រី​ជា​កូន​របស់​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃទី​២៤ខែតុលាឆ្នាំ​២០១៣នៅ​ចំណុច​អូរ​ថៅកែ​យ៉ភូមិ​អូរ​អំពិលឃុំ​ទួល​ពង្រស្រុក​ម៉ាឡៃ

ក្មេងប្រុស​ស្ទាវ​ចិត្ត​ស្លុយ​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មួយ​គឺ​បាន​បាញ់សម្លាប់​បុរស់​ម្នាក់​និង​បាន​រំលោភ​ក្មេងស្រី​ជា​កូន​របស់​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​អូរ​ថៅកែ​យ៉ ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចហើយ​ជនសង្ស័យ​រត់គេចខ្លួន​បាត់​។​ ​

ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​បាញ់សម្លាប់​យ៉ាង​ឃោរឃៅ​នោះ មានឈ្មោះ នេ​ត សល់ អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចម្ការចេក ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយបាន​នាំ​កូនស្រី​របស់ខ្លួន​ចំនួន​២​នាក់ កូនស្រី​បង អាយុ​១៤​ឆ្នាំ កូនស្រី​ប្អូន​អាយុ​១០​ឆ្នាំ មក​ដេកចាំ​ចម្ការ​នៅ​ចំណុចកើតហេតុ ហើយ​ក្មេងស្រី​ដែល​ទទួល​រងា​កា​រំលោភ​បានសម្រេច​នោះ​គឺជា​កូនស្រី​បង​ឈ្មោះ ន​.​រ​.​ស​។​

ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​ព្រឹក​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ជូន​ជនរងគ្រោះ​ពី​ខ្ទម​ចាំចម្ការ​របស់ខ្លួន​មក​ខ្ទម​ចាំចម្ការ​របស់​ជនរងគ្រោះ​។​

បន្ទាប់មក​ជនសង្ស័យ​បាន​យក​កាំភ្លើង​មួយ​ដើម​ចាក​ចេញទៅ​ដើរ​បាញ់​សត្វ លុះ​ត្រឡប់មកវិញ​ក៏​នាំគ្នា​ហូបបាយ​ពេល​ល្ងាច​តាម​ធម្មតា​។ ពេលយប់​ជនរងគ្រោះ​បាន​អង្គុយ​ជក់​កញ្ឆា និង​និយាយ​ជជែក​គ្នា​លេង​ជាមួយ​ជនសង្ស័យ ចំណែក​ក្មេងស្រី​ទាំងពីរ​ជា​កូន​ជនរងគ្រោះ​ដេក​នៅលើ​គ្រែ​ក្នុង​ខ្ទម​។​

ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀតថា ពេល​នាង​ភ្ញាក់ឡើង​ឃើញ​ជនសង្ស័យ​មក​ដេក​ឱប និង​ចាប់រំលោភ​នាង​បានសម្រេច​រួចទៅហើយៗ​នាង​ក៏បាន​ស្រែក​ឲ្យ​ឪពុក​ជួយ តែ​ក្រឡេក​ទៅ​មើល​ក្នុង​អង្រឹង​ឃើញ​ឪពុក​នាង​ត្រូវ​ជនសង្ស័យ​បាញ់​ស្លាប់បាត់​មិនដឹង​តាំងពី​ពេលណា​។ លុះដល់​ព្រឹក​ឡើង​ជនសង្ស័យ​ក៏បាន​នាំ​ក្មេងស្រី​រងគ្រោះ​ឲ្យ​ទៅ​ហៅ​អ៊ុំ​ប្រុស​ម្នាក់​នៅចាំ​ចម្ការ​ក្បែរ​នោះ​ឲ្យ​មក​ទទួល​សព​ឪពុក​នាង​។ រីឯ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​ដោយ​យក​ទាំង​កាំភ្លើង​ទៅជា​មួយ​ផង​។​

ការត្រួតពិនិត្យ​សាកសព​ត្រូវបាន​សមត្ថកិច្ច​វាយតម្លៃ​ថា ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​បាញ់​ចំក្បាល​មួយគ្រា​ប់​ពី​ខាងក្រោយ​ធ្លា​យមក​មុខ ដោយ​បន្សល់ទុក​នូវ​សម្បក​គ្រាប់​ចំនួន​១​គ្រាប់​នៅក្បែរ​កន្លែងកើតហេតុ​។​

ប្រភពព័ត៌មាន​ពី​នគរបាល​ស្រុក​មា​ឡៃ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ គឺ​ឈ្មោះ សន នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ដែលជា​មនុស្ស​ធ្លាប់​រាប់អាន​គ្នា​ជាមួយ​ជនរងគ្រោះ​។​

ឥឡូវ​សមត្ថកិច្ច​កំពុង​ពង្រាយ​កម្លាំង​ហ៊ុំព័ទ្ធ​ព្រៃ​នៅក្បែរ​កន្លែងកើតហេតុ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនសង្ស័យ​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ព្រៃ​នោះ​នៅឡើយ មិនទាន់​ធ្វើដំណើរ​ទៅ​ទីណា​ឆ្ងាយ​ទេ​៕

99

98


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item