ក្រុងប៉ោយប៉ែត៖បុរសម្នាក់ត្រូវមន្ត្រីអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីទាក់ទិននឹងរឿងទារលុយមិនបានហើយវាយកូនបំណុលស្ទើរស្លាប់ស្ទើររស់ ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ត្រូវមន្ត្រីអាវុធហត្ថ បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ទាក់ទិននឹងរឿងទារលុយមិនបាន ហើយវាយកូនបំណុល ស្ទើរស្លាប់ស្ទើររស់ កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិប្រជាធម្មខាងកើតសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កុំតែបានអ្នកស្រុករត់ទៅជួយ កុំអីកូនបំណុលស្លាប់ ដោយសារអំពើហិង្សានោះ ជាមិនខានឡើយ។
យ៉ាងណាក៏ដោយសមត្ថកិច្ច ទើបតែចាប់ជនបង្ក ជាម្ចាស់បំណុល ទៅកសាងសំណុំរឿង នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៣ ដោយយោងតាមបណ្ដឹង របស់ជនរងគ្រោះ។ មុនពេលកើតហេតុ ជនបង្កជាម្ចាស់បំណុលឈ្មោះ នឹម ហ៊ីង ភេទប្រុស អាយុ ៣១ឆ្នាំ បានចងការលុយជូនទៅឈ្មោះ តុង ដានី ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិជាមួយគ្នា ហើយកូនបំណុលបានសងលុយ ជិតអស់ហើយ នៅសល់តែចុងការចំនួន ២០០០បាតប៉ុណ្ណោះ។
ស្រាប់តែនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ជនបង្កដែលជាម្ចាស់បំណុលនោះ បានឡើងដល់ផ្ទះជនរងគ្រោះ រួចទារលុយចងការ ពេលទារមិនបាន ក៏គំរាមយកទូរទស្សន៍ នៅក្នុងផ្ទះជនរងគ្រោះ បង្កឲ្យមានការវាយតប់គ្នា ធ្វើឲ្យស្ត្រីរងគ្រោះបណ្តាលឲ្យ ដេកសន្លប់នៅលើផ្ទះតែម្តង។ សមត្ថកិច្ចបានរៀបចំ កសាងសំណុំរឿង ទាក់ទិនការប្រើប្រាស់អំពើហិង្សា ទៅលើកូនបំណុល ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com























Loading...




Post a Comment