Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖ប្រជា​ជន​​រស់​នៅ​​ក្រុម២៧ភូមិ​​០១សង្កាត់​​លេខ​​០៤ក្រុង​ព្រះ​សី​ហ​នុកំពុង​មាន​​ក​ង្វល់

ខេត្ត​ព្រះសីហនុ ៖ ប្រជា​ជន​​រស់​នៅ​​ក្រុម ២៧ ភូមិ​​០១ សង្កាត់​​លេខ​​០៤ ក្រុង​ព្រះ​សី​ហ​នុ កំពុង​មាន​​ក​ង្វល់ ជា​ច្រើន​​ទាក់​ទង ​​ទៅ​នឹង​​​ភាព​​អស​កម្ម ដែល​​បង្ក​ឡើង​ដោយ មេ​បន​​ល្បែង​ស៊ី​សង ក៏​ដូច​ជា​​ក្រុម​​ឈ្មួញ ជួញ​ដូរ​​ចែក​ចាយ​​ថ្នាំ​ញៀនមិនទាន់​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ចាត់វិធានការ​បង្ក្រាប ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ទើប​ពួកគាត់​បាន​ទទូច សូម​ឲ្យ​លោក ស្បោង សារ៉ាត ជា​អភិបាលខេត្ត​ព្រះសីហនុ មេត្តា​ពិនិត្យមើល​បញ្ហា​នេះ ឡើងវិញ​ផង​។​

 

​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹងថា នៅ​តំបន់​នោះ​មានឈ្មោះ រឹត និង​ប្រពន្ធ​ឈ្មោះ ច​ន្ធូ ជា​មេក្លោង​លក់​ចែកចាយ គ្រឿងញៀន​ដ៏​ធំ​ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​។ ដោយឡែក​មានឈ្មោះ រិ​ន​ដា ក៏​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម រួមជាមួយ​ពួក​ម្នាក់ទៀត ដែល​មិន​ស្គាល់ឈ្មោះ។ ឈ្មោះ រឹត និង​ឈ្មោះ រិ​ន​ដា តែងតែ​ធ្វើ​សកម្មភាព ចែកចាយ​គ្រឿងញៀន យ៉ាង​ឆ្វេ​ច​ឆ្វាច នៅតាម​ផ្លូវ​ក្នុងភូមិ យ៉ាង​ចំហរ​ដូច​គេ លក់​ស្ករ​គ្រាប់​អីចឹង។ ជាពិសេស​នៅ​ចំណុច​ផ្លូវ ជា​ច្រកចូល​ភូមិ ត្រង់​បង្គោល​ភ្លើង កណ្តាលផ្លូវ​បេន​ម៉ូតូ ពីមុខ​តូប​លក់​បបរ ផ្លូវបំបែក​ជា​បួន បាន​ក្លាយជា​ស្នាក់ការ ចែកចាយ​ថ្នាំញៀន ជា​យូរ​មកហើយ​។​

មន្ត្រី​តូចតាច​ម្នាក់​ក៏បាន​លួច​បង្ហើប ឲ្យ​ដឹងផង​ដែរ​ថា ជារឿយៗឈ្មោះ រឹត និង​ឈ្មោះ រិ​ន​ដា ធ្វើ​សកម្មភាព​នៅ​ទីនោះ ចាប់ពី​ម៉ោង​ប្រហែល ១៦​ល្ងាច រហូតដល់​ម៉ោង ១៩ ឬ ២០ យប់ ដែល​នៅ​ទីនោះ​ក៏មាន​ការ​លួចលាក់ បើក​បន​ល្បែងស៊ីសង​ដ៏​ធំ ប្រចាំ​ភូមិ​ផងដែរ ។  ប៉ុន្តែ​ឈ្មោះ រឹត នេះ​ក៏មាន​ទីតាំង​លក់ និង​ជក់​អចល័ត នៅក្នុង​ខ្ទម​របស់ខ្លួន ដែល​គេ​ដឹងថា ស្ថិតនៅ​ក្រោយ​ផ្ទះ​ឪពុកក្មេកឈ្មោះ ផេង នៅក្នុង​ក្រុមទី ៣១- ៣៣ ដែលជា​កន្លែង​លក់ និង​ចែកចាយ​ដ៏​ធំ ហើយ​ធ្វើ​សកម្មភាព​ពេញ ២៤ ម៉ោង​។ នៅ​ម្តុំ​នោះ និង​តាម​បណ្តោយ​ផ្លូវ ឆ្ពោះទៅកាន់​ផ្ទះ​ឈ្មោះ រឹត ក៏​ជា​ប្រភព​ល្បែងស៊ីសង ដែល​តែងតែ​បង្ក​នូវ​បញ្ហា និង​រំខាន​ភាពសុខសាន្ត នៅក្នុង​ភូមិ​ផងដែរ ។​

មានការ​បញ្ជាក់​ផងដែរ​ថា រីឯ​ចរាចរ​នៅ​តំបន់​នោះ​វិញ រឹតតែ​ជា​ចំណុច​មួយ ដ៏​ព្រួយបារម្ភ​យ៉ាងខ្លាំង ដែល​បង្កឡើង​ដោយ​ពួកក្មេងស្ទាវ តែងតែ​ជិះ​ម៉ូតូ​លឿនៗ ចេញចូល​ទិញ និង​ជក់​គ្រឿងញៀន នៅ​ទីនោះ​។ អ្នកភូមិ​ធ្លាប់បាន​រាយការណ៍ ជូន​អាជ្ញាធរ​សង្កាត់ និង​នគរបាល​ជំនាញ នៅក្នុង​ខេត្ត​ជាច្រើនលើក​ច្រើនសារ និង​ច្រើន​ខែ​មកហើយ តាំងពី​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០១៣ រហូតមកដល់​ម៉ោង​នេះ​។ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​វិធានការ ចុះមក​បង្ក្រាប​ម្តងណា​ឡើយ សូម្បីតែ​វង់ល្បែង ដែល​បើក​លេង យ៉ាង​អនាធិបតេយ្យ ផ្ទុយ​ពី​គោលនយោបាយ ភូមិ​សង្កាត់​មាន​សុវត្ថិភាព ក៏​គ្មាន​ការបង្ក្រាប​នោះដែរ​។

 

​មន្ត្រី​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា ទីតាំង​ចូល​ភូមិ​និង​ជា កន្លែង​លក់​គ្រឿងញៀន ដែល​កំពុងមាន​ភាពអនាធិបតេយ្យ​នោះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​អូរ ១ ទល់មុខ​ហាង​លក់​ម៉ូតូ HONDA លី​ម៉ុង​គក់ មាន​ផ្លូវ​តូច​មួយ ខាងឆ្វេង​ដៃ ក្បែរ​ផ្ទះ​ទន្តពេទ្យ នារី ចូលទៅក្នុង​ត្រង់​ប្រហែល ១២០ ម៉​ត្រែ ដែល​នៅ​ទីនោះ​ជា ចំណុច​ផ្លូវបំបែក​ជា​បួន មាន​បង្គោល​ភ្លើង​កណ្តាលផ្លូវ មាន​តូប​លក់ដូរ មាន​តូប​លក់​បបរ និង​ជា​បេន​ម៉ូតូ ហើយក៏​ជាទី​តាំង​ចែកចាយ​គ្រឿងញៀន ដ៏​សកម្ម​ផងដែរ​។​

 

​ចំណែក​ទីតាំង​មួយទៀត គឺ​នៅពេល​មកដល់​ផ្លូវបំបែក​ជា ៤​នោះ ឡើង​ទៅលើ​ត្រង់​ប្រហែល ១០០ ម៉ែត្រ មានផ្ទះ​ល្វែង​ជួល​ថ្មី​មួយ និង​មាន​ផ្លូវបំបែក​ជា​បួន ត្រូវ​បត់​ស្តាំ ចុះទៅ​ក្រោម​ត្រង់ ប្រហែលជា ១០០ ម៉ែត្រ ខាងឆ្វេង​ដៃ  មាន​សាលា​អង្គការ ម្លប់​តាប៉ាង​។  ទៅដល់​ទីនោះ​មាន​ផ្លូវបែក​ជា​ពីរ មួយ​ផ្លូវ​ទៅមុខ​ត្រង់​ប្រហែលជា  ៣០ ម៉ែត្រ​ជា​ផ្លូវ​ទាល់ និង​ខាងស្តាំ​នៅផ្ទះ​ទី​ពីរ គឺជា​កន្លែង​លក់ និង​ជក់​គ្រឿងញៀន ។ ចំណែកឯ​ផ្លូវបត់​ទៅខាង​ស្តាំ រំលង​ផ្ទះមួយ​ជា​ផ្ទះថ្ម​ មាន​កម្ពស់​ពីរ​ជាន់ ទីនោះ​​គឺជា​ផ្ទះ​ឪពុកក្មេក​របស់​ឈ្មោះ រឹត ហើយ​កូនប្រុស​ម្នាក់​របស់​ផ្ទះ​នេះ ឈ្មោះ ផុន ក៏​ជា​អ្នកលក់​គ្រឿន​ញៀន នៅឯ​ផ្លូវធំ​មុខផ្ទះ​សំណាក់ អូ​គី​ណា​វ៉ា នៅពេល​យប់​ផងដែរ​៕

Wat Sarath

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item