Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​កំពង់ស្ពឺ៖បុរស​​ម្នាក់​​ដែល​​បាន​​ដាច់​ចិត្តស​ម្លាប់​​ស​ង្សារ​​ជា​ទី​​ស្រ​ឡាញ់ប្លន់​​យក​​ម៉ូតូ​ត្រូវ​បាន​​នគរ​បាល​​ស្រុក​​គង​ពិ​សីស្វែង​រក​​ចាប់​ខ្លួន​បាន​​ហើយកាល​ពី​​ល្ងាច​ថ្ងៃ​ទី​​២៥

​ខេត្ដ​កំពង់ស្ពឺ ៖ បុរស​​ម្នាក់​​ដែល​​បាន​​ដាច់​ចិត្ត ស​ម្លាប់​​ស​ង្សារ​​ជា​ទី​​ស្រ​ឡាញ់ ប្លន់​​យក​​ម៉ូតូ​ត្រូវ​បាន​ ​នគរ​បាល​​ស្រុក​​គង​ពិ​សី ស្វែង​រក​​ចាប់​ខ្លួន​បាន​​ហើយ កាល​ពី​​ល្ងាច​ថ្ងៃ​ទី​​២៥ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​ចំ​ណុច​​​​ភូមិ​​ទួល​​កា​​តុ​ក ឃុំ​​សែ​​ដី ស្រុក​​សំ​រោង​​ទង ខេត្ដ​កំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​។​

ជនសង្ស័យ​មានឈ្មោះ ស៊ឹម ចាន់​ដា​រ៉ា អាយុ ២១​ឆ្នាំ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ យ៉ុម យូ អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ ។ ឈ្មោះ ស៊ឹម ចាន់​ដា​រ៉ា បាន​សារភាពថា គាត់​និង​នារី​រងគ្រោះ បាន​ស្គាល់គ្នា​ជា​សង្សារ តែ​នាង​ជាម​នុស្ស ដែលមាន​ទំនាក់ទំនង​ច្រើន ធ្វើឱ្យ​គាត់​មាន​កំហឹង រហូតមកដល់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ គាត់​ក៏បាន​ណាត់​នាង​មកជួប​គ្នា ហើយ​ដឹក​តាម​ម៉ូតូ ទៅកាន់​ទំនប់​ទឹកអូរ​ស្វាយ ស្ថិតនៅ​ឃុំ ស្រង់ ស្រុក​គងពិសី រួច​ក៏​ធ្វើ​សកម្មភាព សម្លាប់​នាង​ចោល​នៅ​ទីនោះ​។

 

​ឈ្មោះ ស៊ឹម ចាន់​ដា​រ៉ា បាន​បន្ដថា ក្រោយ​ធ្វើ​សកម្មភាព​រួចហើយ គេ​ក៏​យក​ម៉ូតូ​របស់​នារី​រងគ្រោះ ជិះ​គេចខ្លួន​រហូតដល់​ល្ងាច​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣ ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។ រឿង​ហេតុដែល​នាំឱ្យមាន​ការ​ស្អប់​នាង ដោយសារតែ​គាត់​បាន​ចំណាយ​ប្រាក់ អស់យ៉ាង​ច្រើន​ក្នុង​ការដើ​លេង ស៊ីចាយ​ជាមួយគ្នា​រហូត  ដល់ពេល​ថ្មីៗ​នេះ​ស៊ើប​ដឹងថា នាង​មាន​ទំនាក់ទំនង​ជាមួយ​អ្នកផ្សេង ក៏​រៀបចំ​ផែនការ សម្លាប់​នាង​ចោល​តែម្ដងទៅ ។ យ៉ាងណាក៏ដោយ​គេ​យល់ថា វា​គ្រាន់តែ​ជា​ពាក្យដោះសា របស់​ជនសង្ស័យ​ប៉ុណ្ណោះ​៕

Wat 261023



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item